​ការ​ដាំ​ម្រេ​ច ​នៅ​កំ​ព​ង់​​ចាម​ឆ្នាំ​​នេះ ​មា​ន​​កា​រ​កើ​​​ន​ឡើ​ង​គួ​រ​ក​ត់​ស​ម្គា​ល់​

, , Leave a comment

​ខេ​ត្ត​កំ​ព​ង់​ចាម​ ៖ បច្ចុប្បន្ន​នេះ​ដំ​ណាំ​ម្រេ​ច​ គឺ​ជាដំ​ណាំ​មា​ន​ទីផ្សារ​ល្អក្នុង និង​​ក្រៅប្រ​ទេ​ស​ជាពិ​សេ​ស គឺកា​រនាំ​ចេញ​ទៅ​ក្រៅ​ប្រទេ​សដូចជា សហរដ្ឋអាមេរិក​ អាល្លឺម៉ង់ សហ​ភាព​អា​រ៉ាប់​ និ​ងសាំងហ្គាពួរ។ល។​ហេតុ​ដូ​ច​នេះ​ក​សិ​ក​រដាំម្រេ​ច​នៅ​ក្នុង​ស្រុក​មេ​មត់ខេត្ត​កំ​ពង់​ចា​ម​ បាន​ព​ង្រីក​ដី​ដាំម្រេច​បន្ទាប់​ពីតម្លៃ​បានឡើ​ង​ថ្លៃទ្វេដងដោ​យ​សា​រ​តែ​តម្រូវកា​រ​ខ្ពស់ ពី​ទីផ្សា​រក្រៅ​ប្រទេស។មន្ត្រី ​នៃ​ការិ​យា​ល័​យ​ក​សិកម្ម​ស្រុក​មេមត់​ឲ្យ​ដឹង​ថា កា​លពី​ឆ្នាំមុ​ន​នៅ​ស្រុកមេ​មត់​ មានផ្ទៃ​ដី​ដាំម្រេច​តែជា​ង​ ៧៥០០​ ហិកតា​ប៉ុណ្ណោះ តែឆ្នាំ នេះឡើងដល់ជាង ៩៩០០​ ហិកតា។


​ដោ​យ​ឡែក​តំណា​ង​​សមា​គ​ម​លើក​​កម្ព​ស់​គុ​ណ​ភា​ព​ម្រេ​ច​ខេត្ត​កំ​ពត​បាន​ឲ្យ​ដឹងថា ​ឆ្នាំ​នេះ​ដោ​យ​សារតែ​ដំ​ណាំ​ម្រេច​នៅ​តាម​​​ប្រ​ទេ​ស​​​មួ​យ​ចំនួ​​​ន​​​ដូ​ច​ជា វៀតណាម ឥណ្ឌា ខូចខាតដោយ​សារ​ទឹក​ជំ​នន់ និងទឹកភ្លៀង បានធ្វើឲ្យ​ទីផ្សារបរទេស កំពុង សម្រុក មកទិញពីកម្ពុជា និងជំរុញឲ្យកសិករបង្កើនការ ដាំដុះច្រើនហើយបាន ពង្រីកតាមបណ្តារ ខេត្តផ្សេងៗផងទៀត។លោ​កបា​ន​​ប​ញ្ជាក់​ថា «​តម្រូវ​កា​រម្រេច​ទាំ​ងក្នុង​ស្រុក និងក្រៅ​ស្រុក​មាន​ច្រើន​ណាស់។ទិន្នផ​ល​ម្រេច​ក​ម្ពុជា​រាល់​ថ្ងៃ​នេះ ​មិ​ន​អា​ច​ឆ្លើយ​ត​ប​តម្រូវការ​ទីផ្សារគ្រប់ ទេ»។ លោកបាន​លើក​ឡើង​​បន្ថែម​ទៀត​ថា ក្នុង​មួយ​ឆ្នាំៗក​សិ​ករក្នុ​ង​ខេ​ត្ត​កំ​ព​ត​អា​ចដាំ​ម្រេច​បា​នប្រ​មា​ណ​ជិត ២០ តោ​ន​ទៅ ៤០តោន ហើយ​កសិ​ក​​រ​នៅខេ​ត្ត​កំ​ពង់​ចា​ម អា​ច​ដាំម្រេ​ច ​បាន​ប្រមាណ ១០០០តោ​ន ទៅ២៥០០តោន ​ព្រោះ​ខេត្ត​កំ​ព​ង់​ចាម មា​នផ្ទៃ​ធំជាង​ខេត្តកំពត ប៉ុន្តែ ម្រេចខេត្តកំពតថ្លៃជាង ដោយសារវាមានគុណភាព ខ្ពស់ត្រូវតាមស្ដង់ដារ ដែល មានតម្លៃជាង៧ម៉ឺនរៀល មួយគីឡូក្រាម។

 

 

ជួបជាមួយអ្នកយកព័ត៍មានលោក លិញ វណ្ណា ជាប្រធាន សមាគមគ្រីស្ទបរិស័ទ ខេត្តកំពង់ចាម ​បាន​ឲ្យ​ដឹង​ថា ដោយ​សារ​ដំណាំ​ម្រេច​បច្ចុប្បន្ន​មាន​ទីផ្សារ​ល្អ​ហើយ​តម្រូវ​ការ​ទីផ្សារ​កើន​ឡើង​កាន់​តែ​ខ្ពស់នោះ លោកបានកាប់ដើមកៅស៊ូ និងដើម ស្វាយចន្ទី​ ចោ​ល​យ​ក​ផ្ទៃ​ដីដាំម្រេចបង្កើន​ការដាំដុះម្រេចបន្ថែមច្រើនពាន់ជន្លង់ លើផ្ទៃដីច្រើនហិចតាបន្ថែមទៀត ​ហើ​​យ​ក៏​បា​ន​ជំរុញ​បង​ប្អូន​ និ​ង​មិត្ត​ភក្តិ​នៅខេ​ត្ត​ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ដាំបា​ន​ច្រើន​ពា​ន់-ម៉ឺនជន្លង់ផងដែរ ។​ លោក លិញ វណ្ណា គូសបញ្ជាក់ថា ការដាំម្រេចឆ្នាំដំបូង គឺ​ត្រូវ​ចំណាយ​ពីរម៉ឺន​ប្រាំ​ពាន់​ដុល្លា​រ​ទៅ​បីម៉ឺន​ប្រាំពាន់​ដល្លាក្នុងមួយហិក​តា។ ហើយមួយហិចតាដាំ បាន១៩០០ ទៅ ២០០ ជន្លង់ ហើយធម្មតាការទទួលផល​មួ​យ​ឆ្នាំ​កន្លះ ​ចាប់​ផ្តើម​ទទួ​ល​ផ​ល​ខ្លះៗ ហើ​យឆ្នាំ​ទី​បី ​ឬទីបួន​ គឺ​ផ​ល​ល្អ​គឺ ​១ ជន្លង់ ៤ ទៅ ៦ គីឡូក្រាម និង​ ១ ហិក​តា​ជិត​ ១០ តោន​ ឬ​ទ​ទួ​ល​ផ​ល​កើ​ន​តា​មឆ្នាំជា​​បន្ត​បន្ទា​ប់​ ហើ​យតម្លៃប​​ច្ចុប្បន្ន​ តម្លៃ​ម្រេច ១គីឡូក្រាម​ ៧ ទៅ ១៣ដុល្លា​ ទិន្នផលល្អគឺ​មិ​ន​តិ​ច ៥ ម៉ឺ​នដុ​ល្លា​ក្នុ​ង​ ១ ហិក​តា​ម្រេច​នោះ​ទេ ៕  ស្រស់ ញញឹម

 

12033468_826843874099998_902858924_n

 

 

 

 

 

 

Leave a Reply

(*) Required, Your email will not be published