អ៊ុន អា​លីហ្សា ៖ អតីតកាល​អាក្រក់ ជីក​កប់​ឲ្យ​ជ្រៅ សំខាន់​ឲ្យ​ខ្លួនឯង​សប្បាយចិត្ត​

, , Leave a comment

11904636_946629375404697_4166151462103361493_n

12006343_960564740677827_1889448294978560211_n

រាជធានី​ភ្នំពេញ : ​អតីត​នារី​រោងចក្រ​ក្លាយជា​តារា​សម្តែង​ដ៏​ល្បីល្បាញ​លំដាប់​តារា​ជួរមុខ​របស់​អាស៊ាន កញ្ញា អ៊ុន អា​លីហ្សា កំពុងតែ​ហក់​ខ្លួន​ឆ្ពោះទៅកាន់​អាជីព​ជា​ពិធីការនី បង្ហាញ​ម៉ូដ​បន្ទាប់ពី​សម្តែង​។ លីហ្សា​បានឱ្យដឹងថា មួយរយៈ​នេះ នាង​រវល់​នឹង​ការងារ​ជា​ពិធីការនី​ជាង​សម្តែង ដោយ​ថ្មីៗ​នេះ​នាង​ទទួល​ធ្វើជា​ពិធីការនី​តាម​បណ្តា​កម្មវិធី​អាពាហ៍ពិពាហ៍ ខួបកំណើត និង​ដើរ​តាម​ការប្រគំ​តន្ត្រី​នានា​តាម​បណ្តា​ខេត្ត​ផងដែរ​។​

 

​ចំណេ​ករឿង​ស្នេហា​ជាមួយ​ថៅកែ​ហាង​កាហ្វេ កញ្ញា អ៊ុន អា​លីហ្សា​បាន​ឆ្លើយ​ដោយ​មិន​លាក់លៀម​ថា នាង​នឹង​ម្ចាស់​ស្នេហ៍​បាន​ចែកផ្លូវ​គ្នា​ដើរ​រៀងខ្លួន​ជាង​៣​ខែ​មកហើយ ដោយសារ​រស់នៅ​មិន​ចុះសម្រុង​គ្នា​។ ដោយឡែក​អា​លីហ្សា​បាន​បន្ត​ឲ្យ​ដឹងថា រាល់ថ្ងៃ​នាង​មិន​ខ្វល់​ពី​អ្នកដទៃ​ជាង​ខ្លួនឯង​នោះទេ សំខាន់​ធ្វើយ៉ាងណា​ឲ្យ​ខ្លួនឯង​សប្បាយចិត្ត​ព្រោះ​ចង់​រស់នៅ​ក្នុងសង្គម​ដ៏​សែន​សុខ​សប្បាយ​នេះ​ឲ្យ​បានយូរ​។​

 

​ជាមួយគ្នា​នោះដែរ នាង​បាន​និយាយថា សុខភាព​របស់​នាង​ត្រូវការ​សប្បាយ និង​មាន​លុយ​ចាយ​ច្រើនៗ ព្រោះថា​ជំងឺ​បេះដូង​នេះ​ត្រូវការ​ឲ្យ​នាង​សប្បាយ​ច្រើនជាង​កើតទុក្ខ ចំពោះ​ស្នេហា​អ្នកណា​ស្រលាញ់​មិន​ស្រលាញ់​ក៏​ហី​ចុះ អ្វីដែល​ត្រូវ​ដោះស្រាយ​ចំពោះមុខ​គឺ​ត្រូវ​រកលុយ​ឲ្យ​បាន​ច្រើន ដើម្បី​ទិញ​ថ្នាំលេប​៕

10945757_853188061415496_95261501954032462_n  

 

Leave a Reply

(*) Required, Your email will not be published