៥ចំណុច​ដែល​សេដ្ឋី​ធ្វើ​ខុសពី​មនុស្ស​ធម្មតា​

, , Leave a comment

20150714154232-dont-need-stem-degree-make-good-money-businessman-wallet-money-wealthy

​វិធី​ដើម្បី​ឲ្យ​ក្លាយជា​អ្នកមាន ឬ​សេដ្ឋី គឺ​គ្មាន​វិធី​ណា​លឿន​ជាង​ការសិក្សា​ពី​ការគិត​ការធ្វើ​របស់​សេដ្ឋី​ម្នាក់ៗ​នោះទេ ព្រោះ​សេដ្ឋី​លំដាប់​ពាន់​លាន​ទាំងនេះ គឺ​សុទ្ធតែ​មានបាន​ដោយសារSelf-made ឬ​ការ​មាន​ដោយសារ​ខំរ​កដោយ​ខ្លូន​ឯង​។ ដូចដែល​យើង​ដឹង​ស្រាប់​ហើយ​ថា ដើម្បី​ឲ្យ​មានបាន​ដោយ​កម្លាំង​ញើស​ឈាម​ខ្លូន​ឯង គឺ​វា​ពិតជា​ពិបាក​ខ្លាំង​នៅពេល​ដំបូង គឺ​វា​ប្រៀបបាន​ទៅនឹង​ការដែល​អ្នក​រុញ​របស់​ធ្ងន់​អ្វី​ម្យ៉ាង​ចុះ​ពីលើ​ភ្នំ តែ​នៅពេលដែល​វារ​មៀល​ចុះមក​ហើយ វា​នឹង​ចុះមក​យ៉ាង​លឿន​ហើយ​ស្រួល​ដោយ​អ្នក​មិនចាំបាច់​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង​ទៀត​នោះទេ​។ ខាងក្រោម​នេះ​ដែល​សេដ្ឋី​ទាំងនោះ​ប្រតិបត្តិ​ទទួលបាន​ជោគជ័យ​៖

 

១-​ធ្វើការ​ធ្ងន់​
​មនុស្ស​ជាច្រើន​គិតថា មនុស្ស​ម្នាក់​អាច​រកស៊ី​មានបាន គឺ​ដោយសារតែ​គេ​មានសំណាង​តែ​ប្រិយមិត្ត​មាន​ដឹង​ទេ​ថា អ្នក​ដែល​ត្រូវ​ឆ្នោត​៩០​ភាគរយ​នឹង​ប្រើ​លុយ​អស់​ក្នុង​រយៈពេល​ត្រឹម​៥​ឆ្នាំ ឬ​អាច​តិចជាង​នេះ​ក៏​អាច​ថា​បាន តែ​សម្រាប់​សេដ្ឋី​ដែលមាន​មកដល់​សព្វថ្ងៃ​នេះ គេ​ដឹង​ច្បាស់​ថា គ្មាន​ផ្លូវ​កាត់​ណា​អាច​នាំ​ឲ្យ​ទៅដល់​ជោគជ័យ​បាន​នោះទេ មានតែ​ការខិតខំ​ប្រឹងប្រែង​ជា​រៀងរាល់ថ្ងៃ​ទៅវិញ​ទេ​ដែល​អាច​ធានាថា​យើង​នឹង​ទៅដល់​គោលដៅ​បាន​យ៉ាងពិត​ប្រាកដ​។​

 

​ទោះបីជា​សេដ្ឋី​ទាំងនោះ​មាន​ជំនួយការ ឬ​អ្នក​ណែនាំ​អម​ឆ្វេង​អម​ស្តាំ តែ​នៅពេល​ដំបូង​ពួកគេ​គឺ​សុទ្ធតែ​សាក​ដោយ​ខ្លូន​ឯង​ទាំងអស់ មាន​ខុស​មាន​ត្រូវ ហើយ​នេះ​គឺជា​ចំណុច​សំខាន់​ដែល​ធ្វើ​ឲ្យ​ពួកគេ​រីកចម្រើន​មកដល់​សព្វថ្ងៃ​។​

 

២-​ពួកគេ​គឺអាច​ផ្តោតអារម្មណ៍​បានល្អ​
​សេដ្ឋី​ទាំងឡាយ​មិន​ត្រឹមតែ​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​តែប៉ុណ្ណោះ តែ​ពួកគេ​នៅ​ផ្តោតអារម្មណ៍​ទៅលើ​អ្វីដែល​គេ​ធ្វើ​យ៉ាងពិត​ប្រាកដ​។ ពួកគេ​តែងមាន​គោលដៅ​ច្បាស់លាស់ នឹង​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ទៅដល់​គោលដៅ​មួយ​នោះ​។​

 

៣-​មានការ​ប្រយ័ត្នប្រយែង​ខ្ពស់​
​ភាព​ប្រថុយប្រថាន​កើតឡើង​ដោយសារតែ​ការមិន​ដឹង ដូចនេះ​មុននឹង​គិត​ធ្វើ​អ្វី ពួកគេ​គឺ​សុទ្ធតែ​ធ្វើការ​សិក្សា​យ៉ាងច្បាស់​លាស់​រួចរាល់​ហើយ ព្រោះ​ពួកគេ​ជឿថា ការសិក្សា​យ៉ាងច្បាស់​លាស់​ទៅលើ​រឿង​ដែល​គេ​ចាប់អារម្មណ៍​ចង់​ធ្វើ នឹង​ជួយ​ឲ្យ​ភាព​ប្រថុយ​ថយចុះ​។ យ៉ាងណាមិញ​យើង​គួរតែ​តាមដាន​រាល់​សកម្មភាព​របស់​ជំនួញ​ឲ្យ​បាន​ទៀងទាត់ ព្រោះ​នៅពេលដែល​ស្ថានភាព​ផ្លាស់ប្តូរ ភាព​ប្រថុយប្រថាន​ក៏​នឹង​ផ្លាស់ប្តូរ​ទៅតាម​នោះដែរ​។​

 

៤-​ពូកគេ​ជាម​នុស្ស​ចិត្តល្អ​
Bill Gates, Warren Buffett និង Carl Icahn សេដ្ឋី​ទាំងបី​រូបនេះ គឺ​សុទ្ធតែ​ធ្លាប់​បរិច្ចាគ​លុយ​ជាច្រើន​រួចមកហើយ ពិតណាស់ ការដែល​យើង​អាច​រកលុយ​បាន​ច្រើន​គឺអាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍ល្អ ប៉ុន្តែ​គឺ​វា​មិន​ស្មើនឹង​អារម្មណ៍​នៅពេលដែល​យើង​បរិច្ចាគ​លុយ​ឲ្យ​គេ​វិញ​នោះទេ ។ ការបង្កើត​នូវ​អង្គការ​នានា ក្រៅពី​ជួយ​ដល់​សង្គម​ហើយ ថែមទាំង​ជួយ​រក​សកម្មភាព​ផ្សេងៗ​ឲ្យ​ភ្នាក់ងារ​បានធ្វើ​ជុំគ្នា ក៏ដូចជា​ជួយ​លើកកម្ពស់​ក្រុមហ៊ុន​ផងដែរ​។​

 

៥-​ពួកគេ​មិនដែល​បញ្ឈប់​ការយល់ដឹង​នោះទេ​
​ចំណុច​នេះ​ពិតជា​សំខាន់​ចំពោះ​ពួកគេ​ពិតមែន ព្រោះ​ការយល់ដឹង​ពីអ្វី​ថ្មីៗ​គឺអាច​ជួយ​ឲ្យ​ពួកគេ​មាន​សមត្ថភាព​លើស​គូប្រជែង​របស់​ពួកគេ ពួកគេ​តែង​មើលសៀវភៅ មើល​ឯកសារ និង​រៀន​ពី​អ្នក​ពូកែ​ផ្សេងៗ​ទៀត​។ ពួកគេ​ជឿថា ចំណេះ​គឺ​ប្រៀបបាន​ទៅនឹង​អំណាច​មួយ​អីចឹង​៕

 

​ប្រភព​៖ http://www.entrepreneur.com/article/249128

 

Leave a Reply

(*) Required, Your email will not be published