ការអានសៀវភៅឲ្យចងចាំបានល្អ គឺអ្នកត្រូវមានទម្លាប់អានឲ្យបានញឹកញាប់ និងព្យាយាមចងចាំអត្ថន័យ ឬសាច់រឿងសំខាន់ឲ្យបាន។ នៅពេលដែលយើងអានសៀវភៅអ្នកត្រូវព្យាយាមរំឮករឿងដែលយើងកំពុងអាននេះថា គេនិយាយអំពីអ្វី ហើយព្យាយាមនឹងរករឿងនោះ ដោយមិនចាំបាច់អានសៀវភៅម្តងទៀត។
ប្រសិនបើមានភ្លេចឬមាន ការស្រពិចស្រពិលនៅត្រង់ណាអ្នកគួរតែបើកសៀវភៅអានផ្ទៀងផ្ទាត់ ហើយកត់ត្រាទុក ដើម្បីឲ្យការចងចាំបានរត់ឆ្លងកាត់ដៃ និងខួរក្បាលម្តងទៀត។ការអានសៀវភៅ ឬមើលមេរៀនទុកជាមុនជាច្រើនថ្ងៃ មុនពេលថ្ងៃប្រឡងមកដល់ហើយយកមករំឮកម្តងទៀតនៅថ្ងៃប្រឡង ប្រសើរជាងការអានយ៉ាងប្រញាប់នៅក្នុងរយៈពេលខ្លីមុនថ្ងៃប្រឡង ព្រោះការចងចាំដែលយើងបានកត់ត្រាទុកជាច្រើនថ្ងៃ ហើយបានរំលឹកម្តងទៀត វាតែងតែស្តិតនៅបានយូរជាងការចងចាំដែល ទើបតែកត់ត្រាទុកថ្មីៗ។
ម្យ៉ាងវិញទៀតអ្នកត្រូវយកការចងចាំរបស់យើងទៅលាតត្រដាងឲ្យក្លាយជាសាច់ផ្សេងៗ ឬឲ្យក្លាយជារូបភាពផ្សេងៗ ដើម្បីឲ្យយើងងាយស្រួលចងចាំ។ ក្រៅពីនេះអ្នកត្រូវត្រៀ មរាងកាយយើងឲ្យមានសុខភាពល្អដូចជាការសម្រាកឲ្យបានគ្រប់គ្រាន់ ហាត់ប្រាណឲ្យបានទៀងទាត់ ចៀសវាងការទទួលទានតែចាស់ កាហ្វេ ស្រា និងសារធាតុដែលអាចនាំ ឲ្យមានផលប៉ះពាល់ដល់សរសៃប្រសាទផ្សេងៗ ព្រមទាំងត្រូវទទួលទានអាហារពេលព្រឹកឲ្យបានជាប្រចាំ ពីព្រោះថា បើកាលណាសុខភាពល្អហើយខួរក្បាលរបស់អ្នកក៏មានលក្ខណៈល្អប្រសើរទៅតាមនោះដែរ៕