លោក សុខ រ័ត្ន នគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង រងការចោទប្រកាន់ថា ជំរិតទារប្រាក់ពី អ្នករកស៊ីដឹកឈើ តាមបែបពុករលួយ ផ្ទុយបទបញ្ជាថ្នាក់លើ

, , Leave a comment

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍បានអោយដឹងថា លោក សុខ រ័ត្ន នាយរង ការិយាល័យនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃមួយរូប ដែលឈរជើងនៅខេត្តរតនគីរី បានរងការចោទប្រកាន់ថា បានជំរិតទារ ប្រាក់ ចំនួន ១២០០ដុល្លា ពីរថយន្តដឹកឈើ ហើយដោះលែងវិញជាថ្នូរមិនការបង្ក្រាប។

 

សេចក្តីរាយការណ៍បានអោយដឹងបន្តថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ រថយន្តសាំយុងមួយគ្រឿងព៌ណសអត់ស្លាកលេខ ត្រូវបាននគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃបើក រថយន្តទំនើបកាក់ស្ទាក់មុខក្រោយ ក្នុងនោះគេឃើញ លោក សុខ រ័ត្ន និងមន្ត្រីក្រោមបង្គាប់ ឃាត់ជំរិតទាប្រាក់ នៅតាមបណ្ដោយផ្លូវជាតិលេខ៧៦ ពីខេត្តមណ្ឌលគីរី មកខេត្តរតនគីរី ស្ថិតក្នុងភូមិសាស្ត្រឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគីរី ចំងាយប្រមាណជា២គីឡូម៉ែត្រពីស្នាក់ការសន្តិសុខកងរាជអាវុធហត្ថស្រុកលំផាត់។

 

ស្ត្រីម្នាក់នៅស្រុកលំផាត់គេហៅចែ សាឡាឡា ឬចែសក់ក្រហម រស់នៅភូមិដីឡូត៍ឃុំជ័យឧត្ដម ស្រុកលំផាត់បានរៀបរាប់ទាំងទឹកភ្នែកថា នៅ ថ្ងៃខែ ខាងលើ នគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង ស្ទាក់រថយន្តសាំយុង ដឹកឈើគាត់ បង្គាប់អោយបង់ប្រាក់ ចំននួ៣ពាន់ដុល្លា ជាថ្នូរនិងការមិនបង្ក្រាប ដោយមានការអង្វរលន់តួរជាច្រើនម៉ោង ទើបមានការព្រមព្រៀង នៅតម្លៃតែត្រឹម១២០០ដុល្លា។ គាត់បានបន្តទៀតថា ក្រោយពេលចចាគ្នាត្រូវ គាត់បានប្រម៉ែប្រមូលប្រាក់ក្នុងផ្ទះ មិនគ្រប់ទើបសម្រេចចិត្ត យកម៉ូតូឌ្រីមសង់ទៅលក់ ដើម្បីយកប្រាក់មកជូនលោកនគបាលរូបនោះ ទើបបន្តដំណើរទៅទៀតបាន។ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថា ក្រោមបញ្ជារបស់លោក សុខ រ័ត្ន ភាគច្រើនចាត់តាំងឲ្យមន្ត្រីស្លៀកពាក់ស៊ីវិលហើយពេលខ្លះទៀត បានប្រើអ្នកភូមិឲ្យចុះប្រមូល លុយពីឡានដឹកទំនិញឡានដឹកឈើ និងឡានដឹកកសិផល ដើម្បីបន្លំភ្នែកសាធារណជន ប៉ុន្តែរឿងពិតកម្លាំងនគរបាលសេដ្ឋកិច្ច របស់ លោក សុខ រ័ត្ន បានចេញទៅប្រមូលលុយថ្លៃក្បាលឡាន ដឹកទំនិញគ្រប់ប្រភេទយកទៅចែកគ្នា ធ្វើមានធ្វើបាន មួយថ្ងៃៗ មិនដឹងជាយកទៅណាអស់ទេ ហើយក៏មិនដែលមាននរណាហ៊ានសួរនាំ ពី បញ្ហានេះ ក៏ព្រោះតែ លោក សុខ រ័ត្ន មានឥទ្ធិពលធំធេងណាស់។ មិនដឹងថា ចំណាយលុយ ក្នុងមួយខែ ប៉ុន្មាននោះទេក្នុងការទិញប៉ុស្តិ៍ផ្តាច់មុខនៅលើទឹកដីខេត្តរតនគីរី ទើបគាត់មានអំណាចដាក់ពង្រាយ មន្ត្រីប្រចាំការ ទាំងយប់ ទាំងថ្ងៃ ចាំគាបជំរិតទារលុយ ពីប្រជាពលរដ្ឋ រកស៊ីដឹកទំនិញ ក៏ដូចជា ចាំទារលុយ ពីឈ្មួញដឹកឈើ ដោយគ្មានការបង្ក្រាបអ្វីឡើយ ។បើគិតតាមច្បាប់ប្រឆាំងអំពើពុករលួយ ប៉ូលីសសេដ្ឋកិច្ចអស់នេះ អាចនឹងត្រូវស្ថិតក្នុងការតាមដាន ស្រាវ ជ្រាវ ឬត្រូវ កោះហៅ ទៅសួរនាំ ក្នុងករណីដែលមានពាក្យបណ្តឹង ព្រោះអ្វីដែល លោកសុខ រ័ត្ន បានប្រព្រឹត្តគឺបំពានទៅនឹងការឹតបន្តឹងរបស់ថ្នាក់លើយ៉ាងក្រអឺតក្រទមបំផុត។ អគ្គស្នងការនគរបាលជាតិ គួរចាត់វិធានការចំពោះលោក សុខ រ័ត្ន ដែលយកបទបញ្ជារបស់ថ្នាក់លើទៅស្វែងរកលាភសក្ការៈ ច្រកហោប៉ៅផ្ទាល់ខ្លួនឡើងវិញផង។

 

ជុំវិញករណីខាងលើនេះ លោក សុខ រ័ត្ន នាយរងការិយាល័យនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មកពីនាយកដ្ឋានក្រសួងមហាផ្ទៃ ឈរជើងនៅខេត្តរតនគីរី កំណើតថ្មី មិនអាចសុំការបំភ្លឺបានទេ ៕ បុត្តា ធំ

17-9-215 (1) 17-9-215

 

Leave a Reply

(*) Required, Your email will not be published