ព្រោះតែមិន​អាចបំពេញ​ចំណង់​តណ្ហា ប្រពន្ធ​ចិត្តឫស្យានាំ​​សហាយ ទៅ​រួមមេត្រី​ក្នុងផ្ទះ​សំណាក់​ ផ្តល់​ភាព​អាម៉ាសជូន​ប្តី​ និង​កូន

, , Leave a comment

​រាជធានី​ភ្នំពេញ : រឿង​ផិត​រឿង​ក្បត់​នៅក្នុង សង្គម​ខ្មែរ​បច្ចុប្បន្ន​កាន់តែ​កើតមាន​ជា​បន្ដបន្ទាប់​បើទោះបីជា​ប្រពៃណី​ដ៏​រុងរឿង របស់​បុព្វបុរស​ខ្មែរ​បាន​ហាមប្រាម​មិន​ឲ្យ​កូនចៅ​ប្រ​ព្រឹ​ត្ដ​អំពើ​ពុំគប្បី​បែបនេះ​ក៏ដោយ​។ ជាក់ស្ដែង​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៥០​នាទី យប់ ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៥ នៅ ក្នុងផ្ទះ​សំណាក់​យីហោ​វិមាន​សួគ៌ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ក្នុង សង្កាត់​-​ខណ្ឌ​ជ្រោយចង្វា មាន​ករណី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ខណៈដែល​គេ​ឃើញ​បុរស​ជា​ប្ដី​បាន​ទៅប្ដឹង​នគរបាល ប៉ុស្ដិ៍ និង​ខណ្ឌ​ឲ្យ​ជួយ​ធ្វើ​អន្ដរាគមន៍​ឃាត់ ខ្លួន​ប្រពន្ធ និង​សហាយ​ដែល​កំពុង​ដេក រួមមេត្រី​ជាមួយគ្នា​យ៉ាង​ត្រជាក់​ចិ​ត្ដ​។​

 

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ស្ដ្រី​ដែល​ផិត​ប្ដី​ទៅ​ដេក​ជាមួយ​សហាយ​ក្នុងផ្ទះ​សំណាក់ ហើយ​ត្រូវ​ប្ដី​តាម​ទាន់​នោះ ឈ្មោះ ហេង ហៀវ ហៅ ហេង ស៊ី​លីកា អាយុ​២៦​ឆ្នាំ ជា​អាជីវ​ករលក់​គ្រឿង ក្រអូប​ជិត​ផ្សារ​ទំនើប​សុរិយា​តាម​បណ្ដោយ​ផ្លូវ​លេខ​១៥៤ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខ​ណ្ឌូ​ដូនពេញ​និង​មាន​ទីលំនៅ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ រីឯ​ប្ដី​អាយុ​៣១​ឆ្នាំ ជា​អ្នករកស៊ី បាន​រៀបការ​ជាមួយ​ប្រពន្ធ​តាំងពី​ឆ្នាំ​២០០៨ ហើយ​មកដល់ពេលនេះ​មានកូន​៣​នាក់ ប្រុស​២ ស្រី​១ រស់នៅក្នុង​បន្ទុក ។ ដោយឡែក​បុរស​ជាស​ហាយ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ចាន់ លី​ម៉ឹង ហៅ​ដា​វីដ អាយុ ២៦​ឆ្នាំ ពុំ​ដឹង​ទីលំនៅ​និង​មុខរបរ ជិះ​ម៉ូតូ ១​គ្រឿង​ម៉ាក​MSX ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​០៦៦៦​។​

 

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​ប្ដី​កើតក្ដី​សង្ស័យ​ចំពោះ​ប្រពន្ធ ដែល​ប្ដូរ​ឥរិយាបថ​ខុសប្លែក​ពី​ធម្មតា ក្នុងការ​រស់នៅ​ជា​ប្ដី​ប្រពន្ធ ជាពិសេស ប្រពន្ធ​ចេះតែ​សុំ​លែងលះគ្នា​ជាច្រើនលើក​ច្រើន​ដងនោះ​បុរស​ជា​ប្ដី​ដឹងថា​ប្រពន្ធ​បែក​ចិ​ត្ដ​ក៏​ជួល​ម៉ូតូឌុប​ឲ្យ​តាមដាន​ប្រពន្ធ អស់​រយៈពេល​៤​ថ្ងៃ​ទើប​ដឹងថា ប្រពន្ធ មាន​សហាយ​ជាមួយ​បុរស​ឈ្មោះ​ចាន់ លី​ម៉ឹង ហៅ​ដា​វីដ កំពុងតែ​ដេក​រួមមេត្រី ជាមួយគ្នា​នៅផ្ទះ​សំណាក់​វិមាន​សួគ៌ នា​យប់​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៥ ។ បន្ទាប់ពី​ទទួល​ព័ត៌មាន​ភ្លាម​បុរស​ជា​ប្ដី បាន​ទៅប្ដឹង​នគរបាល​ប៉ុស្ដិ៍​និង​នគរបាល ខណ្ឌ​ជ្រោយចង្វា​ចុះទៅ​ធ្វើ​អន្ដរាគមន៍​ក្នុង​រឿងនេះ​ដល់ផ្ទះ​សំណាក់ ហើយ​នៅពេល នោះ​សមត្ថកិច្ច​បាន​គោះទ្វារ​អស់​រយៈពេល​ជិត​កន្លះ​ម៉ោង​ទើប បុរស​ជាស​ហាយ បើកទ្វារ​ឲ្យ​សមត្ថកិច្ច​ចូល​ឆែកឆេរ គ្រា ដែល​ភាគី​ខាង​ស្រី​កំពុង​គ្រ​លុំ​ភួយ​ធ្វើ ហាក់ដូចជា​មិនដឹង​រឿង​អី ។ ក្រោយពី ឃើញ​អំពើ​ផិតក្បត់​ជាក់ស្ដែង​នៅ​នឹង​ភ្នែក​សមត្ថកិច្ច​បានសម្រេច​នាំខ្លួន​ស្ដ្រី និង បុរស​ជាស​ហាយ​យកទៅ​ឃុំខ្លួន​នៅ​អ​ធិ ការដ្ឋាន​ខណ្ឌ​ជ្រោយចង្វា​មួយ​យប់​កន្លះ​ថ្ងៃ​និង​បាន​ឲ្យ​បុរស​ជា​ប្ដី​ដាក់​ពាក្យបណ្ដឹង​តាមច្បាប់​។​

 

​ក្នុង​ខណៈនោះ​សមត្ថកិច្ច​រួម​នឹង​បុរស​ជា​ប្ដី​បាន​ទៅ​គោះទ្វារ​ផ្ទះសំណាក់​ខាងលើ អស់​រយៈពេល​ជិត​កន្លះ​ម៉ោង​ទើប​បុរស ជាស​ហាយ​ចេញមក​បើកទ្វារ​ឲ្យ​សមត្ថ កិច្ច​ចូល​ឆែកឆេរ និង​ឃាត់ខ្លួន​យកទៅ កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយ ចង្វា​ដោះស្រាយ​តាម​សន្ដិវិធី ។ ប៉ុន្ដែ អ្វីដែល​គួរ​ឲ្យ​ហួស​ចិ​ត្ដ​នោះ​បន្ទាប់ពី​រឿង នេះ​បែកធ្លាយ​ហើយ​សមត្ថកិច្ច​រកឃើញ​ជាក់ស្ដែង​នូវ​ទង្វើ​ផិតក្បត់​របស់​ស្ដ្រី​ជា ប្រពន្ធ​កំពុង​ដេក​ជាមួយ​សហាយ ហើយ បាន​យកទៅ​ឃុំខ្លួន​ទាំង​២​នាក់​បានតែ​មួយ​យប់​កន្លះ​ថ្ងៃ ស្រាប់តែ​នគរបាល​បាន​ដោះ លែង​ពួកគេ​ឲ្យ​មាន​សេរីភាព​វិញ ដោយ យក​លេស​ថា ប្ដី​ប្រពន្ធ​មួយគូ​នេះ​ដែល មានកូន​៣​នាក់​ទៅហើយនោះ ពុំបាន ចុះ​សំបុត្រអាពាហ៍ពិពាហ៍​(​អេ​តា​ស៊ី​វី​ល​) ស្របច្បាប់ ។​

 

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា លុះ​ស្អែក​ឡើង​នគរបាល​បាន​ឲ្យ​បុរសរងគ្រោះ បង្ហាញ​សំបុត្រអាពាហ៍ពិពាហ៍​ដល់​សមត្ថកិច្ច​ដើម្បី​ដោះស្រាយ​តាមច្បាប់ ប៉ុន្ដែ ត្រូវបាន​បុរស​រូបនេះ​ប្រាប់ថា​ខ្លួន​គាត់ មិនទាន់​បានធ្វើ​សំបុត្រអាពាហ៍ពិពាហ៍ នោះទេ គឺ​បានត្រឹមតែ​រៀបការ​តាម ប្រពៃណី​ដែល​មកដល់ពេលនេះ មាន កូន​រហូតដល់​៣​នាក់​ទៅហើយ ។ បន្ទាប់ ពី​បានឮ​ជនរងគ្រោះ​និយាយ​បែបនេះ​ធ្វើ​ឲ្យ​សមត្ថកិច្ច​ប្រាប់​មកវិញ​ថា បើ​គ្មាន សំបុត្រអាពាហ៍ពិពាហ៍​ស្របច្បាប់​ទេ នោះ​សមត្ថកិច្ច​មិនអាច​ឃុំខ្លួន​អ្នក​ទាំង ២​បានឡើយ ព្រោះ​រឿង​សហាយស្មន់ ដែល​ប្ដី​ប្រពន្ធ​រៀបការ​ហើយ​មិន​ចុះ​សំបុត្រអាពាហ៍ពិពាហ៍ គឺ​ច្បាប់​មិន​ទទួលស្គាល់ ឡើយ ដូច្នេះ​សមត្ថកិច្ច​មិនអាច​មាន ចំណាត់ការ​តាម​ពាក្យបណ្ដឹង​របស់​ជន រងគ្រោះ​ទេ​ហើយក៏​សម្រេច​ដោះលែង អ្នក​ទាំង​២​ឲ្យ​មាន​សេរីភាព​វិញ ។​

 

​ពាក់ព័ន្ធ​នឹង​ចំណាត់ការ​របស់​នគរ​បាល​ខណ្ឌ​ជ្រោយចង្វា ក្នុងករណី​ដោះលែង បុរស​-​ស្ដ្រី ជាស​ហាយ​ស្មន់នឹងគ្នា​ដែល ចាប់បាន​ជាក់ស្ដែង​ពេល​រួមមេត្រី​នៅ ក្នុងផ្ទះ​សំណាក់​ហើយ​នោះ​ធ្វើ​ឲ្យ​បុរស​ជា​ប្ដី​ស្រ​ងាកចិត្ដ​យ៉ាងខ្លាំង​គ្រា​ដែល​ប្រពន្ធ​កំពុង​ស្រឡាញ់​ឱប​ពេញ​ដើមទ្រូង​បាន ក្បត់​ប្រពៃណី​ទំនៀមទម្លាប់​ស្ដ្រី​ខ្មែរ​ទៅ​លួចលាក់​មាន​ប្រុស​ថ្មី​ទាំង​ប្ដី​នៅរស់​ទុក​កូន​ឲ្យ​នៅ​កំព្រា​និង​ទាមទារ​សូម​ឲ្យ​អ្នកច្បាប់​ជួយ​រក​យុត្ដិធម៌​ដល់​រូបគាត់​ផង ។​

 

​ទាក់ទិន​ដំណោះស្រាយ​ខាងលើនេះ អធិការនគរបាល​ខ​ណ្ឌ​ជ្រោយចង្វា​មិន​បានធ្វើ​អធិប្បាយ​អ្វី​ឡើយ ហើយ បាន​រុញ​ឲ្យ​ទៅ​សួរ​លោក​អធិការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ តែ​លោក​អធិការរង​រូប នេះ​និយាយថា មិន​ហ៊ាន​និយាយប្រាប់​អ្នកកាសែត​ទេ ព្រោះ​ខ្លាច​ប៉ះពាល់​កិ​ត្ដិ​យស​គេ​៕

ស្ដ្រីផិតឈ្មោះ ហេង ហៀវ ហៅ ហេង ស៊ីលីកា និងបុរសជាសាហាយឈ្មោះ ចាន់ លីម៉ឹង ហៅដាវីដ។ រូបភាពសហការី

ស្ដ្រីផិតឈ្មោះ ហេង ហៀវ ហៅ ហេង ស៊ីលីកា និងបុរសជាសាហាយឈ្មោះ ចាន់ លីម៉ឹង ហៅដាវីដ។ រូបភាពសហការី

ភាពផ្អែមល្ហែមក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍។ រូបភាពបណ្តាញសង្គម Chivai Chung

ភាពផ្អែមល្ហែមក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍។ រូបភាពបណ្តាញសង្គម Chivai Chung

ក្រុមគ្រួសារដែលធ្លាប់ផ្តល់ភាពកក់ក្តៅ ប្តីប្រពន្ធកូន។ រូបភាពបណ្តាញសង្គម Chivai Chung

ក្រុមគ្រួសារដែលធ្លាប់ផ្តល់ភាពកក់ក្តៅ ប្តីប្រពន្ធកូន។ រូបភាពបណ្តាញសង្គម Chivai Chung

 

Leave a Reply

(*) Required, Your email will not be published