តើ​រឿង «​ផិតក្បត់​» ក្នុងសង្គម​គ្រួសារ​ខ្មែរ បណ្ដាលមកពី​អ្វី​?

, , Leave a comment

15-9-2015

15-9-2015 (1)

​បើ​យើង​សង្កេត​តាមរយៈ​អក្សរសិល្ប៍​ខ្មែរ រឿង​បែបនេះ​វា​កើតមាន​តាំងពី​យូរយារ​ណាស់​មកហើយ​។ អ្នកនិពន្ធ​ខ្មែរ​យើង​បានបង្ហាញ​ឲ្យ​ឃើញថា រឿង​«​ផិតក្បត់​» វា​ផ្ដើមចេញពី​កត្ដា​ជីវ​សាស្ដ្រ​​ពី​សេចក្ដីត្រូវការ​ក្នុង​រឿង​កាមគុណ​ដែល​គេ​និយម​ហៅថា​«​វិបត្ដិ​កាមគុណ​»​។​

 

​ជាទូទៅ​យើង​ឃើញ​ការ​ផិតក្បត់​នេះ ច្រើន​កើតមានឡើង​ក្នុងករណី​ដែល​បុរស​ជា​ប្ដី​មិនបាន​បំពេញ​កាម​កិច្ច​ជាមួយ​ភរិយា​ឲ្យ​បាន​គ្រប់គ្រាន់​ដូចជា ក្នុងករណី​បុរស​មាន​ប្រពន្ធ​ច្រើន បុរស​មិន​រវល់​នឹង​កាម​កិច្ច ឬ​ខ្វះ​បច្ចេកទេស ឬ​ឃ្លាតឆ្ងាយ​ពី​ភរិយា​ជាដើម​។ ថ្ងៃ​សារព័ត៌​មានកំណើត​ថ្មី សូម​បង្ហាញ​ខ្លឹមសារ​អំពី​រឿងនិទាន​ជាច្រើន​ដែល​ឆ្លុះបញ្ចាំង​តថភាព​បែបនេះ​ដូចជា​៖

 

១-​រឿង​«​ពស់​កេងកង​»​ប្រពន្ធ​បាន​ក្បត់​ប្ដី​ទៅ​រួមរក្ស​ជាមួយ​សត្វ​ពស់​កេងកង ក៏​ព្រោះតែ​ប្ដី​ជា​អ្នកជំនួញ​ដើរ​បាត់​ពី​ផ្ទះ​បួន​ប្រាំ​ឆ្នាំ​ទើប​មកជួប​ប្រពន្ធ​ម្ដង​។​
២-​រឿង​«​មាយាស្ដ្រី​» ប្រពន្ធ​ក្បត់​ប្ដី​ក៏ដោយ​សារ​ប្ដី​នោះ​ជា​មនុស្ស​ដែល​មិន​រវល់​សោះ ក្នុង​រឿង​កាមគុណ សូម្បីតែ​ប្រពន្ធ​មាន​សា​ហាយ​ក៏​មិន​ដឹងផង​។​
៣-​រឿង​«​កាកី​» កាកី​ក្បត់​នឹង​ព្រហ្ម​ទ​ត្ដ ក៏​ស្ថិត​លើ​មូលហេតុ​មិន​ខុសពី​នេះដែរ​។ ជាការ​ពិតណាស់​ដែលថា ព្រហ្ម​ទ​ត្ដ​ស្រឡាញ់​កាកី​យ៉ាងខ្លាំង ពេល​បាត់​កាកី​ព្រហ្ម​ទ​ត្ដ​កើតទុក្ខ​នៅ​មិន​ស្ងៀម តែ​ក្នុង​ទំនាក់ទំនង​រស់នៅ​ជាមួយគ្នា​រាល់ថ្ងៃ​យើង​ឃើញថា ព្រហ្ម​ទ​ត្ដ​ពិតជា​ពុំបាន​បំពេញ​កាម​កិច្ច​ឲ្យ​បាន​គ្រប់គ្រាន់​ដល់​កាកី​ឡើយ​។ មូលហេតុ​ទាំងនេះ​បណ្តាលមកពី ទី​១-​ព្រហ្ម​ទ​ត្ដ ជា​ស្ដេច​ដែល​ចូល​ចិ​ត្ដ​លេងល្បែង​បាស្កា ភ្លេច​ពេលវេលា​សម្រាប់​ប្រពន្ធ​។ ទី​២-​ព្រហ្ម​ទ​ត្ដ ជា​ស្ដេច​មាន​ស្រីស្នំ​បម្រើ​រាប់រយ ពោលគឺ​មិនមែន​មាន​ពេលវេលា​គ្រប់គ្រាន់​រួមរក័​ជាមួយ​នាង​កាកី​នោះទេ​។​

 

​សរុបមក​យើង​ឃើញថា រឿង​«​ផិតក្បត់​» គឺ​វា​កើតចេញពី​សេចក្ដីត្រូវការ​ផ្នែក​កាមគុណ ដែលជា​ច្បាប់ធម្មជាតិ​។ ឯ​នារី​ជាទូទៅ​ក៏​ដូចគ្នា​ដែរ​តែងតែ​ត្រូវការ​បុរស​ម្នាក់​ជា​ស្វាមី ដែល​ចេះ​ថ្នាក់ថ្នម​នាង អាចបំពេញ​កាមតណ្ហា​ឲ្យ​នាង​បាន​គ្រប់គ្រាន់ បើ​ពុំ​នោះទេ​ការ​ផិតក្បត់​វា​នឹង​កើតមាន​។ បើ​គិត​តាមច្បាប់​ធម្មជាតិ គេ​មិនត្រូវ​ដាក់ទោស​ចំពោះ​អំពើ​របៀបនេះ​ទេ តែ​ក្នុង​ស​ង្គ​ខ្មែរ​យើង​អ្នក​ដែល​ប្រ​ព្រឹ​ត្ដិ​បែបនេះ​តែងតែ​ទទួល​ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ង​រ​៕

  15-9-2015 (2)

 

Leave a Reply

(*) Required, Your email will not be published