កូរ៉េខាងត្បូង : ខណៈដែលរឿងការវះកាត់កែសម្ផស្សបានក្លាយជារឿងទូទៅសម្រាប់តារាៗនៅក្នុងប្រទេសកូរ៉េ នោះកញ្ញា យូ សឿងអូក គឺជាតារាមួយរូបដែលចិត្តសម្ញែងដើមទ្រូងរបស់ខ្លួន ដើម្បីបញ្ជាក់ការពិតថា រឿងវះកាត់កែសម្ផស្សមិនមែនជារឿងទូទៅឡើយ។ ដើម្បីបង្ហាញពីការពិតឆ្លើយតបនឹងការរិះគន់ដោយសារតែវេជ្ជសាស្ត្រវះកាត់កែសម្ផស្សកូរ៉េ កញ្ញា យូ សឿងអូក ដែលជាតារាបង្ហាញម៉ូតមួយរូប មានកិត្តិនាមបានស្ម័គ្រចិត្តកាត់កេរ្តិ៍ខ្មាសឲ្យវេជ្ជបណ្ឌិតស្គែនដើមទ្រូងរបស់នាងដើម្បីបញ្ជាក់ពីការពិត។
យូ សឿងអូក បានអះអាងថា សម្រស់របស់នាងជាពិសេសគឺត្រង់បរិមាណដើមទ្រូងនេះដែលគេល្បីថា ស្អាតនោះ គឺធម្មជាតិទាំងស្រុងមិនកែច្នៃនោះឡើយ។ ការអះអាងបែបនេះ គឺក្រោយពេលដែល យូ សឿងអូក (Yoo Seung Ok) បានត្រូវឆ្លងអាជីពពីតារាបង្ហាញម៉ូតមកជាតារាភាពយន្តតាមរយៈការសម្តែងនៅក្នុងរឿងជាគ្រូលំហាត់ប្រាណនៅក្នុងភាពយន្តភាគថ្មីរឿង Girls`Love Story។
តារាបង្ហាញម៉ូតកូរ៉េ រូបនេះត្រូវគេល្បីថា វះកាត់កែដើមទ្រូង ដោយសារតែ កញ្ញាគឺជាតារាកូរ៉េដែលមានដើមទ្រូងដ៏ទ្រលុកទ្រលន់ជាងគេបន្តិច ហើយសម្រស់ របស់អ្នកនាង ទំនងជាដោយសារតែដើមទ្រូងនេះ។ កញ្ញាកូរ៉េរូបនេះមានទំហំដងខ្លួន 36-24-36 ហើយជាមួយនឹងកាយសម្បទានរូបរាងដ៏សមសួនរបស់តារាបង្ហាញម៉ូតរូបនេះគឺគួរឲ្យចាប់អារម្មណ៍មែនទែន។
ជាមួយនឹងដើមទ្រូង និងសម្រស់ដ៏ស្រស់ត្រកាលរបស់ខ្លួនកញ្ញា យូ សឿងអូក គឺបានក្លាយជាតារាកូរ៉េ ដែលទទួលបានជាប់ចំណាត់ថ្នាក់លេខ៥នៅក្នុងការប្រកួតប្រជែង “Fitness America Weekend 2014”ទៀតផង និងជាស្ត្រីកូរ៉េ ដែលទទួលបានពានកិត្តិយសក្នុងការប្រកួតប្រជែងនេះ៕