ព្យាបាល​បញ្ហា​ពោះ​យារ​ធ្លាក់​ក្រោយ​សម្រាល​បុត្រ​

, , Leave a comment

16-9-2015

ភាព​រីករាយ​បំផុត​ក្នុង​ជីវិត​គូ​ស្វាមីភរិយា​គឺ ការទទួលបាន​កំណើត​បុត្រ​ជាទី​ស្រឡាញ់​របស់ខ្លួន​។ ប៉ុន្តែ​ទន្ទឹមនឹងនោះ​ផលវិបាក​របស់​ស្ត្រី​ទើប​ឆ្លងទន្លេ​គឺ​ការ​បន្សល់​នូវ​ក្បាលពោះ​យារ​ធ្លាក់ ចុះក្រោម​ធ្វើ​ឲ្យ​បាត់បង់​សម្រស់​ដងខ្លួន​ជាខ្លាំង​បើ​ធៀប​ទៅនឹង​ពេល​មិនទាន់​មានគភ៌​។ ការ​ញ៉ាំ​ចំណីអាហារ ឬ​ហាត់ប្រាណ​ហាក់ដូចជា​ពុំ អាច​កែកុន​បញ្ហា​នេះ​ទេ​។ អ្វីដែល​យើង​ជួបប្រទះ​មានដូចជា​ការ​យារ​ស្បែក​ពោះ​ចុះក្រោម​រហូតមកដល់​ផ្នែក​ខាងលើ​នៃ​ថ្ងាស ដែល​យើង​ហៅថា «​សម្បុកពោះ​» ធ្វើ​ឲ្យ​ស្ត្រី​ពិបាក​ក្នុងការ​ស្លៀកពាក់​និង​ប្រាស្រ័យ​ទាក់ទង​ក្នុងសង្គម​។ ក្នុងករណី​ស្ត្រី​ឡើង​ទម្ងន់​ច្រើនពេក​ពេល​ពពោះ​ពួកគាត់​ច្រើន​ប្រឈម​នឹង​បញ្ហា​សង្វារ​ឬ​ចង្អូរ​ក្រហូង​នៅ​ស្បែក​លើ​ថ្ងាស និង​ក្រោម​ផ្ចិត​។​

 

​ម៉ាស៊ីន​វេជ្ជសាស្ត្រ​ជាច្រើន​ដូចជា ឡាស៊ែរ​អាច​បំបាត់​នូវ​កោសិកា​ខ្លាញ់​នៅ​ក្បាលពោះ ឬ​ធ្វើ​ឲ្យ​ស្បែក​ហាប់​ណែន​បន្តិចបន្តួច​មែ​ន​ប៉ុន្តែ ដើម្បី​បំបាត់​ស្បែក​យារ​ធ្លាក់ ឬក៏​សង្វារ​ទាំងនោះ​ការវះកាត់​Abdominoplasty គឺជា​រឿង​ចាំបាច់​។​

 

​តើ​ការវះកាត់​បំបាត់​ខ្លាញ់​ពោះ​អាច​អនុវត្តបាន​នៅលើ​បុគ្គល​បែបណាខ្លះ​?
​ការវះកាត់​អាចអនុវត្ត​បាន​នៅលើ​ស្ត្រី​ក្រោយពេល​សម្រាលកូន​ដែល​បន្សល់​សម្បុកពោះ ឬក៏​បុរស​ស្ត្រី​ទាំងឡាយណា​មាន​ស្បែ​កយារ​ធ្លាក់​ក្រោយពី​ការ​សម្រក​ទម្ងន់​អស់​ជាច្រើន​មក​។​

 

​តើ​ការវះកាត់​មាន​គោលបំណង​ដូចម្ដេច​?
​គោលបំណង​នៃ​ការវះកាត់​របស់​យើង​គឺ​ធ្វើយ៉ាងណា​ឲ្យ​ស្បែក​ពោះ​ឬ​សាច់ដុំ​ពោះ ហាប់​ណែន​តាមរយៈ​ការ​ដេរ​បញ្ចូល​សាច់ដុំ​ពោះ​ដែល​ញែក​ពីគ្នា​ហើយ​យក​ស្បែក ព្រមទាំង​ខ្លាញ់​នៅ​ខាងក្រោម​ផ្ចិត​របស់​យើង​នោះ​ចេញ​។​

 

​តើ​ការវះកាត់​ប្រព្រឹត្ត​ទៅដោយ​របៀប​ណា​?
​ជាដំបូង​វេជ្ជបណ្ឌិត​ឯកទេស​នឹងធ្វើ​ការប៉ាន់ស្មាន​ពី​បរិ​មាណនៃ​ស្បែក និង​ខ្លាញ់​ដែល​ត្រូវ​យកចេញ​។ ក្នុងករណី​ដែល​ពុំមាន​ខ្លាញ់​ឬ​គ្រាន់​តែមាន​ខ្លាញ់ និង​ស្បែក​បន្តិចបន្តួច​តែប៉ុណ្ណោះ​ប៉ុន្តែ​សាច់ដុំ​ពោះ​ញែក​ចេញពី​គ្នា ដូច្នេះ​គេ​អាចធ្វើ​ការវះកាត់​តាមរយៈ​ម៉ាស៊ីន អង់​ដូ​ស្កុប ដើម្បី​ដេរ​បញ្ចូល​សាច់ដុំ​ចូលគ្នា​។​វិ ធី​សាស្ត្រ​ព្យាបាល​នេះ​បន្សល់ទុក​នូវ​ស្នាម​តូច​មួយ​ត្រង់​កន្លែង​ដាក់បញ្ចូល​នូវ​ឧបករណ៍​វះកាត់​នោះ​។ ក្នុងករណី​ការ​យារ​ធ្លាក់​ស្បែក​ពោះ​កម្រិត​ល្មម​នោះ​ការវះកាត់​យក​ស្បែក​ពោះ និង​ខ្លាញ់​ចេញ​ដែល​យើង​ហៅថា MiniTummy Tuck ជាការ​វះកាត់​ម្យ៉ាង​មាន​លក្ខណៈ​មធ្យម​។​

 

​ដោយឡែក​បុរស​ស្ត្រី​ដែលមាន​ស្បែក​យារ​ធ្លាក់​យ៉ាងខ្លាំង​ការវះកាត់ គឺមាន​លក្ខណៈ​ធំធេង​និង ចាំបាច់​ត្រូវ​យកចេញ​នូវ​ស្បែក​ខ្លាញ់​ស្ថិតនៅ​ខាងក្រោម​ផ្ចិត​ចេញ​។ វា​អាច​អនុវត្តន៍​តាមរយៈ​ការវះកាត់​ផ្ដើម​ពី​ឆ្អឹងត្រគាក​ម្ខាង​ទៅ​ឆ្អឹងត្រគាក​ម្ខាង​ចំ​ពីលើ​ថ្ងាស​។​

 

​ទន្ទឹមនឹងនោះ​ខ្លាញ់​និង​ស្បែក​របស់​យើង​ត្រូវបាន​ញែក​ពី​សាច់ដុំ ដើម្បី​ឲ្យ​វេជ្ជបណ្ឌិត​មានលទ្ធភាព​ដេរ​សាច់ដុំ​បញ្ចូល​គ្នា​។ ស្បែក​និង​ខ្លាញ់​ដែល​នៅសល់​នឹង​ទាញ​ចុះមក​ក្រោម​ហើយ​កាត់​តម្រឹម ធ្វើយ៉ាងណា​ឲ្យ​សម​ទៅនឹង​រូបរាងកាយ​របស់​អ្នកជំងឺ​។ ការវះកាត់​ទាំងនេះ ចាំបាច់​ត្រូវអនុវត្ត​នៅក្នុង​មន្ទីរពេទ្យ​មាន​បន្ទប់វះកាត់​មានគុណ​ភាព និង​មាន​បន្ទប់សង្គ្រោះបន្ទាន់​ក្នុងករណី​ចាំបាច់​។​

 

​តើ​មាន​ផលវិបាក​អ្វីខ្លះ​ក្រោយ​វះកាត់​?
​រយៈពេល​៣​ថ្ងៃ​ដំបូង​អ្នកជំងឺ​ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ​។ បញ្ហា​មួយ​ដែល កើតឡើង​ក្រោយ​វះកាត់​គឺ​ការឈឺចាប់​ជាធម្មតា​មាន​រយៈពេល​២​ថ្ងៃ​ហើយ ចាប់ផ្តើម​អន់​បន្តិច​ម្តង​។ អ្នកជំងឺ​អាច​ត្រឡប់ទៅផ្ទះ​ដោយ​ប្រើប្រាស់​នូវ​ប្រភេទ​ថ្នាំ​ផ្សះ​និង​ថ្នាំ​បំបាត់​ការឈឺ​រយៈពេល​១០​ថ្ងៃ​។​

 

​បញ្ហា​មួយទៀត​ដែល​យើង​ជួបប្រទះ​ប្រមាណ​៥០​ភាគរយ​នៃ​ការវះកាត់​គឺ ការបង្កើតឡើង​នូវ​ទឹក​សេរ៉ូម​ឬក៏​មាន​លាយ​ឈាម​បន្តិចបន្តួច​នៅក្រោម​ស្បែក ពោះ​។​ប៉ុន្តែ​ក្នុងចំណោម​អ្នកមាន​បញ្ហា​នេះ​មានតែ​២០​ភាគរយ​ទេ​ដែល ត្រូវធ្វើ​ការវះកាត់​យក​ទឹក​នៅ​សេសសល់​នោះ​ចេញ​។​

 

​ផលវិបាក​មួយ​ដែល ធ្ងន់ធ្ងរ​គឺ​ការប៉ះពាល់​សរសៃវិញ្ញាណ​ក្រោម​ស្បែក​ធ្វើ​ឲ្យ​ស្ពឹក​នៅលើ ស្បែក​ពោះ​។​ក្រៅពីនោះ​ផលវិបាក​នានា​ដូចជា​ការបង្ក​រោគ​និង​ការហូរ​ឈាមមាន អត្រា​៥​ភាគរយ​នៃ​ការវះកាត់​។ បញ្ហា​នេះ​អាច​ចៀសវាង​តាមរយៈ​ការប្រើ​ឧបករណ៍​វេជ្ជសាស្ត្រ​ត្រឹមត្រូវ​និង​ក្នុង​បន្ទប់វះកាត់​ប្រកបដោយ​គុណភាព​។​

 

​អ្នកជំងឺ​គួរ​ធ្វើ​អ្វីខ្លះ​ក្រោយ​វះកាត់​?
​ដើម្បី​បន្ថយ​នូវ​ការ​បន្សល់​ទឹក ឬ​សេរ៉ូម​នៅក្រោម​មុខរបួស​វះកាត់​វេជ្ជបណ្ឌិត​ច្រើន​ណែនាំ​ឲ្យ​អ្នកជំងឺ ស្លៀកពាក់​នូវ​ខោអាវ​រឹប​ធ្វើយ៉ាងណា​ធ្វើ​ឲ្យ​ស្បែក​ពោះ​មានការ​ស្អិត ផ្ទាល់​ជាមួយ​សាច់ដុំ​ពោះ​ដើម្បី​ជំរុញ​ឲ្យ​ការ​ដុះ​សាច់​ឆាប់រហ័ស​។​

 

​អ្នកជំងឺ​គួរតែ​ចៀសវាង​ការហាត់​ប្រាណ​ហួសហេតុ​ពេក​ក្រោយ​ការវះកាត់​ដែល​អាច បង្ក​ឲ្យ​ស្បែក​ពោះ​តឹង​រហូតដល់​ដាច់​ថ្នេរ​ឬក៏​អាច​បង្ក​ឲ្យ​មានការ​ហូរឈាម នៅក្រោម​មុខរបួស​៕

16-9-2015 (1)

 

Leave a Reply

(*) Required, Your email will not be published