ករណី​កូន​ស្នងការ​ខេត្តកោះកុង ប្រើ​ហិង្សា​លើ​ពលរដ្ឋ ក្រសួងមហាផ្ទៃ នៅ​មិនទាន់មាន​ចំណាត់ការ​

, , Leave a comment

​រាជធានី​ភ្នំពេញ : រហូតមកដល់​ពេលនេះ​មាន​រយៈពេល​ជិត​៨​ខែ​មកហើយ គេ​នៅ​មិនទាន់​ឃើញ​ក្រសួងមហាផ្ទៃ ដែលជា​អាណាព្យាបាល​មាន​ចំណាត់ការ​ក្នុងករណី​ហិង្សា​ដោយ​ចេតនា​នេះ នៅឡើយ​ទេ​។ បើទោះជា​មាន​ពា​ក្ស​បណ្តឹង ស្នើសុំ​អន្តរាគមន៍ និង​ផ្តល់​យុត្តិធម៌ ពី​ជនរងគ្រោះ ដែល​រង​នូវ​អំពើហិង្សា​យ៉ាងធ្ងន់ធ្ងរ ពី​សំណាក់​កូនប្រុស​លោកស្នងកា​រ​នគរបាល​ខេត្តកោះកុង ដែលជា​មន្ត្រីនគរបាល និង​បក្ខពួក​យ៉ាងណាក៏ដោយ​នោះ​។​

 

"​គិត​ចាប់តាំងពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៥ រហូតមកដល់​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ​២០១៥ មាន​រយៈពេល​ជិត​៨​ខែ​ហើយ ដែល​ខ្ញុំ​បានដាក់​ពាក្យបណ្តឹង ប្តឹង​ពី​ឈ្មោះ ច័ន្ទ រ៉ាវី​យ៉ាង ហៅ អេ ជា​មន្ត្រីនគរបាល​ដែលមាន​តួនាទី​ជា​ប្រធានការិយាល័យ​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​។ នេះ​បើតាម​ការរៀប​រាប់រប​ស់ជន​រងគ្រោះ លឹម សុជាតិ​។ ជនរងគ្រោះ​បានបញ្ជាក់​ទៀតថា ​ឈ្មោះ ច័ន្ទ រ៉ាវី​យ៉ាង ហៅ អេ ជា​មន្ត្រីនគរបាល​ដែលមាន​តួនាទី​ជា​ប្រធានការិយាល័យ​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច និង​បក្ខពួក​បាន​ព្រួត​គ្នា​ចាប់វាយ​ធ្វើបាប​ប្រើ​អំពើហិង្សា ដោយ​ចេតនា​មកលើ​ខ្លួន​ខ្ញុំបាទ ដែលជា​ជនស្លូតត្រង់​នៅក្នុង​ចំណោម​ហ្វូងមនុស្ស កាលពី​អំឡុងពេល​ប្រារ​ព​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង ដែល​ជនរងគ្រោះ​បាន​ស្នើសុំ​អន្តរាគមន៍​និង​ផ្តល់​យុត្តិធម៌ ពី​ក្រសួងមហាផ្ទៃ ប៉ុន្តែ​ការរង់ចាំ​នេះ​ហាក់​គ្មាន​ការ​អើពើ​ពី​សំណាក់​ស្ថាប័ន​ខាងលើ​នេះឡើយ ព្រោះថា​ខ្ញុំបាទ​ជនរងគ្រោះ​ជា​ពល​រដ្ឋ​ស្លូ​ត្រង់​គ្មាន​ខ្នងបង្អែក គ្មាន​បក្សពួក ឬ សាច់ញាតិ​ជា​អ្នកធំ​"​។ 

 

​ជនរងគ្រោះ លឹម សុជាតិ បាន​ទទូច​បាន​ស្នើសុំ​ដល់​ស្ថាប័ន​កំពូល ដែលជា​អាណាព្យាបាល​មួយ​នេះ​ពិសេស​គោរព​ស្នើសុំ​ការជួយ​អន្តរាគមន៍ និង​ផ្តល់​យុត្តិធម៌​ពី​សំណាក់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋ​ម​ន្រី្ត និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មេត្តា​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​ជនល្មើស​ឈ្មោះ ច័ន្ទ រ៉ាវី​យ៉ា និង​បក្ខពួក​ជា​ត្រូវ​មន្ត្រីនគរបាល​ដែល​ដឹង​ពី​ច្បាប់ ចេះ​ច្បាប់ តែ​បានធ្វើ​ខុស​នឹង​ច្បាប់ វាយ​ធ្វើបាប​យ៉ាងធ្ងន់ធ្ងរ​មកលើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​ដោយ​គ្មាន​កំហុស​។​

 

​សម្តេច​ឧបនាយករដ្ឋមន្ត្រី​ជាទីគោរព​ដ៏​ខ្ពង់ខ្ពស់​ខ្ញុំបាទ​មាន​កិត្តិយស ជម្រាបជូន​សម្តេច​ថា កាលពី​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០១៤ ក្នុងអំឡុងពេល​បុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង ខ្ញុំបាទ​និង​មិត្តភក្តិ​ម្នាក់​រួម​និង​ប្អូនស្រី​របស់​មិត្តភក្តិ ម្នាក់ទៀត កំពុង​ដើរលេង​សប្បាយ​មើល​ការតាំង​ពិ​ពរណ៍​នៅក្នុង​ពិធីបុណ្យ​នោះ ក៏​ស្រាប់​តែមាន​មន្ត្រីនគរបាល​ប្រហែល​ពី​៥​ទៅ​៦​នាក់ ក្រោម​ការបញ្ជា​ពី​ឈ្មោះ ច័ន្ទ រ៉ាវ​យ៉ា ហៅ​អេ​បានមក​ចាប់​ខ្ញុំបាទ​ឱ្យឈ្មោះ ច័ន្ទ រ៉ាវី​យ៉ា ដែលជា​មន្ត្រីនគរបាល​និង​ជា​កូនបង្កើត​របស់លោក សំ ឃិត​វៀន ស្នងការ​នគរបាល​ខេត្តកោះកុង វាយ​ធ្វើបាប​រហូតដល់​សន្លប់​បាត់ស្មារតី នៅ​កណ្តាល​ហ្វូងមនុស្ស​រាប់រយ​រាប់ពាន់នាក់។

 

​ជនរងគ្រោះ​បន្តថា បន្ទាប់ពី​នោះមក ខ្ញុំបាទ​បានដាក់​ពា​ក្ស​បណ្តឹង​ទៅ​តុលាការខេត្ត​ខេត្តកោះកុង ហើយ​ចៅក្រម​ស៊ើបសួរ​ខេត្ត​នេះ បាន​ចោទប្រកាន់ ឈ្មោះ ចាន់ រ៉ាវី​យ៉ា ជា​មន្ត្រីនគរបាល​នៅ​ខេត្តកោះកុង​ប្រព្រឹត្ត​អំពើហិង្សា​ដោយ​ចេតនា ដែលមាន​ស្ថាន​ទំងន់ទោស​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ តែ​ការចោទប្រកាន់​នោះ​មិន​ត្រូវបាន​លោក សំ ឃិត​វៀន ស្នងការ​នគរបាល​ខេត្តកោះកុង​ចាត់ការ​ទេ ព្រោះ​ពួកគេ​ជា​សាច់ញាតិ (​ឪពុក និង​កូន​)​។​

 

​ដោយ​មើលឃើញ​ពី​ភាពអយុត្តិធម៌​បែបនេះហើយ ទើប​ខ្ញុំបាទ​បានសម្រេច​ចិត្ត​ដាក់​ពា​ក្ស​បណ្តឹង​ទៅ​ក្រសួងមហាផ្ទៃ​ដើម្បី សុំ​ការអន្តរាគមន៍ និង​ផ្តល់​យុត្តិធម៌ ដល់​រូប​ខ្ញុំបាទ​ដែលជា​ប្រជាពលរដ្ឋ​ស្លូតត្រង់​។ សម្តេច​ក្រឡាហោម​ជាទីគោរព សាធារណជន​ដែល​បានឃើញ​ហេតុការណ៍​នោះបាន​ធ្វើការ​រិះគន់​យ៉ាងខ្លាំង​ចំពោះ លោកស្នងការ​ខេត្តកោះកុង ដែល​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋនៅក្នុង​ពិធីបុណ្យ​សមុទ្រ បែរជា​បណ្តោយឱ្យ​កូនប្រុស​របស់ខ្លួន​និង​បក្ខពួក​បង្ក​អំពើហិង្សា បង្ក​ភាព​អាណាធិបតេយ្យ​ពេញ​ក្នុង​ពិធីបុណ្យ​សមុទ្រ​នោះ​ទៅវិញ មិន​ត្រឹមតែ​ប៉ុណ្ណោះ​គ្មាន​សមត្ថកិច្ច​ផ្នែក​ណាមួយ​ហ៊ាន​ឃាត់ខ្លួន កូនប្រុស​លោកស្នងការ និង​បក្ខ​ពួកគេ​ទេ​ដោយសារតែ​ជនល្មើស​ជា​កូន​របស់ខ្លួន​។ ទង្វើ​បែប​នោះ បានបង្ហាញ​នូវ​ភាព​អសកម្ម​ក្នុង​ការងារ​បក្ខពួក​គ្រួសារនិយម រួមទាំង​មិន​ស័ក្តិ​សមជា​ថ្នាក់ដឹកនាំ​ស្ថាប័ន​អនុវត្ត​ការងារ​នោះឡើយ​។​

 

សាធារណជន បានទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ចាត់វិធានការ​ជាបន្ទាន់​ចំពោះ លោកស្នងការ​រូបនោះ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ដែលជា​ប្រជាពលរដ្ឋ​ស្លូតត្រង់ ក៏​ទុកដូចជា​ការព្រមាន​ដល់​មន្ត្រី​ខិលខូច​មួយចំនួនទៀត​ដែល​អាង​អំណាច​ខ្លួន ធ្វើបាប​គេឯង​។​ ​យ៉ាងណាក៏ដោយ​ជនរងគ្រោះ​សុំ​អំពាវនាវ​ជាថ្មី ដល់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ មេត្តាជួយ​ចាត់ វិធានការ​លើ​ករណីនេះ​ផង ដើម្បី​កុំឱ្យ​មាន​មន្ត្រីនគរបាល​មួយចំនួនទៀត​មើល​តម្រាប់​តាម និង​ទុកជា​ការព្រមាន​ដល់​បុគ្គល​រូបនេះ​និង​បក្សពួក​កុំឱ្យ​ប្រព្រឹត្តិ ល្មើសច្បាប់​តទៅទៀត​៕

រូបថត សហការី

រូបថត សហការី

 

Leave a Reply

(*) Required, Your email will not be published