នាព្រឹកថ្ងៃសុក្រខ្ញុំនៅគេងលើគ្រែ មិនចង់ក្រោកចេញពីគ្រែពូកទន់ៗសោះ រំពេចនោះទូរស័ព្ទបានរោទ៍។
«ថ្ងៃនេះនាំចៅៗមកញ៉ាំអាហារថ្ងៃត្រង់នៅផ្ទះម៉ាក់យ៉ាងម៉េចដែរ? ម៉ាក់ត្រៀមនំចំណីឲ្យចៅៗច្រើនណាស់!»។
«ប៉ុន្តែខ្ញុំបានសន្យានឹងក្មេងៗថានិងជូនពួកគេទៅដើរលេងថ្ងៃនេះណាម៉ាក់»។
ទោះបីជាប្រាប់ហេតុផលរួចហើយក៏ដោយម៉ាក់នៅតែចង់ឲ្យខ្ញុំនាំចៅៗទៅលេងដដែល។
«ទុកលុយទិញរបស់អីផ្សេងចូលផ្ទះទៅប្រសើរជាងណា បើកឡានមកផ្ទះម៉ាក់មិនដល់១០នាទីទេ ដល់ហើយខ្ញុំបានគិតខ្លួនឯងថា «ក្មេងៗចង់ទៅដើរលេងច្រើនជាងទៅញុំាអាហារថ្ងៃត្រង់នៅផ្ទះម៉ាក់»។
លុះកូនៗដឹងថាជីដូនខលមកបបួលទៅញុំាអាហារថ្ងៃត្រង់ គេនាំគ្នាក្រវីដៃ ក្រវីក្បាល ជាសញ្ញាថាពួកគេមិនចង់ទៅ ខ្ញុំឃើញបែបនេះទើបប្រាប់ម៉ាក់ថាចាំខ្ញុំសួរកូនៗសិន ចាំខ្ញុំខលទៅវិញ សម្លេងគាត់ឆ្លើយមកវិញតិចៗថា «ចឹងក៏បាន»។
នៅពេលដែលខ្ញុំដាក់ទូរស័ព្ទម៉ាក់ចុះ ក្មេងៗក៏ដណ្តើមគ្នានិយាយ «អត់ទេប៉ាខ្ញុំចង់ទៅដើលេងអត់ចង់ទៅលេងផ្ទះយាយទេ»។
ខ្ញុំបានប្រាប់ក្មេងៗថា៖ «គោលដៅរបស់យាយមិនមែនអាហារថ្ងៃត្រង់នោះទេ តែយាយចង់ឃើញចៅៗទៅវិញទេ» «ប៉ុន្តែពួកយើងទើបទៅលេងផ្ទះយាយអាទិត្យមុននេះតើ» កូនប្រុសខ្ញុំប្រកែកមុខឡើងស្អុយ។
ខ្ញុំបានប្រាប់កូនៗថា៖ «នៅថ្ងៃមួយពេលដែលប៉ាចាស់ទៅ ប៉ាក៏និងខលរកកូនៗចឹងដូចគ្នា » អាទិត្យនេះកូនៗនឹងមកផ្ទះអត់ ប៉ាបានរៀបចំម្ហូបឆ្ងាញ់ទុកឲ្យ ប៉ាទិញនំមកច្រើនណាស់ទុកឲ្យចៅៗទៀតផង នាំចៅមកលេងប៉ាផងណា៎! «បើសិនជាកូនឆ្លើយថា កន្លែងណាក៏មានម្ហូបឆ្ងាញ់ដែរ អត់ទំនេរទេ» ប៉ាក៏និងខកចិត្ត។
កូនស្រីវ័យក្មេងមកឱបដៃខ្ញុំហើយនិយាយថា៖ «ទេខ្ញុំនឹងប្រាប់ថាខ្ញុំទំនេរ»។
ទើប ខ្ញុំខលទៅប្រាប់ម៉ាក់វិញថា ពេលថ្ងៃត្រង់នេះក្មេងៗនិងទៅញុំាបាយថ្ងៃនៅផ្ទះម៉ាក់។ សម្លេងម៉ាក់សើចយ៉ាងសប្បាយចិត្តដូចក្មេងបានរបស់លេង។ពេលខ្ញុំនិង កូនៗទៅដល់ លោកទាំងពីរសប្បាយចិត្តខ្លាំងណាស់ ខ្ញុំបានសួរម៉ាក់ថាដៃរបស់ម៉ាក់បាត់ឈឺហើយឬនៅ?
«ទៅ ពិគ្រោះជាមួយគ្រូពេទ្យគ្រាន់តែយកថ្នាំមកហូប ប៉ុន្តែវានៅតែឈឺចាប់ ម្តងឈឺម្តងបាត់ អាការះមនុស្សចាស់តែប៉ុណ្ណឹង ម៉ាក់ធ្វើចិត្តហើយ»
ខ្ញុំបានលួចមើលមុខម៉ាក់ ម៉ាក់ប្រហែលជាមិនចង់បានអ្វីក្រៅពីចង់ឃើញកូនចៅត្រឡប់មកផ្ទះមកញុំា បាយជាមួយនោះទេ ប្រសិនបើថ្ងៃនេះខ្ញុំមិនមកទេ តើម៉ាក់និងមានអារម្មណ៍យ៉ាងណា?
ខ្ញុំបានពិនិត្យមើលផ្ទះបាយ ពីមុនផ្ទះបាយរៀបចំបានស្អាតណាស់ តែពេលនេះរាងកខ្វក់បន្តិច ខ្ញុំបានជួយសម្អាតផ្ទះបាយ ខ្ញុំដុសឆ្នាំងដែលគូទឆ្នាំងឡើងខ្មៅ ខ្ញុំគិតថា «ម៉ាក់ពិតជាចាស់មែនហើយ ហើយគ្មានកំលាំងទៀត ទម្រាំខ្ញុំដុសឆ្នាំងដៃពីរ នៅមិនចង់ស្អាតចុះទម្រាំម៉ាក់» នៅពេលសម័យម៉ាក់នៅក្មេង ម៉ាក់បើកឡានខ្លួនឯង ម៉ាក់ធ្វើម្ហូបផងពរខ្ញុំផង ហើយម៉ាក់រៀបចំផ្ទះឡើងស្អាត តែពេលនេះម៉ាក់ចាស់ហើយ ដៃម៉ាក់ឈឺហើយគ្មានកំលាំង តែម៉ាក់សុខចិត្តទ្រាំឈឺ ដើម្បីធ្វើម្ហូបឲ្យខ្ញុំនិងចៅៗញ៉ាំ។
ចាប់ពីថ្ងៃនេះ ខ្ញុំបានប្រាប់ប្រពន្ធនិងកូនៗរបស់ខ្ញុំថា យើងនឹងមកញុំាបាយនៅផ្ទះយាយ យ៉ាងហោចណាស់ក្នុងមួយសប្តាហ៍ឲ្យបានមួយម្តង ដើម្បីមិនឲ្យតានិងយាយឯកោពេក។ ខ្ញុំនៅចាំបានសារនៃពេទ្យធ្មេញមួយ បានសរសេរថា៖ «កុំគិតតែចាំ ថាធ្មេញលើកដំបូងរបស់កូនដុះពេលណា តែបែរជាចាំមិនបានថា ធ្មេញចុងក្រោយរបស់ឪពុកម្តាយអស់ពេលណា»។
ចូរកុំបណ្តោយឲ្យឪពុកម្តាយរស់នៅឯកោ ព្រោះគាត់តែងតែចង់ឲ្យកូនចៅនៅជិត និងយកចិត្តទុកដាក់ចំពោះគាត់ បើសិនជាយើងចាស់ទៅ ហើយកូនចៅមិន យកចិត្តទុកដាក់តើអ្នកនិងមានអារម្មណ៍យ៉ាងណា ?
ចំពោះអ្នកដែល រវល់ការងារ និងអ្នកនៅឆ្ងាយ ទោះជាការងារវល់ប៉ុណ្ណា សូមកុំភ្លេចឆ្លៀតពេលមកលេងអ្នកមានគុណផង លុយអាចរកបានគ្រប់កន្លែង តែសេចក្តីសុខនាពេល ចុងក្រោយនៃជីវិតរបស់លោកទាំងពីរមិនអាចរកបាននៅកន្លែងផ្សេងបានទេ ក្រៅពីគ្រួរសារបស់គាត់៕