សង្គមសព្វថ្ងៃនេះហាក់ដូចជាកំពុងបង្ហាញនៅអ្វីៗគ្រប់យ៉ាង ដើម្បីឲ្យមនុស្សទូទាំងសកលលោកបានដឹងបានឃើញ សូម្បីតែពីស្ថានភាពការរស់នៅរបស់មនុស្សគ្រប់ជំពូកក៏រកអ្វីមកលាក់បាំងនៅបញ្ហាទាំងអស់នោះដែលកំពុងតែកើតមានឡើងបានឡើយ។
ជាក់ស្ដែងដូចជារូបភាព២សន្លឹកនេះដែលអ្នកលេងបណ្ដាញទំនាក់ទំនងសង្គមបានបង្ហោះលើគណនីរបស់ខ្លួនបានធ្វើឲ្យមិត្តភ័ក្ដិដ៏ទៃទៀត បានសួរថា រូបនេះថតនៅឯង និងពួកគេបានសម្តែង ពីអារម្មណ៍សោកសង្រេងអនិច្ចាពីរូបបុរសចាស់ម្នាក់នៅកំពុងលូកដៃសុំទានអ្នកដំណើរ ទាំងកណ្ដាលភក់ជ្រាំនាទីប្រជុំជនមួយកន្លែង។
រូបមួយសន្លឹកនេះបានបង្ហាញថាបច្ចុប្បន្នសង្គមខ្មែរការរស់នៅរបស់ប្រជាជនគ្រប់រូបគ្រប់ទីកន្លែង រដ្ឋាភិបាលមិនទាន់បានមើលថែរក្សាសុខមាលភាពប្រជាជនគ្រប់ជ្រុងជ្រោយនៅឡើយទេ ទើបបណ្ដាលឲ្យប្រជាជនមួយចំនួននៅតែក្រលំបាកបណ្ដែតបណ្ដោយនៅឆាកជីវិតរហូតដល់ថ្នាក់លូនសំពះសុំទានគេទាំងកណ្ដាលភក់ជ្រាំបែបនេះ។
ចុះសម្រាប់មិត្តអ្នកអានរបស់សារព័ត៌មានកំណើតថ្មីវិញយល់យ៉ាងណាដែរ ចំពោះរូបថតខាងលើនេះ?