ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម​

, , Leave a comment

​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម​មាន​ទីតាំង​ស្ថិតនៅ​ទិស និរតី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រវាង​កោះ​ថ្មី និង​ក្រុងព្រះសីហនុ មាន​ចម្ងាយ​ប្រហែល ១៨​គីឡូ ម៉ែត្រ​ពី​ក្រុងព្រះសីហនុ និង មាន​ចម្ងាយ​ប្រ មាណ​១៩៤ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ តាមផ្លូវ ជាតិ​លេខ ។ ឧទ្យាន​ជាតិ​នេះ​ស្ថិតនៅ​ក្នុងស្រុក​ព្រៃនប់​ក្នុង​ខេត្ត ព្រះសីហនុ ហើយ​មាន​ទីតាំង​ខាងជើង​ជាប់​នឹង​ផ្លូវជាតិ​លេខ ៤ ឃុំ​រាម ឃុំ​អូរ​ឧក​ញ្ញ៉ា ហេង ដែល​ស្ថិត​នៅជាប់​ជួរ​ភ្នំ ។ ខាងកើត​ជាប់ឃុំ​បត់​ត្រង់ ភូមិ​អុង ក្នុង​ឃុំ​រាម និង ឈូង​សមុទ្រ​ថៃ ។ ខាងលិច​ជាប់​នឹង​ឃុំ​បឹង​តា​ព្រហ្ម និង ឃុំ​អូរជ្រៅ ។ ខាងត្បូង​ជាប់​នឹង​ឈូង​សមុទ្រ​ថៃ។​

 

​ឧទ្យាន​ជាតិ​រាម​ដែលមាន​ផ្ទៃដី ២១.០០០ ហិកតា​នេះ​ក្រៅពី​នៅជាប់​មាត់សមុទ្រ ក៏​ស្ថិតនៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ ដោយ​ប្រជុំភ្នំ​នៅ​តំបន់ ទាំងនោះ ស្ថិតនៅ​រាយប៉ាយ​ពេញ​តំបន់ ហើយ​មាន​រយៈកម្ពស់​ប្រែប្រួល​ពី ៥០ ម៉ែត្រ ដល់ ២៨៤ ម៉ែត្រ ។ ដោយមាន​ភ្នំ​តូច ធំ និង កោះ​ចំនួន ២ គឺ​កោះ​ថ្មី និង កោះសេះ ។ ព្រៃឈើ​ទ្រុប​ទ្រុល​តាម​ភ្នំ​ព្រៃកោងកាង​ខៀវ ស្រងាត់ និង ស្មៅ​សមុទ្រ​តាម​ឆ្នេរសមុទ្រ​សុទ្ធតែជា​កន្លែង​រស់នៅរ​បស់​សត្វ​ផ្សេងៗ ជាច្រើន​ប្រភេទ ។​

 

​ឯ​ឆ្នេរ​ខ្សាច់​មាន​ទេស​ភាពល្អ​ប្រណីត លំអ​ដោយ​ខ្សាច់​ម៉ដ្ឋ ដើម​ស្ងា​វ​ធំៗ ទឹកសមុទ្រ​រំជួល​តិចៗ និង កូន​កោះ​ជិតៗ​ឆ្នេរ ដែល​ធ្វើ​ឲ្យ​ឧទ្យាន​ជាតិ​នេះ​ជា​កន្លែង​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍ ហើយ​អាច​រកប្រាក់​ចំណូល​ជូន​ជាតិ និង ថែមទាំង​បម្រើ​ឲ្យ​ផងដែរ លើ​ផ្នែក​វិទ្យាសាស្ត្រ​ដូចជា​ការស្រាវជ្រាវ​ឱសថ​សាស្ត្រ និង អភិវឌ្ឍ​កសិកម្ម​ជាដើម ។ ឧទ្យាន​ជាតិ​នេះ បាន​បើក​នៅ​ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣ ដែលមាន​ផ្ទៃដី ២១០០០ ហិច​តា ដែល​ក្នុងនោះ ១៥០០០ ហិច​តា ជា​ដីគោក​តាម​ឆ្នេរសមុទ្រ និង ៦០០០ ហិច​តា​ជា​ផ្ទៃ​ទឹកសមុទ្រ​។ ឧទ្យាន​ជាតិ​នេះ​មាននូវ​ឆ្នេរ​ដ៏​ស្រស់ស្អាត ចំការ​ដូង ដើម​កោង​កាង ព្រៃភ្នំ និង សត្វ​ស្លាប​ជាច្រើន​ប្រភេទ​៕

18-9-2015 (1) 18-9-2015 18-9-2015 (3) 18-9-2015 (2)

 

Leave a Reply

(*) Required, Your email will not be published