លោក ព្រំ សំខាន់ អភិបាលខណ្ឌ​ចំការមន រង​ការ​ចោទ​ដើរ​ជំរិត​ទារប្រាក់​ប្រចាំខែ​ជា​ថ្នូ​នឹង​អំពើពុករលួយ​

, , Leave a comment

 

14-9-2015 (1)  ​រាជធានី​ភ្នំពេញ : សេចក្តីប្រកាស​ព័ត៌មាន​របស់ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានបញ្ជាក់ ឲ្យ​ដឹងថា លោក ព្រំ សំខាន់ អភិបាលខណ្ឌ​ចំការមន និង​ជា​ប្អូនប្រុស​បង្កើត​លោក ព្រំ សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​រង​ការចោទប្រកាន់ថា ឃុបឃិត​ជាមួយ​មន្ត្រី​របស់ខ្លួន​ដើរ​ជំរិត​ទារប្រាក់​ប្រចាំខែ​ពី​លោកស្រី សុខ នី អាជីវ​ករលក់ សាំង​ជា​ថ្នូរ និង​ការអនុញាត​ឲ្យ​បន្ត​ការលក់ដូរ​នឹង​ស្តុក​ប្រេងសាំង​ម៉ា​ស៊ូ​តរាប់​តោន​នៅលើ​និង​ក្រោម​ដី​យ៉ាង​អណាធិបតេយ្យ​ដោយ​គ្មាន​ច្បាប់​ពី​ក្រសួង​រ៉ែ និង ថាមពល​។​

 

​សេចក្តីប្រកាស​ព័ត៌មាន​ចេញផ្សាយ​កាលពីពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា អង្គភាព ប្រឆាំង​អំពើពុករលួយ​បានទទួល​ពាក្យបន្តឹង​ចោទប្រកាន់ លោក ព្រំ សំខាន់ អភិបាលខណ្ឌ​ចំកា​មន​បាន​ឃុបឃិត​ជាមួយ​ឈ្មោះ ជ គីម​ស៊  ឈ្មោះ អ៊ិត ថា​វី និង លោក ម៉ាំង សុខ​លុច ប្រធានការិយាល័យ ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​រាជធានី ភ្នំពេញ​បាន​យកប្រាក់​ប្រចាំខែ​ពី​លោកស្រី សុខ នី និង​ប្តី ឈ្មោះ សៅ មី ជា​ថ្នូរ​នឹង​ការ បន្ត​លក់ដូរ និង​ស្តុក​ប្រេងសាំង ម៉ា​ស៊ូ​ត រាប់​តោន​នៅក្រោម​ដី និង​ផ្ទាល់​ដី​នៅផ្ទះ ល្វែង​លេខ​៤៨៦ ក្រុម​៣២ ភូមិ​៤ សង្កាត់ ទួល​ទំពូង​២ ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ  ហើយ​អាជីវកម្ម​របស់លោក​ស្រី សុខ នី មិនមាន​ច្បាប់​អនុញាត​ពី​ក្រសួង​រ៉ែ និង ថាមពល​នោះទេ​។ លើសពីនេះ​ការ​វេច​ខ្ចប់​មិនមាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​ដែល​អាច​បង្ក​ជា​អគ្គិភ័យ​យ៉ាង​ឆាប់រហ័ស​ហើយ បង្ក​ឲ្យ​មាន​ក្លិន​ប្រេង​សាយភាយ​ប៉ះពាល់ ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​យ៉ាងខ្លាំង ។​

 

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​ន​នេះ លោក ជ គីម​ស៊ អភិបាលរងខណ្ឌ លោក អ៊ិត ថា​វី និង​លោក ម៉ាំង សុខ​លុច ប្រធានការិយាល័យ​ព្រទ​ណ្ឌ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​បានទេ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​បានទេ​។  ប៉ុន្តែ​លោក ព្រំ សំខាន់ អភិបាលខណ្ឌ​ចំការមន បាន​បំភ្លឺ​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​អស់ ហើយ​មិនមាន​ការពាក់ព័ន្ធ​នឹង​លោក​ឡើយ ពួក​អស់ហ្នឹង​ចេះតែ​ថា​ទេ លោក​បានធ្វើការ​ហ្នឹងហើយ​អ្នកចោទ​ចេះតែ​ចោទ​ទេ​។​

 

​សូម​រំលឹកថា​ទីតាំង​ស្តុក​ប្រេងសាំង​ម៉ា​ស៊ូ​ត  យីហោ សុខ នី ផ្ទះល្វែង​លេខ​៤៨៦ ក្រុម ៣២ ភូមិ​៤ សង្កាត់ ទួល​ទំពូង​២​ខណ្ឌ ចំការមន រាជធានី​ភ្នំពេញ​ធ្លាប់​ត្រូវបាន ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​នោះ​ធ្លាប់​ប្តឹងទៅ​អាជ្ញាធរ​ជាច្រើនលើក​ច្រើនសារ​ប៉ុន្តែ​អាជ្ញាធរ​ហាក់​មិនមាន​វិធានការ​សោះ​ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​នោះ​ក្តៅរ​ហាយ ទៅលើ​អាជ្ញាធរ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​។ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌចំការមន​មាន​ទីតាំង​លក់​ប្រេង​ជាច្រើន​គ្មាន​ច្បាប់​អនុញាត​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ គ្រាន់តែ​នៅ​សង្កាត់ ទួល​ស្វាយព្រៃ​២​មាន​ទីតាំង​លក់​នៅក្បែ​នោះ​មិនតិច​ជា​៤​កន្លែង​ឡើយ​ចំណែក​អាជ្ញាធរ​ហាក់​មិនមាន​វិធានការ​ដដែល​៕

14-9-2015 (2) 14-9-2015

 

Leave a Reply

(*) Required, Your email will not be published