ការមិន​រើសអើង ចំពោះ​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​

, , Leave a comment

SONY DSC

​មាន​នរណាម្នាក់​កើតមក​ចង់​អាក្រក់ ចង់​ក្រ ចង់​ល្ងង់ ចង់​វេទនា ចង់​មាន​ជំងឺ ប្រចាំកាយ​នោះទេ ជីវិត​គ្រប់រូប​មិន​ថា មនុស្ស សត្វ តែងតែ​ប្រាថ្នា​នៅ​អ្វីដែល​ល្អ​សម្រាប់​ខ្លួន​។ តែ​ជីវិត​របស់​មនុស្ស​ម្នាក់ៗ មិន​ដូចគ្នា​នោះទេ មិនអាច​ស្មាន​ដឹងថា ថ្ងៃស្អែក​នឹង​ជួប​រឿង​អ្វី​នោះទេ ហើយ​ក៏មាន​មនុស្ស​មួយចំនួន​បាន​មាក់ងាយ​គេ ដោយសារ​ឃើញ​គេ​ក្រ មិនចេះ​អក្សរ ពិការភាព ប្រា​ជ្ងា​ខ្សោយ ឬក៏​មាន​ជំងឺ​ប្រចាំកាយ​ជាដើម​។​

 

​សម្រាប់​អ្នក​ដែលមាន​ផ្ទុកមេរោគ​អេដស៍ និង​អ្នក​ជំងឺអេដស៍ ត្រូវបាន​មនុស្ស​មួយចំនួន​មាក់ងាយ​។ ដូចគ្នា​ដែរ​មាន​ស្ថាប័ន​ជាច្រើន​បានរួម​គ្នា ដូចជា អង្គការ​រ៉ា​ក់ បាន​យកចិត្តទុកដាក់ និង​ព្យាយាម​អប់រំ លុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ចំពោះ​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​។​

 

​ជាការ​ពិតណាស់​អ្នក​ដែល​ត្រូវគេ​មាក់ងាយ​តែងមាន​អារម្មណ៍​ខឹង ឈឺចាប់ អៀនខ្មាស ចងគំនុំ អស់សង្ឃឹម ធ្វើការ​ផ្តាច់ខ្លួន​ពី​សង្គម​។​ល​។ ហើយ​ជួនកាល​អ្នក​ដែល​ត្រូវគេ​មាក់ងាយ មានប្រតិកម្ម​តប​ដូច​ជា ការប្រើ​អំពើ​ហឹ​ង្សា​តាមរយៈ​ពាក្យ​សំ​ដឺ មិន​សមរម្យ ឬ​អំពើហិង្សា​លើ​រាងកាយ សងសឹក ឬ​ធ្វើ​អត្ថ​ឃាត​ជាដើម​។ សម្រាប់​អ្នក​ដែល​រស់នៅ​ជាមួយ​មេរោគ​អេដស៍ នៅពេលដែល​ពួកគាត់​ទទួលរង​នៅ​ការ​មាក់ងាយ​ពី​អ្នក​ដ៏​ទៃ​នោះ ធ្វើ​ឲ្យ​ពួកគេ​លាក់លៀម​មិន​ហ៊ាន​ចេញមុខ​នៅក្នុង​សង្គម មិន​ហ៊ាន​ទៅរក​សេវា​ថែទាំ​សុខភាព ឆាប់​មាន​សុខភាព​ទ្រុឌទ្រោម អាច​នឹងមាន​ការសង​សឹក ដល់​អ្នក​ដែល​បាន​មាក់ងាយ​គេ និង​អាច​បង្ក​ចម្លង​ទៅ​អ្នកដទៃ​។​

 

​ភាព​រើសអើង មាក់ងាយ ទៅដល់​អ្នក​ដ៏​ទៃ គឺជា​ទង្វើ​មួយ​ដែល​មិន​ត្រឹមត្រូវ ចុះបើ​ទង្វើ​នោះ​កើត​មកលើ​រូបអ្នក​វិញ តើ​អ្នកមាន​អារម្មណ៍​បែបណា​? ដូចគ្នា​ដែរ​អ្នក​ដែល​រស់នៅ​ជាមួយ​មេរោគ​អ​ដស៍​ពួកគេ​មិន​ចង់​ឲ្យ​ខ្លួនគេ​ជួបប្រទះ​រឿង​បែបនេះ​នោះទេ តែ​នេះ​ជាការ​ធ្វេសប្រហែស​របស់​ពួកគេ​តែប៉ុណ្ណោះ​។ ដើម្បី​ទប់ស្កាត់​ការ​មាក់ងាយ អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​នោះ​គឺ ត្រូវ​ធ្វើការ​រាប់អាន និង​ចែករំលែក​អារម្មណ៍​ខ្វល់ខ្វាយ ជាមួយ​ពួកគេ ធ្វើការ​ស្វែងរក​ជំនួយ​សមស្រប​ផ្សេងៗ ដើម្បី​គាំទ្រ​ដល់​ការរស់នៅ​ជួយ​ថែរក្សា និង​នាំទៅរក​សេវា​ព្យាបាល មិន​ប្រើ​ពាក្យសម្តី​មាក់ងាយ ផ្តល់​ចំណេះដឹង និង​ជំនាញ​ដើម្បី​ឲ្យ​ពូកគេ​ចេះ​រស់នៅ​ដោយ​ខ្លួនឯង លើក​ទឺ​ក​ចិត្ត​ពួកគាត់ ឲ្យ​រស់នៅ​ឲ្យ​បានយូរ រំ​ឮ​ក​ពួកគាត់​ឲ្យ​ទៅ​ទទួល​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​ជាដើម​។​

 

​ជា​ចុង​បញ្ចា​ប់​គ្មាន​នរណាម្នាក់​ចង់​ឲ្យ​ខ្លួនឯង​កើតមក មាន​ជំងឺ​នេះ​នោះទេ តែ​នេះ​ជាការ​ធ្វេសប្រហែស​របស់​ពួកគាត់​មួយពេល ឬ​ដោយ​យថាហេតុ​ណាមួយ ធ្វើ​ឲ្យ​គាត់​មាន​វិប្បដិសារី​មួយជីវិត​។ ហើយ​យើងទាំងអស់គ្នា​មិនត្រូវ​រើសអើង និង​មាក់ងាយ​ដល់​អ្នក​ទាំង​នោះទេ ពី​សេស​ចំពោះ​អ្នក​ដែល​រស់នៅ​ជាមួយ​មេរោគ​អេដស៍​។ ពួកគេ​ក៏​ជា​មនុស្ស​ដូច​អ្នក​ដែរ ដូច្នេះ​យើង​ត្រូវ​នាំគ្នា​លុបបំបាត់​រាល់​ការរើសអើង​គ្រប់​ទរង់ ចំពោះ​អ្នក​ដែល​រស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​ជំងឺ​អេ​ដ​ស៏​៕ អត្ថបទ អង្គការ​រ៉ា​ក់​

 

Leave a Reply

(*) Required, Your email will not be published