ពេជ្រ​ច័ន្ទ​ម៉ូ​នី​កា ៖ មុជ​មិន​ជ្រៅ ទៅ​មិន​ឆ្ងាយ​

, , Leave a comment

17-9-2015 (2)

​រាជធានី​ភ្នំពេញ : គិត​មកទល់ពេលនេះ តារា​សម្តែង​បែប cute cute កា​កា ដែលមាន​ឈ្មោះ​ដើម ព្រឿង ពេជ្រ​ច័ន្ទ​ម៉ូ​នី​កា ជាប់​លេខ​៤ ជា​កញ្ញាឯក​ប្រ៊ី​ដ​ស្តុ​ន និង​តារាចម្រៀង​នៅក្នុង​ផលិតកម្ម​DiamondMusic បានដាក់​ចិត្ត​បោះបង់​អាជីព​ជា​តារាភាពយន្ត​មក​ចាប់​អាជីព​ជា​តារាចម្រៀង​ឲ្យ​ផលិតកម្ម​Diamond Music អស់​រយៈពេល​ជិត​២​ឆ្នាំ​មកហើយ តែ​នៅ​មិនទាន់​អាច​ស្រូប​បាន​ភាព​ល្បីឈ្មោះ​លេចធ្លោ​ខ្លាំង​នៅឡើយ​ទេ​ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នកគាំទ្រ​មួយចំនួន​សម្ដែង​ក្តី​ព្រួយបារម្ភ​ជំនួស ខណៈពេល​មុននេះ កា​កា ហាក់​មាន​ភាព​លេចធ្លោ​ខ្លាំង​លើ​អាជីព​តួ​សម្ដែង​រឿង​។​

 

​អតីត​តារា​សម្ដែង​ដែល​វិ​វ​ឌ្ឍ​ខ្លួន​ក្លាយទៅជា​តារាចម្រៀង កញ្ញា កា​កា កាលពី​កន្លងមក ត្រូវបាន​មហាជន​កោតសរសើរ​លើ​ទេពកោសល្យ និង​សមត្ថភាព​តាមរយៈ​ការបង្ហាញ​វត្តមាន​តួ​សម្ដែង​រឿង​កូនឥតខាន់ស្លា ត្រូវ​ចាក់​បញ្ចាំង​នៅលើ​ស្ថានីយទូរទស្សន៍​CTN​។ ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ​នៅពេលដែល​នាង​បោះបង់​អាជីព​មួយ​នេះ បែរជា​មក​ច្រៀង​វិញ រហូត​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ និង​ភាពល្បីល្បាញ​របស់​នាង​កំពុង​ឈរ​នៅ​ទ្រឹង ដោយ​មិនទាន់​អាច​បំបែក​ទីផ្សារ​បានឡើយ​។​

 

​តាម​ការកត់សម្គាល់​ប​ន្ទា​ប់​ពី​កញ្ញា កា​កា បាន​ហក់​ចូលខ្លួន​ទៅ​ច្រៀង​នៅក្នុង​ផលិតកម្ម​Diamond Music អស់​រយៈកាល​ជិត​ពីរ​ឆ្នាំ​មកនេះ​ឃើញថា តារាចម្រៀង​ដែលមាន​ភាពប៉ិនប្រសព្វ​ខាង​ការសម្តែង​ភាពយន្ត​បែប​ក្រមិចក្រមើម​លាយឡំ​ឈុត​ឆាក​កម្សត់​រូបនេះ​នៅតែ​មិនទាន់​អាច​ទទួលបាន​ការគាំទ្រ​ដូច​បណ្ដា​សមាជិក​របស់​នាង​មួយចំនួន​ដូចជា កញ្ញា ឃិត សំ​ម៉ាលី​ស និង​លោក ជុំ លី​ណូ ជាដើម​។​

 

​ផ្អែក​តាម​ប្រភពពី​មជ្ឈដ្ឋាន​អ្នកគាំទ្រ​ក្រៅ​សិល្បៈ​បាន​និយាយ​គ្នា​ថា តារាចម្រៀង​ក្មេងខ្ចី​របស់​Diamond Music កញ្ញា កា​កា បច្ចុប្បន្នកំពុង​ជាប់គាំង​គ្មាន​សន្ទុះ​ទៅមុខ​ឡើយ​។ ដូច្នេះ​សម្រាប់​ការបោះបង់​អាជីព​សម្ដែង​មក​ធ្វើជា​តារាចម្រៀង​របស់​នា​ង​ពេលនេះ គឺ​ពុំ​អាច​សម​តាម​បំណង​ទេ ដែល​ធ្វើ​ឲ្យ​នាង​ខកចិត្ត​គ្រា​ដែល​ប្រជាប្រិយភាព​កំពុងមាន​ភាព​ធ្លាក់ចុះ​ខ្លាំង​ស្ទើរតែ​មិនអាច​ស្តារឡើងវិញ​បាន​នោះ​។ ស្របពេល​ជាមួយគ្នានេះ មានមតិ​របស់​ទស្សនិកជន​ខ្លះ​បាន​និយាយថា ពួកគេ​ចង់ឃើញ​តារាចម្រៀង​កញ្ញា កា​កា បើក​ការសម្រេច​ជាថ្មី​ដើម្បី​ងាក​មក​ចាប់យក​អាជីព​ជា​អ្នក​សម្តែង​ឡើងវិញ ដោយ​មិន​ចង់ឃើញ​នាង​ស្ថិតនៅក្នុង​ស្ថានភាព​បែប​នេះ​ទេ​៕

17-9-2015 17-9-2015 (1)

 

Leave a Reply

(*) Required, Your email will not be published