ទំនាក់ទំនង​ត្រូវ​ប្រេះឆា អាច​បណ្តាលមកពី​កត្តា​ទាំង​៤​យ៉ាង​

, , Leave a comment

16-9-2015 (1)

​ទំនាក់ទំនង​សង្គម គឺជា​រឿង​សំខាន់​ណាស់​សម្រាប់​មនុស្ស​គ្រប់គ្នា ព្រោះ​គ្មាន​ជនណាម្នាក់ អាច​រស់នៅ​ប្រកបដោយ​សុ​ខុ​ដុមរ​មនា ដោយ​គ្មាន​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ​ឡើយតែ​ទោះ​យ៉ាងណាក៏ដោយ​ទំនាក់ទំនង គឺជា​វត្ថុ​ដ៏​ផុយស្រួយ​បំផុត​ដែល​ទាមទារ​ឲ្យ​យើង​ស្វែងយល់ ដើម្បី​រក្សា​វា​ឲ្យ​បានល្អ​។ ថ្ងៃនេះ​សារព័ត៌​មានកំណើត​ថ្មី សូម​បង្ហាញ​នូវ​សញ្ញា​ទាំង​៤​ដែល​បង្ហាញថា ទំនាក់ទំនង​របស់លោក​អ្នក​ត្រូវ​ប្រេះឆា​ដូចខាងក្រោម​នេះ ៖

 

១-​ការរិះគន់​
​ការរិះគន់ គឺ​មិនត្រូវ​ច្រឡំ​ជាមួយនឹង​ការផ្តល់​មតិយោបល់ ឬ​បើ​មិន​ដូច្នេះ​ទេ​ការស្វែងរក​ការកែលម្អ ឬ​ការផ្លាស់ប្តូរ​សម្រាប់​មនុ​ស្សម្នាក់​ផ្សេងទៀត​ទេ​។ ការរិះគន់​គ្រាន់តែ​ជាការ​រិះគន់​ប៉ុណ្ណោះ ប្រសិនបើ​វា​មិនមែនជា​ការស្ថាបនា​។ យើង​មិនគួរ​ធ្វើការ​រិះគន់ ដែល​ផ្ដោតលើ​បុគ្គលិកលក្ខណៈ​របស់​មនុស្ស​ចំណង់​ចំណូលចិត្ត​របស់​ពួកគេ ប៉ុន្តែ​យើង​អាច​រិះគន់​លើ​សកម្មភាព​ជាក់ស្ដែង​អាកប្បកិរិយា​រួម​ដែល​ពួកគេ​អាច​ងាយ​កែប្រែ​។ ដើម្បី​ចៀសវាង​ការរិះគន់​ដែល​បង្ក​ការឈឺចាប់​ដល់​អ្នកដទៃ អ្នក​ត្រូវតែ​ច្បាស់​ថា លោកអ្នក​បាន​រៀប​គម្រោង​យ៉ាងច្បាស់​ហើយ​កុំ​វាយប្រហារ​បុគ្គល​ផ្ទាល់​។​

 

២-​ការប្រមាថ​មើលងាយ​
​ការប្រមាថ​មើលងាយ គឺជា​សញ្ញា​ដ៏​បើកចំហរ​មួយ​ក្នុង​ការដែល​អ្នក​មិន​គោរព​អ្នកដទៃ​។ ការប្រមាថ​មើលងាយ​នេះ តែងតែ​កើតឡើង​ក្រោមរូបភាព​នៃ​ការបន្តុះ​បង្អាប់​អ្នកដទៃ ឬក៏​ការធ្វើ​ឲ្យ​អ្នកដទៃ​អាម៉ាស់​ជាដើម​។ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​សង្គម លោកអ្នក​មិនគួរ​បង្ហាញ​នូវ​អារម្មណ៍​ប្រមាថមើលងាយ ឬ​ប្រើ​ពាក្យពេចន៍​មិន​សមរម្យ​ឡើយ​។​

 

៣-​ការ​ដោះសារ​ការពារ​ខ្លួន​
​ការ​ដោះសារ​យករួចខ្លួន​ការបង្កើត​លេស​ស្ដីបន្ទោស​អ្នកដទៃ គឺជា​បញ្ហា​ដ៏​ធំ​ណាស់ ពីព្រោះ​វា​ជា​រនាំង​ការពារ​មិន​ឲ្យ​ជម្លោះ​របស់​យើង​អាច​រកឃើញ​នូវ​ដំណោះស្រាយ​សមស្រប​ណាមួយ​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​លោកអ្នក​ត្រូវតែ​ព្យាយាម​ស្ដាប់​នូវ​ការ​ត្អូញត្អែ​របស់​ភាគី​ម្ខាង​ទៀត ឲ្យ​បាន​ច្រើន​ទោះបីជា​អ្នក​មិន​ចង់​ស្ដាប់​ក៏ដោយ​។​

 

៤-​ជញ្ជាំង​ថ្ម (stonewalling)
​នៅក្នុង​ទំនាក់ទំនង​សង្គម​ពាក្យ​ជញ្ជាំង​ថ្ម (Stonewalling) សម្ដៅ​ដល់​ភាគី​ណាមួយ​បាន​បិទ​ការពិភាក្សា​ចោល រួចហើយ​មិន​ឆ្លើយតប​ដើម្បី​ដោះស្រាយ​បញ្ហា​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោកអ្នក​ត្រូវ​ប្រឈមមុខ​ក្នុងការ​ពិភាក្សា ហើយ​ប្រសិនបើ​លោកអ្នក​មាន​បញ្ហា លោកអ្នក​អាច​សុំ​ពេលវេលា​ក្នុងការ​ពិចារណា​សិន មុនពេល​ដែល​អ្នក​អាច​ចាប់ផ្ដើម​កិច្ចពិភាក្សា​ជាថ្មី​៕

16-9-2015

 

Leave a Reply

(*) Required, Your email will not be published