សមត្ថកិច្ច​ចូល​បង្ក្រាប​ក្រុម​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នៅផ្ទះ​សំណាក់ «​ឋា​ឡា​លី​» ឃាត់ខ្លួន​១៣​នាក់ និង​ថ្នាំ​១៤​កញ្ចប់​

, , Leave a comment

15-9-2015 (3)

​រាជធានី​ភ្នំពេញ : នាយ​ប់ ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៥ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ បាន​ឆ្មក់​ចូល​ត្រួតពិនិត្យ​ក្នុង​នៅផ្ទះ​សំណាក់ «​ឋា​ឡា​លី​»សង្ស័យ​ជាទី​តាំង​ចរាចរ​និង​ប្រមូលផ្តុំ​គ្នា​ជក់​ថ្នាំញៀន​ដោយ​ខុសច្បាប់​ដោយ​ឃាត់ខ្លួន​មនុស្ស​១៣​នាក់​និង​ថ្នាំញៀន​១៤​កញ្ចប់​។​

 

​ប្រភពព័ត៌មាន​ពី​ស្នងការរង​នគរបាល​ក្រុងភ្នំពេញ​បាន​ឲ្យ​ដឹងថា ដោយមាន​កិច្ច​សក​ហារ​ពី​ព្រះរាជអាជ្ញារង លោក សៀង សុខ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​ចុះ​ត្រួតពិនិត្យ​ផ្ទះសំណាក់ «​ឋា​ឡា​លី​» មាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​វត្ត​ទួល​ទំពូង តាមផ្លូវ​លេខ​១៤៣ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​១៣​នាក់ ស្រី​៥ នាក់ មេការ​ផ្ទះសំណាក់​ម្នាក់ និង​ដកហូត​ថ្នាំ​១៤​កញ្ចប់​នឹង​ម៉ូតូ​៤​គ្រឿង​។ ជនសង្ស័យ​រួមមាន ទី​១-​ឈ្មោះ ម៉ម វណ្ណា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ទី​២-​ឈ្មោះ​ភុំ ចិត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ទី​៣-​ឈ្មោះ លឹម ហុក​សែ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទី​៤-​ឈ្មោះ យ៉ែម សុ​ផានី ភេទ​ប្រុស អាយុ​២៩ ឆ្នាំ ទី​៥-​ឈ្មោះ ភូ​ង ណា​រ៉ូ ភេទ​ប្រុស ១៨ ឆ្នាំ ទី​៦-​ឈ្មោះ គង់ ស​ម្ភ​ស្ស ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ ទី​៧-​ឈ្មោះ ប៉ិល រី ភេទ​ស្រី​២៦​ឆ្នាំ ទី​៨-​ឈុំ ចាន់​ស្រី​និ​ច ភេទ​ស្រី អាយុ​១៨​ឆ្នាំ ទី​៩-​ឈ្មោះ ភូ ស្រី​លាភ ភេទ ស្រី អាយុ​២៣​ឆ្នាំ ទី​១០-​ឈ្មោះ ភូ ស្រី​លី ភេទ​ស្រី អាយុ​២៣​ឆ្នាំ ទី​១១-​ឈ្មោះ ហាស់ សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ទី​១២-​ឈ្មោះ អ៊ី ចាន់​បូរ​មី ភេទ​ស្រី អាយុ​១៨​ឆ្នាំ និង​ទី​១៣-​ឈ្មោះ នាង ចាន់​តារា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​។​

 

​ក្រោយ​ការបង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​១៣​នាក់ និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ដឹកយក​ទៅ​សួរនាំ​បន្ត​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​សម្រាប់​ផ្ទះសំណាក់​វិញ​នឹងត្រូវ​បិទ​ចោល​តែម្តង​៕

15-9-2015 15-9-2015 (1) 15-9-2015 (2)  15-9-2015 (4)

រូបថត ៖ សហការី

 

Leave a Reply

(*) Required, Your email will not be published