សាលា​រាជធានី​ភ្នំពេញ​សុំ​ការយោគយល់ និង​ពង្វាង​ទិស​ចរាចរ​៤៥​ថ្ងៃ​នៅ​ស្ពាន​អាកាស​តិច​ណូ កុំ​ឲ្យ​មានការ​កកស្ទះ​

, , Leave a comment

​រាជធានី​ភ្នំពេញ : សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ ដឹងថា ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​តិច​ណូ​រហូតមកដល់​ពេលនេះ បាន​ឈានដល់​ដំណាក់កាល​ចាក់​បេតុង​កំណាត់​ទី​៣​ហើយ​គឺ​ត្រង់ចំណុច​ប្រសព្វ កណ្តាល​នៃ​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី មហាវិថី ម៉ៅ​សេទុង និង​មហាវិថី គីម អី​ល​ស៊ុ​ង ដែល​ប៉ះពាល់​ដល់​ការធ្វើ​ចរាចរណ៍​រយ​:​ពេល​៤៥​ថ្ងៃ និង​ត្រូវធ្វើ​ចរាចរណ៍​តាម​ស្លាក​សញ្ញា​ចរាចរណ៍ និង​ការណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​។​

 

​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១៥ កញ្ញា​ថា កន្លងមក ការស្ថាបនា​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី តិច​ណូ​បាន​ចាក់​បេតុង​កម្រាល​ស្ពាន​ចំនួន​២​កំណាត់​រួចហើយ​ដែលមាន​បណ្ដោយ​ប្រវែង​១០០​ម៉ែត្រ​និង​ទទឹង​១៥.៨​ម៉ែត្រ​។​ការចាក់​បេតុង​នៅក្នុង​កំណាត់​ទី​៣​នៅពេលនេះ​មាន​ប្រវែង​បណ្ដោយ​ចំនួន​៩០ ម៉ែត្រ ទទឹង​១៥.៨​ម៉ែត្រ​ដែលមាន​ទីតាំង​ស្ថិតនៅ​ចំណុចកណ្តាល​នៃ​ស្ពាន​ដែលជា​ចំណុចប្រសព្វ​ដ៏​សំខាន់​នៃ​មហាវិថី សហព័ន្ធរុស្ស៊ី មហាវិថី​ម៉ៅ​សេទុង និង​មហាវិថី គីម អ៊ី​ល​ស៊ុ​ង​។ លោក​បន្ត​ឲ្យ​ដឹង ទៀតថា ការចាក់​បេតុង​កំណាត់​ទី​៣​នេះ​គឺមាន​ការរៀបចំ​ជើង​សសរ​ទម្រ​ពុម្ព​តួ​ស្ពាន ចំនួន​៥​ជួរ ស្មើនឹង​៤​ប្រឡោះ​នៃ​ការចាក់ បេតុង​កំណាត់​ទី​៣​នេះ​ដែល​កាត់​ទទឹង មហាវិថី​ម៉ៅ​សេទុង គីម អ៊ី​ល​ស៊ុ​ង​។ ការ​នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​រយ​:​ពេល​៤៥​ថ្ងៃ​ផុត​រយៈ​ពេលនេះ​ការដ្ឋាន​នឹង​បើក​ឲ្យ​ការធ្វើ​ចរាចរណ៍ ជា​ប្រក្រតី​ឡើងវិញ​ហើយ​ប្រ​ព័​ន្ឋ​ចរាចរណ៍​ថ្មី ក៏​ល្អប្រសើរ​ជាង​មុន​ដែរ​។ ជាមួយគ្នានេះ សាលា​រាជធានី​ភ្នំពេញ​បានធ្វើ​ការណែនាំ ដូចជា ទី​១-​ការធ្វើ​ចរាចរ​យានយន្ត​ត្រូវគោរព​ដូច​ស្ថានភាព​បច្ចុប្បន្ន​ដដែល​លើក លែង​តែ​រថយន្ត​ធំ​ត្រូវ​ហាម​បត់​ឆ្វេង​ពី​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី​ទៅ​មហាវិថី គីម អ៊ី​ល​ស៊ុ​ង​។ ទី​២-​ត្រូវ​បើកបរ​គោរព​ស្លាក​សញា​ចរាចរណ៍ និង​ហាម​ដឹក​សំពីងសំពោង​លើសពី​កម្ពស់​៤.២​ម៉ែត្រ ខាងក្រោម​ពុម្ព​ស្ពាន​។ ទី​៣-​ដើម្បី​សុវត្ថិភាព​ការដ្ឋាន​នឹង​បិទ​១​ផ្នែក​នៅពេល​យប់​ចំណុច​ក្រោម​ស្ពាន​ក្នុងពេល​ដំឡើង​ពុម្ព​ឆ្លងកាត់​ផ្លូវ​តែម្តង​។​

 

​លោក គី ផល្លី មន្ត្រីនគរបាល​ចរាច​រណ៍ បាន​ឲ្យ​ដឹងថា ការដ្ឋាន​ស្ពាន​អាកាស និង ផ្លូវ​ក្រោម​ដី​នៃ​ចំណុចប្រសព្វ​តិច​ណូ​នេះ សព្វថ្ងៃ​ពិត​ជាមាន​ភាពស្មុគស្មាញ​ខ្លាំង ទាំង​អ្នកធ្វើដំណើរ ក៏​ដូច​ប៉ូលិស​ចរាចរណ៍ ព្រោះ​ការធ្វើ​ចរាចរណ៍​មិនទាន់​កំណត់​ផ្លូវ​ទៅមក​បានច្បាស់លាស់​ទាំង​គំនូសចរាចរ​ស្លាក​ចរាចរ​ភ្លើង​ចរាចរ​។ ដែល​បញ្ហា​ទាំងនេះ មន្ទីរជំនាញ និង​ផ្នែក​ពាក់ព័ន្ធ​កំពុង​រក​វិធី​សម្រួល​ដោះស្រាយ​ជា​បណ្តើ​រហើយ​ទម្រាំ​ការងារ​សាងសង់​ស្ថាបនា​រួច​។ លោក​ក៏បាន អំពាវនាវ​ផងដែរ​ដល់​បងប្អូន​ជា​អ្នកធ្វើដំណើរ​មានការ​យោគយល់​ចំពោះ​ការដ្ឋាន​កំពុង​មមាញឹក​នៅពេល​ស្ថាបនា​រួច​ការធ្វើដំណើរ​លែង​កកស្ទះ​ដូច​សព្វថ្ងៃនេះ​ទៀតហើយ​៕

រូបថត ៖ សាលារាជធានីភ្នំពេញ

រូបថត ៖ សាលារាជធានីភ្នំពេញ

រូបថត ៖ សាលារាជធានីភ្នំពេញ

រូបថត ៖ សាលារាជធានីភ្នំពេញ

រូបថត ៖ សាលារាជធានីភ្នំពេញ

រូបថត ៖ សាលារាជធានីភ្នំពេញ

 

Leave a Reply

(*) Required, Your email will not be published