
ក្រីក្រ
«ក្រីក្រ» ជនក្រីក្រ គឺជនខ្សត់លំបាកណាស់ មិនថាតែសម្បត្តិទេគឺរហូតដល់តម្រិះវិជ្ជាផង ។ល។ ដូច្នេះបរិវារស័ព្ទ «ក្រី» មានន័យថា «ក្រីអប្រ» គឺ «ក្រអប្រិយ» ពោលគឺជនក្រខ្សត់លំបាកដែលជាជនមិនគួរស្រលាញ់រាប់អាន ដូចពាក្យក្នុងសាស្ត្រាបុរាណខ្មែរបទរាយបានសម្ដែងថា «រីជនអប្រិយ ទោះប្រុសទោះស្រី អាប់ឥតលក្ខណា» គេច្រើនចៀសវាង ពុំចង់សន្ទនា ព្រោះគេយល់ថា អាប់កេរ្តិ៍អាប់យស។
ក្រីក្រោធ
«ក្រីក្រោធ» តាមវចនានុក្រមបានសេចក្ដីថា ស្ដីឲ្យដោយកំហឹងខ្លាំង ។ ដូច្នេះបរិវារស័ព្ទ «ក្រី» អាចគន្លាស់បានជាពាក្យ «ក្រីខឹងខ្លាំងដោយបានស្រដោត» គឺ «ក្រោធខឹងខ្លាំងដោយបានស្រដី» ពោលគឺមានជេរស្ដីជាពាក្យអាសគ្រាម ។