រាជធានីភ្នំពេញ : ទម្រង់មុខដ៏ស្រស់ស្អាតប្លែកដោយមើលសឹងតែមិនស្គាល់ត្រូវបានតារាចម្រៀង សួស វីហ្សា បង្ហាញវត្តមានលើកញ្ចក់ទូរទស្សន៍ BTV ជាមួយបទចម្រៀងបែបមហោរី។ការបង្ហាញវត្តមានរបស់ សួស វីហ្សាលើកញ្ចក់ទូរទស្សន៍ BTV លើកនេះ បានធ្វើឲ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នា ព្រោះតែសម្រស់របស់នាងស្អាតប្លែកជាងមុនជាពិសេសគឺទម្រង់មុខរបស់នាងវែងដូចអក្សរ V និងកាន់តែធ្វើឲ្យរូបសម្រស់របស់នាងស្អាតជាងមុនមួយកម្រិតទៀត។
ប្រភពពីអ្នកដែលស្និទនឹងកញ្ញាបានបង្ហើបឲ្យដឹងថា ការបាត់វត្តមាន សួស វីហ្សាមួយរយៈនោះគឺនាងបានចេញទៅសម្តែង និងច្រៀងនៅប្រទេសបារាំង ប៉ុន្តែក្រោយចប់ភារៈកិច្ចនៅប្រទេសបារាំង នាងបានបន្តដំណើរទៅលេងប្រទេសថៃ និងថែមទាំងឆ្លៀតពេលក្រោយពីការធ្វើដើរកម្សាន្តនាងបានលួចទៅកែទម្រង់មុខអក្សរ V នៅប្រទេសថៃផងដែរ។
ទាក់ទងនឹងពាក្យលេចឮនេះ តារាចម្រៀងស្រីប្រចាំផលិតកម្ម រស្មីហង្សមាស រូបនេះបានចេញមុខបកស្រាយឲ្យដឹងនៅថ្ងៃនេះថា នាងទទួលស្គាល់ថា សម្រស់របស់នាងស្អាតប្លែកជាងមុន ប៉ុន្តែនាងខ្ញុំសុំបដិសេធថា មិនបានចេញទៅកែទម្រង់មុខអក្សរ V នៅប្រទេសថៃនោះឡើយ ហើយទម្រង់មុខប្លែករាងវែងជាមុននេះគឺនាងគ្រាន់តែចាក់ចង្ការបន្ថែមឲ្យរាងវែងជាងមុនប៉ុណ្ណោះ សូមកុំយល់ច្រឡំ។
តួយ៉ាងសម្រស់តារាចម្រៀង សួស វីហ្សា ត្រូវបានទទួលការកោតសរសើរពីបណ្តាមហាជន ក៏ដូចជាមិត្តរួមអាជីពសិល្បៈគ្រប់ៗគ្នា។ តាមរយៈរូបសម្រស់ដ៏ស្រស់ផូរផង់នេះដែល សួស វីហ្សា មានបុរសតាមចោមសុំស្នេហ៍មិនតិចទេទាំងក្នុង និងក្រៅប្រទេស ប៉ុន្តែត្រូវបានតារាចម្រៀងរូបនេះបដិសធមិនទាន់ទទួលយកស្នេហាថ្មី ព្រោះបេះដូងនាងកំពុងតែនៅឈឺនៅឡើយ៕
រីករាយសណ្តាប់ជាមួយនាងខ្ញុំនូវបទមហោរីទាំងអស់គ្នា។ នាងខ្ញុំសូមទោសបងប្អូនទាំងអស់ជាពិសេសអ្នកគ្រូ លោកគ្រូ ទាំងអស់ បើសិនមានកំហុសដោយអចេតនា ពីព្រោះនាងខ្ញុំខកខានច្រៀងបទនេះយូរហើយដែរ ។ Happy together with "mohory song" ! sorry to teachers and all dear if I made any faults without planning! Happy to share this song to you all!
Posted by Sous Visa on Saturday, 27 June 2015