រាជធានីភ្នំពេញ : មតិមជ្ឈដ្ឋានជាច្រើនបានផ្តោត និងចាប់អារម្មណ៍នៅដែលបានឃើញរូបថតស្រើបស្រាលស្និទ្ធស្នេហ៍យ៉ាងក្តៅសាច់របស់តារាប្រុសស្រីពីរដូងនេះ ក៏មានផ្ទុះការងឿងឆ្ងល់យ៉ាងខ្លាំងជាមួយ នឹងការចោទជាសំនួរថា តើតារាពីរដូងនេះសាងស្នេហ៍ជាមួយគ្នាពីពេលណាក៏ស្រាប់តែស្ងាត់ៗ បែកធ្លាយរូបថត ផ្អែមល្ហែមនៅលើគ្រែតែពីរនាក់ធ្វើឲ្យភ្ញាក់ផ្អើលបែបនេះ? ប៉ុន្តែស្របទៅនឹងសំនួរដែលមិនមានអ្នកណាឆ្លើយបាននេះក៏មានអ្នកដាក់ជា សំនួរបន្តថា រឿងតារាៗមិនពិបាកផ្តើមស្នេហ៍យូរពេលទេ ពូកគេជាតារា ។ តែក៏មិនដែលអាចថារូបភាព ថើបជញ្ជក់មាត់នេះ អាចជារូបថត សម្តែងក៏មិនដឹង?
ស្របពេលជាមួយនឹងចម្ងល់ដែលបណ្តាញសង្គមហ្វេសប៊ុករបស់ បេននី យ៉ាំង បង្ហោះនូវរូបលោក អេឡិច ចន្ត្រា ថើបជញ្ជក់មាត់តារាសម្តែងសិចស៊ីកញ្ញា បេននី យ៉ាំង នៅលើគ្រែ ដែលនាងកំពុងតែដេកមានរុំរបួសក្បាល់នោះ។
ជុំវិញចំណោទទាំងអស់នោះ កញ្ញា បេននី យ៉ាំង ដែលល្បីល្បាញបន្ទាប់ពីបញ្ចេញរូបស្រាត បានបញ្ជាក់ថា នាងនិងអេឡិច មិនមានស្នេហានិងគ្នាទេ បើទោះជាកាលៈទេសៈណាក៏មិនអាចមានស្នេហាជាមួយគ្នាដែរ។ នាងបានអះអាងបែបនេះថា រូបនាង និង អេឡិច ចន្ត្រា រាប់អានគ្នាត្រឹមមិត្តនិងមិនអាចឈាន់ដល់ស្នេហាបាន នោះទេ។ កញ្ញា បេននី យ៉ាំង ក៏បកស្រាយពីរូបថត អេឡិច ចន្ត្រា ថើបជញ្ជក់មាត់គ្រាដែលនាងគេងនៅលើគ្រែ ដោយនាងបញ្ជាក់ថា «ជាការសម្តែងថតចម្រៀង MV ក្នុងបទចម្រៀងមួយ ក្នុងឈុតបង អេឡិច គាត់ខួចចិត្ត ផឹកស្រាស្រវឹង ឃើញបែបនេះខ្ញុំក៏ទៅឃាត់គាត់ក៏គ្រវែងកែវស្រាមកត្រូវ ហើយគាត់រុំរបួសឲ្យ»៕