ហ៊ុយ ច​ន្ទ័​រាជ​នី ពង្រឹង​អាជីព​ថ្មី ក្នុង​ក្តី​ស្រ​ម៉ៃ​

, , Leave a comment

17-9-2015 (2)

​រាជធានី​ភ្នំពេញ : ការបាត់​វត្តមាន​របស់​តួឯក​ស្រី​ក្រ​ម៉ិច​ក្រមើម ហ៊ុយ ច​ន្ទ័​រាជ​នី ពី​ខ្សែភាពយន្ត​ភាគ​លើ​កញ្ចក់​ទូរទស្សន៍​នានា​នៅក្នុង​ស្រុក​បានធ្វើអោយ​ម​ហា​ជន​ដែល​ធ្លាប់តែ​គាំទ្រ​នាង​មានការ​ងើ​ង​ឆ្ងល់​ពី​ការបាត់​វត្តមាន​របស់​នាង​ជាខ្លាំង ដោយមាន​មិត្ត​អ្នកគាំទ្រ​មួយចំនួន​បាន​លើកឡើងថា តារា​ស្រី​សម្បូរ​ទ្រព្យ​រូបនេះ​បាន​ដកខ្លួន​ពី​អាជីព​សិល្បៈ ដើម្បី​ពង្រីក​មុខ​ជំនួញ​អាជីវកម្ម​របស់​ឪពុក​នាង​។​

 

​ស្របពេល​មាន​ពាក្យ​លេចឮ​ខាងលើ​តារា​សម្តែង និង​ជា​ពិធីកា​នី​រូបនេះ​បាន​ថ្លែងថា និយាយ​រួម រាល់ថ្ងៃនេះ​នាង​មាន​ភាព​មមាញឹក​ក្នុង​ការជួយ​មើល ការខុសត្រូវ​ហាង​ស្រា​មួយកន្លែង​ឲ្យ​ប៉ា​របស់​នាង​ផ្ទាល់ ទើប​មិនសូវមាន​ពេលចេញ​សម្តែង​រឿង​ភាគ តែ​មិន​បោះបង់​អាជីព​សិល្បៈ​ចោល​នោះឡើយ​។ ប៉ុន្តែ​ថ្មីៗ​នេះ​នាង​បានទទួល​ថត​ស្បត​ខ្លីៗ​ឲ្យ​បណ្តា​ស្ថានីយទូរទស្សន៍​ជាច្រើន ព្រោះថា ការថត​ស្បត​ចំណាយពេល​ខ្លី ងាយ​រកប្រាក់​ចំណូល​បាន​ច្រើន និង​ម្យ៉ាង​មួយវិញទៀត​សព្វថ្ងៃនេះ​នាង​កំពុងតែ​រៀន​ដើរ​ម៉ូដ ដើម្បី​ងាយស្រួល​ក្នុង​ការចេញ​ថត ផ្សាយពាណិជ្ជកម្ម សម្លៀកបំពាក់ កាបូប ហាង​អាហារ ហាង​លក់​គ្រឿងសម្អាង​ផ្សេងៗ​ជាដើម ដើម្បី​តម្រូវ​ទីផ្សារការងារ​សិល្បៈ​ក្នុងស្រុក​ខ្មែរ​។​

 

​តួឯក​ស្រី​ក្នុង​ខ្សែភាពយន្ត ស្នេហ៍​គ្រា​ដំបូង រូបនេះ​បាន​បន្ត​ឲ្យ​ដឹងថា នាង​នៅតែ​ស្រលាញ់​អាជីព​សិល្បៈ និង​មិន​បោះបង់​វា​ចោល​ដោយ​ងាយៗ​នោះទេ ហើយ​នាង​នៅតែមាន​ជំនឿ​ចិត្ត​ថា អាច​ប្រជែង​យក​តំណែង​ជា​តារា​ស្រី​ក្រ​ម៉ិច​ក្រមើម និង​គួរ​ឲ្យ​ស្រលាញ់​ពី​មិត្ត​យុវវ័យ​៕

17-9-2015   17-9-2015 (1)

 

Leave a Reply

(*) Required, Your email will not be published