បេ​ក្ខ​នារី​បវរកញ្ញា​វៀតណាម ជា​កូនកាត់​ខ្មែរ​និង​មាន​ទម្លាប់ ហូប​អាហារ​បួស​តាំងពី​វ័យ ១៣​ឆ្នាំ

, , Leave a comment

​ក្រុង​ហូជីមិញ ៖ យោង តាម​បណ្តាញ សារព័ត៌មាន​វៀតណាម Thanh Nien News បាន​ឲ្យ​ដឹងថា កញ្ញា ទ្រួ​ង ធី​ម៉ា​យ ត្រូវបាន​គេ​ជ្រើសរើស ជា​បេ​ក្ខ​នារី​បវរកញ្ញា​ចក្កវាឡ ប្រចាំ​ប្រទេស​វៀតណាម

សម្រាប់​ឆ្នាំ​២០១៣ហើយ​នាង ​នឹង​ទៅ​ចូលរួម​ប្រកួត​បវរកញ្ញា​ចក្កវាឡពិភពលោក​ឆ្នាំ​២០១​ដែល​នឹងប្រព្រឹត្តទៅ​នៅខាងមុខនេះ​ក្នុងទីក្រុង​ម៉ូស្គូប្រទេស​រុស្ស៊ី​ផងដែរ​។

 

​នាង ទ្រួ​ង ធី​ម៉ា​យ កើត​នៅ​ឆ្នាំ​១៩៨៨ ជា​កូនកាត់​ខ្មែរ​-​វៀតណាម ហើយ​នាង​បាន រស់នៅនិង​ធំ​ពេញវ័យ​នៅក្នុង​ខេត្ត​អាន​យ៉ាងស្ថិតនៅតាម​ដងទន្លេមេគង្គ ដែលជា ​តំបន់​សម្បូរ​ប្រជាជន​ខ្មែរ កាត់​វៀតណាម​រស់នៅ​ច្រើន​។ កញ្ញា ទ្រួ​ង ធី​ម៉ា​យ អ្នក​កាន់សាសនា​ព្រះពុទ្ធ និង​មាន​ទម្លាប់​ញុំ​ា​អាហារ​បួស តាំងពី​នាង​មាន​វ័យ​១៣ ឆ្នាំ​មកម្ល៉េះ​។

 

​នាង ទ្រួ​ង ធី​ម៉ា​យ មាន​វ័យ ២៥​ឆ្នាំ​ហើយ ដោយមាន​កម្ពស់ ១,៧៥ ម៉ែត្រ​។ នាង​ក៏​ធ្លាប់​ជាប់​ជ័យលាភី​រង​នៃ​ការប្រកួត បវរកញ្ញា​ជនជាតិភាគតិច នៅ ប្រទេស​វៀតណាម​ឆ្នាំ​២០០៧ និង​កញ្ញាឯក​រង​នៃ​កម្មវិធី បវរកញ្ញា​វៀតណាម ស៊ី​កាមេរ៉ា​ជាងគេ ឆ្នាំ​២០០៦​។

 

​កញ្ញា​ក៏​ធ្លាប់​ចូលរួម​ប្រកួតប្រជែង បរ​វក​ញ្ញា​ផែនដី ២​លើក​ដែរ​តែ​មិន បាន​ជាប់​។ កាលពី​ឆ្នាំ​២០០៩ នាង​មាន​គ្រោះថ្នាក់ទើប​មិនបាន​ចូលរួម​ទៀត​។ ឆ្នាំ​២០១១ នាង​ក៏បាន​បដិសេធ​ការអញ្ជើញពី​ភ្នាក់ងារ​រៀបចំ​កម្មវិធី Thanh Nien Corp ​បន្តទៀត ដោយសារ​នាង​រវល់​ម​មា​ញឹកជាប់​ថតកុន​និង​មើលថែទាំ​ជីដូន​មាន​ជំងឺ​។កំណើតថ្មី

29-3-2014-33

29-3-2014 (1) 29-3-2014 (2) 

 

Leave a Reply

(*) Required, Your email will not be published