បេ​នី យ៉ាំង ទទួល​តំណែង​សិច​ស៊ី ដោយ​មិន​ខ្លាច​ជាប់​ឈ្មោះ​ក្នុង​ប​ញ្ចី​ខ្មៅ​

, , Leave a comment

18-9-2015 (2)

​រាជធានី​ភ្នំពេញ : តារា​សម្តែង​ស្រី​ដែល​គ្រង​បាន​តំណែង​ជា​តារា​សម្តែង​ស្រី​សិច​ស៊ី​នៅ​ចុងឆ្នាំ​២០១៥​នេះ បាន​ធ្លាក់​ទៅលើ កញ្ញា បេ​នី​យ៉ាំង ហើយ​នាង​ត្រូវបាន​មហាជន​ដែល​គាំទ្រ​ក្នុងស្រុក​បានដាក់​រហស្ស​នាម​នាង​ថា តារា​សម្តែង​សិច​ស៊ី​ប្រចាំ​ប្រទេស​កម្ពុជា​។ ជារឿយៗ​រូបភាព​ក្នុង​សកម្មភាព​សម្តែង និង​ចូលរួម​កម្មវិធី​មិត្ត​ភ​ក្ត​សិល្បៈ តារា​សម្តែង បេ​នី យ៉ាំង តែងតែ​បង្ហាញ​ភាព​សិច​ស៊ី​លេច​លើ​លេច​ក្រោម​ធ្វើ​ឲ្យ​មិត្ត​រួម​ចង្កោម​សិល្បៈ​ក៏ដូចជា​មហាជន​ចូលរួម​ចោល​ភ្នែក​ក្រឡេកមើល​មក​រូបនាង​គ្រប់ៗ​គ្នា ជាពិសេស​ពួកគេ​កោតសរសើរ​ពី​សម្រស់​ស្រស់​ដើមទ្រូង​ដ៏​មូល​ក្បំ​គួរ​ឲ្យ​ខ្នាញ់​របស់​នាង បេ​នី យ៉ាំង​។ ប៉ុន្តែ​ការបង្ហាញ​ខ្លួន​លេចធ្លោ​ក្នុងការ​ស្លៀកពាក់​សិច​ស៊ី​ហួស​កម្រិត​នេះដែរ បានធ្វើ​ឲ្យ​មហាជន​មួយចំនួន​រិះគន់​នាង​យ៉ាង​ចាស់ដៃ​មិនតិច​ទេ ជាពិសេស​ខាង​ប្រធាន​សមាគម​សិល្បៈ​ខ្មែរ តែងតែ​ប្រកាស​ជា​ញឹកញយ និង​អប់រំ​ដល់​សិល្បករ​គ្រប់ៗ​រូប​ឲ្យ​ស្លៀកពាក់​សមរម្យ​ជានា​រី​ខ្មែរ​។​

 

​ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ លោក​សូម​សំណូមពរ​ដល់​សិល្បការ​នី​ទាំងអស់​មេត្តា​កុំ​ស្លៀកពាក់​ឲ្យ​ហួស​ព្រំដែន​ពេក ព្រោះថា​លោក​មិន​ចង់​ឲ្យ​សិល្បកា​នី​រូប​ណា​បាត់បង់​ឱកាស​ការងារ​សិល្បៈ​ក៏ដូចជា ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​ដូច​តារាចម្រៀង​ស្រី ឆៃ លីដា​ឡែ​ន កន្លងមក​នោះទេ​។ លោក​បាន​បន្តថា មាន​តារា​ស្រី​២​ទៅ​៣​ដួង​ខាង​ក្រសួង​ព័ត៌មាន​កំពុងតែ​សម្លឹង​មើលរូប​ពួកនាង ហើយ​ខ្ញុំបាទ​តែងតែ​ប្រកាស​ជា​ញឹកញយ​ចំពោះ​ការ​ស្លៀកពាក់​ហួស​កម្រិត​របស់​ពួកគេ ប៉ុន្តែ​ពួកគេ​មិន​យល់​បែរជា​ក្រេវក្រោដ​ខឹង​នឹង​លោក​ទៅវិញ​។​

 

​ចំណែក​កញ្ញា បេ​នី យ៉ាំង ថ្លែងប្រាប់​ឲ្យ​ដឹងថា នាង​គ្មាន​បំណង​ចង់បង្ហាញ​ភាព​សិច​ស៊ី​ប៉ុន្មាន​នោះទេ ប៉ុន្តែ​ពេល​មាន​ស្ប​ន់​ស័​រ​ទាក់ទង​មក​ឲ្យ​សម្តែង​ភាគច្រើន​គេ​បង្គាប់​ឲ្យ​ស្លៀកពាក់​ដូច្នេះ តែ​ទោះជា​យ៉ាងណា​ចាប់ពីពេលនេះ​ទៅ​នាង​មិន​ស្លៀកពាក់​សិច​ស៊ី​ឲ្យ​ហួសហេតុ​ទៀតឡើយ សង្ឃឹមថា ប្រិយមិត្ត​នឹង​យល់​ពី​អ្នក​ប្រកប​អាជីព​សិល្បៈ ប្រសិនបើ​មិន​ស្លៀក​សិច​ស៊ី​នោះទេ​ប្រជាប្រិយ​ភាពមិន​ងាយ​ទាញយក​នោះឡើយ នេះ​វា​ជា​រឿង​ពិត​ក្នុងសង្គម​សិល្បៈ​។ ហើយ​នាង​ខ្ញុំ​ធានា​អះអាងថា មិន​ខ្លាច​ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​នោះទេ ព្រោះ​ការថត​របស់​នាង​ខ្ញុំ​កន្លងមក​ជាគោលការណ៍​របស់​ទស្សនា​វ​ដ្តី​មួយ​នៅក្នុង​ស្រុក​មិនមែន​ចិត្ត​នាង​ចង់​ឡើយ ហើយ​នាង​ក៏​មិន​ទទួលយក​ការសម្តែង​ឈុត​បែបនេះ​ទៀត​ដែរ​៕

18-9-2015 (1)  18-9-2015

 

Leave a Reply

(*) Required, Your email will not be published