រាជធាភ្នំពេញ : សំឡេងផ្ទុះអាវុធនៅក្បែរវិមានឯករជ្យ បណ្តាលឲ្យបុរសម្នាក់ជាមន្ត្រីអាវុធហត្ថរងរបួសនៅត្រង់ត្រគ្រៀកខាងស្តាំ បញ្ជូនទៅ កាន់មន្ទីរពេទ្យកាល់ម៉ែត។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង៨យប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥។
មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ពេជ្រ សុភារិទ្ធ អាយុ៣៦ឆ្នាំ មុខរបរជាមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស ចំណែកជនបង្កហេតុមានឈ្មោះ ជី ម៉ូដែល ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាអ្នករកស៊ី (លក់ម៉ូតូធំ) ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ជិះរថយន្តម៉ាក TACOMA ពណ៌ត្រេអ៉ី ។
មន្ត្រីកងរាជអាវុធហត្ថបន្តថា កាំភ្លើងដែលផ្ទុះឡើននេះ ប្រភេទ M16 ក្រោយពេលកើតបុរសដែលបង្កការផ្ទុះអាវុធ M16 ត្រូវកម្លាំងអាវុធហត្ថ ខណ្ឌដូនពេញឃាត់ខ្លួនភ្លាមៗ នាំមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថ ដើម្បីសួរនាំ៕