ខេត្តកណ្តាល : កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ បុរសម្នាក់ត្រូវសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាល ធ្វើការឃាត់ខ្លួន ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះពាក់ព័ន្ធករណីចាប់រំលោភជាច្រើនដងតាំងពីវាលស្រែ រហូតដល់បន្ទប់ទឹក។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ផុន សុខា ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិជ័យតូច ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ចំណែកនារីរងគ្រោះ អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។
តាមពាក្យបណ្តឹងបានបញ្ជាក់ថា កន្លងមកជនសង្ស័យ ធ្លាប់ធ្វើសកម្មភាពរំលោភជនរងគ្រោះ២ដងមកហើយ ដោយលើកទី១ នៅផ្ទះជនរងគ្រោះ ក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៥ លើកទី២ នៅវាលស្រែ ទួលផ្កុល នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ ពេលជនរងគ្រោះ ទៅច្រូតស្រូវ ត្រូវជនសង្ស័យ ចាប់ទាញជនរងគ្រោះ នៅក្រោមដើមក្រសាំង រំលោភបានសម្រេច ។ រហូតដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ ជនរងគ្រោះ បានចូលបទជើងក្នុងបន្ទប់ទឹក នៅចំហៀងខាងជើងផ្ទះ បន្ទាប់មកជនរងគ្រោះ បើកទ្វារចេញមកក្រៅ ត្រូវជនល្មើស ឈរពាំងពីមុខ ធ្វើសកម្មភាព ចាប់ឱបជនរងគ្រោះ និងរឹតកផ្តួលទៅលើឥដ្ឋការ៉ូ ហើយធ្វើសកម្មភាពរំលោភបានសម្រេច រួចក៏ងើបដើរចេញ ពេលនោះជនរងគ្រោះ បានស្រែកហៅអ្នកជិតខាង ឲ្យជួយអន្តរាគមន៍។
បន្ទាប់មកជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល ហើយសមត្ថកិច្ច បាន ឃាត់ខ្លួនជនល្មើស ដើម្បីសាកសួរ និងចាត់ការតាមច្បាប់៕

ស្ត្រីជនរងគ្រោះ និងជនសង្ស័យមានឈ្មោះ ផុន សុខា ។ រូបថត សហការី

វាលស្រែដែលជាកន្លែងផ្តួចផ្តើមចាប់រំលោភដំបូង ។ រូបថត សហការី

បន្ទប់ដែលជាកន្លែងរំលោភចុងក្រោយ ហើយឈានដល់សមត្ថកិច្ចវាយខ្នោះតាមពាក្យបណ្តឹង ។ រូបថត សហការី