រាជធានីភ្នំពេញ : មកទល់ពេលនេះ ដួង ម៉ានិច ដែលទើបតែផ្លាស់ឈ្មោះ ដើម្បីលើករាសីនោះបានប្រកាសថា នាងមិនខ្លាច ឌុច លីដា ក្នុងរឿង “ស្បែកគង់”នោះទេ។ គួររំលឹកឲ្យដឹងថាដួង ស្រីពេជ្រ បានរង់ចាំតែផលិតកម្មត្រូវការឲ្យនាងថតរឿងសិចស៊ី។ គេដឹងថា ក្រោយពីការតាំងចិត្តរបស់ស្រីពេជ្រ បែបនេះមានអ្នកខ្លះពុំជឿទេ ព្រោះថា មុននេះ ឌុច លីដា បានទទួលការរិះគន់យ៉ាងខ្លាំងថានាងសម្តែងជ្រុលពេកមិនសមជាតារាខ្មែរ តែបើស្រីពេជ្រ នាងហ៊ានប្រថុយវិញច្បាស់ជាស្ពឹកមុខមិនខានឡើយ។
ពាក់ព័ន្ធរឿងនេះ ដើម្បីកុំឲ្យមានការសង្ស័យថា ហ៊ាន ឬក៏បានតែមាត់ទេ ស្រាប់តែពេលនោះដួង ស្រីពេជ្រ បានលេងមួយក្បាច់ឲ្យប្រុសៗភ្លឺ ភ្លែតតែម្តង គឺថតរូបស្លៀកពាក់ឈុតប៊ីគីនីលេងខ្លួនឲ្យឃើញសាច់គ្រប់កន្លែងហើយមានតែខោកំប៉ិតបិទបាំងតែចំណុចសំខាន់ប៉ុណ្ណោះ។
ដោយឡែកគេដឹងថា ការធ្វើបែបនេះ ធ្វើឲ្យបណ្តាផលិតកម្មទាំងអស់លែងមានការស្រពិចស្រពិលទៀតហើយថា តើដួង ស្រីពេជ្រ ហ៊ានថតរោលរាលឬអត់? ព្រោះពេលនេះនាងបានបង្ហាញឲ្យឃើញថា នាងមិនញញើតទេ គឺមានតែសាហាវជាងឌុច លីដាថែមទៀតផង។ ចំពោះប្រុសៗជាច្រើនដែលបានឃើញដួង ស្រីពេជ្រ លែងខ្លួនសល់តែខោអាវកំប៉ិតដូច្នេះបាននិយាយថា ស្រីពេជ្រមានរាងស្វែលស្អាតមែន អាងតែសាច់សខ្ចី បានជាធ្វើឲ្យប្រុសៗខូចអារម្មណ៍អស់ហើយ៕