បារី​ធ្វើឱ្យ​ថមថយ​កម្រិត​វីតាមីន D ក្នុង​សរីរាង្គ​

, , Leave a comment

11401198_1604594049825340_4430356356553589572_n

​បើតាម​ការស្រាវជ្រាវ​មួយ នាពេល​ថ្មីៗ​នេះ បាន​បង្ហាញថា ការជក់បារី អាចធ្វើ​ឲ្យ​មានការ​ថន​ថយ​នូវ​កម្រិត​វីតាមីន  D ហើយ​វា​ក៏​អាចធ្វើឱ្យ​អ្នក​ជក់បារី កើត​ជំងឺមហារីក​ផងដែរ​។ ក្នុងការ​ស្រាវជ្រាវ​នេះ គេ​បាន​វាស់​កម្រិត​វីតាមីន  D ក្នុង​ប្លា​ស្មា​ពី​សំណាក​ឈាម ដែល​ប្រមូលបាន​ពី​ឆ្នាំ​១៩៨១-១៩៨៣ របស់​ប្រជាជន​ដា​ណឺ​ម៉ាក ១០.០០០ នាក់​។ បន្ទាប់ពី នោះ ពួក​អ្នកស្រាវជ្រាវ បាន​តាមដាន​អ្នក​ទាំងនេះ ក្នុងអំឡុងពេល​ដល់​ទៅ ២៨​ឆ្នាំ តាមរយៈ​មជ្ឈមណ្ឌល​ម​ហា​រីក   ដា​ណឺ​ម៉ាក​។ ក្នុងចំណោម​នោះ មាន ១.០៨១​នាក់ បាន កើត​ជំងឺមហារីក​មួយ ពាក់ព័ន្ធ​នឹង​ការជក់បារី​។​

 

​ពួក អ្នកស្រាវជ្រាវ បាន​កំណត់ថា កម្រិត​វីតាមីន  D  ជា​មធ្យម ដែលមាន​នៅក្នុង​សរីរាង្គ​របស់​អ្នក​ទាំងនេះ ត្រឹមតែ ១៤,៨ mg/ml ធៀប​នឹង​កម្រិត មធ្យម ១៦,៤ mg/ml  របស់​អ្នក​ត្រូវបាន​តាមដាន​ទាំងអស់​។ លទ្ធផល​ទាំងអស់នេះ ជា​លើកដំបូង បាន​បង្ហាញថា គ្រោះថ្នាក់​កើត​ជំងឺមហារីក ពាក់ព័ន្ធ​នឹង​ការជក់បារី មានការ​ទាក់ទង​ជាមួយ​កម្រិត​វីតាមីន D  ទាប​។ ទិន្នន័យ ទាំងឡាយ ក៏​ចង្អុល​បង្ហាញថា សារជាតិ​គីមី​នៅក្នុង​ផ្សែង​បារី អាចមាន​ឥទ្ធិពល​លើ​មុខងារ និង​ការ​បំប្លែង​សារជាតិ​របស់​វីតាមីន D ។ ផ្ទុយ​មកវិញ វីតាមីន D ក៏ អាច​ផ្លាស់ប្តូរ​ភ្នាក់ងារ​បង្ក​មហារីក​របស់​សារជាតិ​គីមី​ក្នុង​ផ្សែង​បារី ។​

 

​ក្នុងការ​ស្រាវជ្រាវ​នោះដែរ វេជ្ជបណ្ឌិត និង​ជា​បណ្ឌិត​វេជ្ជសាស្ត្រ  Borge G. Nordestagaard បាន​និយាយថា        "​ការវិភាគ​ទាំងឡាយ​របស់​យើងខ្ញុំ បង្ហាញ​ពី​ទំនាក់ទំនង​រវាង កម្រិត​វីតាមីន  D ទាប ក្នុង​ប្លា​ស្មា ជាមួយ​ការ​ប្រឈម​ខ្ពស់​នឹង​ការកើត​ជំងឺមហារីក មាន​ពាក់ព័ន្ធ​ដល់​បារី​។ រឿងនេះ​សំខាន់​ណាស់​ចំពោះ​ការស្រាវជ្រាវ ក្នុង​អនាគត​អំពី​ទំនាក់ទំនង​រវាង​កម្រិត​វីតាមីន D ក្នុង​ប្លា​ស្មា ជាមួយ​គ្រោះថ្នាក់​កើត​ជំងឺមហារីក​" ។​

 

​ការជក់បារី អាច​បណ្តាលឱ្យ​កើត​ជំងឺមហារីក​ច្រើន​ប្រភេទ ដូចជា​៖ មហារីក​ប្លោកនោម​, មាត់ស្បូន​, បំពង់ក​, ក្បាល​និង​ក​, តម្រងនោម​, ថ្លើម​, សួត​, ក្រពេញ​លំពែង​, ក្រពះ ក៏​ដូច​មហារីក​ឈាមស​។ មជ្ឈមណ្ឌល​គ្រប់គ្រង  និង​បង្ការ​ជំងឺឆ្លង បាន​អះអាងថា ការចំណាយ​លើ​ការថែទាំ​សុខភាព និង​ការខាតបង់​ទិន្នផល បង្កឡើង​ដោយ​ការជក់បារី ចំពោះ​ខឿនសេដ្ឋកិច្ច  គឺ​ប្រហាក់ប្រហែល ១៩៣ ពាន់​លាន​ដុល្លារ ក្នុង​មួយឆ្នាំ​៕

10922540_827193320727845_2672982843080668898_n

 

Leave a Reply

(*) Required, Your email will not be published