រមណីយដ្ឋាន​ទឹកឈូ​កំពុង​ប្រឈម​នឹង​ការគំរាមកំហែង​ជំនន់​ទឹកភ្លៀង​

, , Leave a comment

​ខេត្តកំពត : បន្ទាប់ពី​ទទួលរង​នៅ​គ្រោះធម្មជាតិ​ជំនន់​ទឹក​ភ្លៀវ​អស់​រយៈពេល​៣​ថ្ងៃ​កន្លងមកនេះ ​នៅ​រមណីយដ្ឋាន​ទឹកឈូ​ត្រូវបាន​ផ្អាក​បណ្តោះ​អា​ស​ន្ន​ហាម​មិន​ឲ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​លេង​កម្សាន្ត​នោះឡើយ ហើយ​ចំពោះ​តំបន់​ទេសចរណ៍​មួយចំនួនទៀត​ដូចជា​ទំ​បន់​ម្លិ​ច​ព្រែក​ត្នោ​ត​​ជាដើម គឺ​នៅ​ដំណើរការ​ស្វាគមន៍​ភ្ញៀវទេសចរ​ជាធម្មតា​។ នេះ​បើ​យោងតាម​ការលើកឡើងរ​ប​ស់លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេស​ច​រ​ណ៍​​ខេត្តកំពត​។​

 

​លោក សយ ស៊ី​ណុល មានប្រសាសន៍​បន្តថា ការដែល​យើង​ហាម​មិន​ឲ្យ​អ្នកទេសចរ​ចូលទៅ​លេង​នៅ​ទឹកឈូ​នេះដែរ​ក៏​ព្រោះតែ​ខ្លាច​មាន​គ្រោះ​ថ្នាក់​​ជាយ​ថាហេតុ​ណាមួយ​កើតឡើង​ស្រប​ពេលដែល​នៅ​តំបន់​កម្សាន្ត​មួយ​នេះ​កំពុងតែ​ទទួលរង​នៅ​ឥទ្ធិពល​ជំនន់​ទឹកភ្លៀង​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មកនេះ​។ លោក​បញ្ជាក់ថា បើតាម​ស្ថានភាព​ទឹក គឺ​នៅតែ​ឡើង​ហើយ​ភ្លៀង​គឺ​នៅតែ​បន្ត​ធ្លាក់​ទាំងថ្ងៃទាំងយប់​ដដែល​នៅពេលណា​ទឹក​ស្រក​ទើប​យើង​ឲ្យ​ភ្ញៀវទេសចរ​ចូល​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទឹកឈូ​នេះ​ជាធម្មតា​វិញ​។​ចំពោះ លោក សយ ស៊ី​ណុល បញ្ជាក់ទៀតថា សម្រាប់​ខេត្តកំពត គឺ​រងគ្រោះ​តែ​តំបន់​ទេសចរណ៍​ទឹកឈូ​មួយ​ប៉ុណ្ណោះ ក្រៅពីនោះ​រមណីយដ្ឋាន​នានា​ទូទាំង​ខេត្ត គឺ​នៅតែ​ដំណើរ​ការទទួល​ភ្ញៀវទេសច​រ​ជាធម្មតា​គ្រាន់តែ​កំណើន​ភ្ញៀវ​រយៈពេល​ប៉ុន្មាន​ថ្ងៃ ដែលមាន​ភ្លៀង​ធ្លាក់​នេះ​ថយចុះ​បន្តិច​ប​ន្ទួ​ត​។ លោក​បាន​លើកឡើងថា​ក្រោយពេល​ទឹក​ស្រក​ទឹកឈូ​នឹង​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​វិញ​។​

 

​ទឹកឈូ​ជា​រមណីយដ្ឋាន​ធម្មជាតិ​ដែលមាន​ចំងាយ​ផ្លូវ​៨​គីឡូម៉ែត្រ​ខាងជើង​ទី​រួម​ខេត្ត​មាន​ទីតាំងនៅ​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​មាក់​ប្រាំង ក្រុង​កំពត ខេត្តកំពត ហើយ​រមណីយដ្ឋាន​នេះ​មាន​ទឹកជ្រោះ​ហូរ​ធ្លាក់​តាំងពី​ភ្នំ​ដំរី ភ្នំ​កំចាយ ហូរ​ខួប​ប្រាំង​វស្សា​។​

 

​សូមបញ្ជាក់​ជូន​ថា នៅ​តំបន់​រមណីយដ្ឋាន​ទឹកឈូ​ក៏​នៅ​សម្បូរ​ដោយ​ផ្លែឈើ​មានតម្លៃ​របស់​ប្រទេស​យើង​មានដូចជា ធូ​រ៉េ​ន មង្ឃុត​សាវម៉ាវ មាក់ប្រាង ម្នាស់ ក្រូចថ្លុង​។​ល​។ ហើយ​បណ្តា​ផ្លែឈើ​ទាំងនេះ​ហុច​ផល​ជា​បន្តបន្ទាប់​គ្នា​ដោយឡែក​ផ្លែ​ធូ​រ៉េ​ន​មាន​គ្រប់​រដូវ​កាល មិនតែប៉ុណ្ណោះ​នៅក្បែរ​ទឹកឈូ​ក៏​នៅមាន​រមណីយដ្ឋាន​មួយទៀត​ដែល​រៀបចំឡើង​ដោយ​ឯកឧត្តម ញឹម វណ្ណា មាន​ចិញ្ចឹមសត្វ និង​ដាំ​ដំណាំ​ហូប​ផ្លែ​ដើម្បី​ឲ្យ​កូន​ខ្មែរ​យើង​បាន​ស្គា​ល់ពី​ប្រភេទ​ដើមឈើ​ទាំងនោះ​ថែមទៀត​ផង​៕

kamchay_dam-32 kamchay_dam-33

 

Leave a Reply

(*) Required, Your email will not be published