ប្រទេសជប៉ុន ៖ សណ្ឋាគារ ឡាស្ទែល (Lastel Hisayoshi Teramura) គឺជាសណ្ឋាគារលំដាប់ផ្កាយប្រាំ ដែលស្ថិតនៅតំបន់ជាយទីក្រុងយូកូហាម៉ា (Yokohama) នៃប្រទេសជប៉ុន ហើយអ្វីដែលចម្លែកនោះសណ្ឋាគារនេះ មិនបានជាកន្លែងសំណាក់នៃមនុស្សឡើយ ផ្ទុយទៅវិញសណ្ឋាគារដ៏ប្រណីតមួយនេះបានក្លាយជាសាលតម្កល់សាកសពរង់ចាំតែសាច់ញាតិបងប្អូនមកទទួលយកទៅបញ្ចុះ ។ នេះបើយោងតាមគេហទំព័រសម្ព័ន្ធពាណិជ្ជកម្មអន្តជាតិដែលបានចុះផ្សាយកាលពីពេលថ្មីនេះ ។
តាមព័ត៌មានឱ្យដឹងថា សណ្ឋាគារ ឡាស្ទែល នេះគឺជាសណ្ឋាគារតម្កល់សពដ៏ល្បីមួយនៅក្នុងប្រទេសជប៉ុន សណ្ឋាគារនេះគ្រប់គ្រងដោយលោក ហ៊ីសាយ៉ូ ហ្ស៊ីតេរ៉ាមូរ៉ា ។ ប្រសិនបើភ្ញៀវមើលពីខាងក្រៅពួក គេប្រាកដជាមានការភ័ន្តច្រឡំជាក់ជាពុំខានឡើយដោយនឹកស្មានថា ជាសណ្ឋាគារា ថ្នាក់ផ្កាយប្រាំដ៏ស្រស់ត្រកាលមួយសម្រាប់ភ្ញៀវស្នាក់នៅ ប៉ុន្តែធាតុពិតវាជាសាលដ៏ធំមួយសម្រាប់តម្កល់សាកសពទៅវិញ ។
សណ្ឋាគារនេះគឺជាតម្រូវការ ចាំបាច់នៅក្នុងប្រទេសជប៉ុន ពីព្រោះថា សាច់ញាតិរបស់អ្នកដែលបានស្លាប់ ទៅត្រូវការពេលវេលាយ៉ាងហោចណាស់ក៏៤ថ្ងៃដែរ មុននឹងមកទទួលសពយក ទៅបញ្ចុះឱ្យបានសមរម្យនោះ ។ ក្រោយពីមានមនុស្សជាង១.២លាននាក់បានស្លាប់ កាលពីឆ្នាំ២០១០ដោយសាររលកយក្សស៊ូណាមិរួចមកសណ្ឋាគារ សម្រាប់តម្កល់សាកសពមានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ ។ សាកសពដែលគេបានយកមកតម្កល់នៅទីនេះត្រូវបានគេដាក់នៅក្នុងក្តារមឈូស ទូទឹកក រីឯសេវាកម្មនៃការតម្កល់សពវិញគឺ១២០០យ៉េន (១៥៧ដុល្លារ សហរដ្ឋអាមេរិក) ។
វិទ្យាស្ថានស្រាវជ្រាវ Yano នៃទីក្រុងតូក្យូ បានព្យាករថា ឧស្សាហកម្មបុណ្យសព នឹងមានតម្លៃចំនួន ១,៩៦ ពាន់លានយ៉េន ( ២៥.៥៥ពាន់លានដុល្លារ) នៅឆ្នាំ ២០១៥ ៕