ក្រសួង​អប់រំ យុវជន និង​កីឡា ផ្តល់​សិ​ទិ្ធ​៣០​ថ្ងៃ​ឲ្យ​បេក្ខជន​ប្តឹងតវ៉ា​លទ្ធផល​ប្រឡង​បាក់​ឌុប​

, , Leave a comment

14-9-2015 (1) 14-9-2015

​រាជធានី​ភ្នំពេញ : ក្រសួង​អប់រំ​បានធ្វើ​ការប្រកាស​ថា ប្រសិនបើ​បេក្ខជន មាតាបិតា អាណា ព្យាបាល ឬ​អ្នកពាក់ព័ន្ធ​ដែល​មិន​ពេញ​ចិត្តនឹង​លទ្ធផល​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប​នៅ​ឆ្នាំនេះ​អាចមាន​សិទ្ធិ​ប្ដឹងតវ៉ា​ក្នុង​រយៈពេល​៣០​ថ្ងៃ​ចាប់​ពីថ្ងៃ​ប្រកាស​លទ្ធផល​ប្រលង​នេះ​តទៅ​។ នេះ​បើ​យោងតាម​បណ្តាញ​សង្គម​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

 

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​ដែល​បានចេញ​ផ្សាយ​កាលពី រសៀល​ថ្ងៃទី​១២​ដែលជា​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សម្រាប់​មណ្ឌល​ភ្នំពេញ និង​ខេត្តកណ្តាល និង​ថ្ងៃទី​១៣ កញ្ញា​នៅតាម​ខេត្ត​ផ្សេងៗ​ទៀត​បាន​ឲ្យ​ដឹងថា បេក្ខជន​ប្រឡង​ជាប់​សម័យ​ប្រឡង​ឆ្នាំ​២០១៥​នេះ​មាន​ចំនួន​៤៦ ៥៦០​នាក់ ត្រូវជា​៥៥,៨៨​ភាគរយ​នៃ​បេក្ខជន​វត្តមាន​ចំនួន​៨៣ ៣២៥​នាក់ ក្នុងនោះ​មាន​បេក្ខជន​ជាប់​និទ្ទេស​A ១០៨​នាក់ និទ្ទេស​B ១ ០៨៥​នាក់ និទ្ទេស​C ៣២៩២​នាក់ និទ្ទេស​D ៦០៩៣​នាក់ និង និទ្ទេស​E ៣៥ ៩៨២​នាក់​។ ក្នុងចំណោម​បេក្ខជន​ជាប់ និទ្ទេស​A​ទាំង​១០៨​នាក់​នោះ​មកពី​រាជធានី​ភ្នំពេញ​៤៨​នាក់​, សៀមរាប​១៤​នាក់​, បាត់ដំបង​៧​នាក់​, ត្បូងឃ្មុំ​៦​នាក់​, តាកែវ​៦​នាក់​,​កណ្ដាល​៥​នាក់​, កំពង់ចាម​៥​នាក់​, កំពត​៤​នាក់​, ព្រះវិហារ​២​នាក់​, កំពង់ធំ​២​នាក់​, បន្ទាយមានជ័យ​២​នាក់​, ក្រចេះ​២​នាក់​, ព្រះសីហនុ​២​នាក់ កំពង់ស្ពឺ​ម្នាក់​, ស្វាយរៀង​ម្នាក់ និង​ប៉ៃលិន​ម្នាក់​។​

 

​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​អប់រំ​បាន​ឲ្យ​ដឹងថា ក្នុងករណី​មិន​ពេញ​ចិត្តនឹង​លទ្ធផល​ប្រលង​នេះ​បេក្ខជន មាតាបិតា អ្នកអាណាព្យាបាល ឬ​អ្នកពាក់ព័ន្ធ​ដែល​មិន​ពេញ​ចិត្តនឹង​លទ្ធផល​នៃ​ការប្រឡង មាន​សិទ្ធិ​ប្ដឹងតវ៉ា​ក្នុង​រយៈពេល​៣០​ថ្ងៃ​ចាប់ ពីថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​។ ដោយ​អ្នក​ប្ដឹងតវ៉ា​ត្រូវ​សរសេរ​ជា​លាយលក្ខណ៍អក្សរ​ត្រឹម​ត្រូវមាន​ភ័ស្តុតាង មានឈ្មោះ មុខរបរ អាសយដ្ឋាន​ច្បាស់លាស់ និង​មានការ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​។     ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខាងលើ​បាន​ឲ្យ​ដឹង​បន្តថា​ក្នុងករណី​ពិនិត្យឃើញថា​ការប្រឡង​មាន​ភាពមិនប្រក្រតី​លើ​កិច្ចការ​របស់​បេក្ខជន និង​លើ​ការអនុវត្ត​ភារកិច្ច​របស់​គណៈមេប្រយោគ និង​គណៈកម្មការ​ផ្សេងៗ​ក្រសួង​ត្រូវបង្កើត​គណៈកម្មការ​កោសល្យវិច័យ​។​

 

​ពាក់ព័ន្ធ​នឹង​ការប្តឹង​ជំទាស់​នេះដែរ​កាលពី​រសៀល​ថ្ងៃទី​១២ កញ្ញា ឆ្នាំ​២០១៥ ក​ញ ធី សុវណ្ណ​ថា ដែល​មានការ​លេចធ្លោ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នោះបាន​ស្នើសុំ​ទៅ​ក្រសួង​អប់រំ​ពិនិត្យ​កំណែ​វិញ្ញាសារ​របស់ខ្លួន​ឡើងវិញ​បន្ទាប់ពី​ខ្លួន​ប្រឡង​ធ្លាក់​។ កញ្ញា ធី សុវណ្ណ​ថា បានប្រកាស​ដោយ សរសេរ​តាម​ហ្វេ​ស​ប៊ុ​កនាង​ថា​នាង​នឹងមិន តវ៉ា និង​មិន​ធ្វើបាតុកម្ម​ប្រឆាំងនឹង​លទ្ធផល​ប្រឡង​នេះ​ទេ​តែ​នាង​នឹង​ស្នើ​ឲ្យ​ក្រសួង​អប់រំ​ពិនិត្យ​កំណែ​វិញ្ញាសា​នាង​ឡើងវិញ​។​

 

​កញ្ញា ធី សុវណ្ណ​ថា បាន​សរសេរ​លើ ហ្វេ​ស​ប៊ុ​កនាង​ហើយ​បង្ហោះ​កាលពី​រសៀល ថ្ងៃទី​១២​កញ្ញា​ថា «​ស្ទើរ​មិនគួរ​ឲ្យ​ជឿ​លទ្ធផល​បាក់​ឌុប​របស់ខ្ញុំ​គឺ “​ធ្លាក់​” ខ្ញុំ​មិន​ប្រឆាំង​តវ៉ា និង​មិន​ធ្វើបាតុកម្ម​ប្រឆាំង​លទ្ធផល​ប្រឡង​នេះ​ទេ តែ​ខ្ញុំ​នឹង​ស្នើសុំ​ក្រសួង​អប់រំ​ដើម្បី​ពិនិត្យ​កំណែ​វិញ្ញាសា​របស់ខ្ញុំ​»​។ ការសរសេរ​បង្ហោះ​លើ​ទំព័រ​របស់​នាង ក្រោយពី​នាង​ដឹងថា នាង​បាន​ធ្លាក់​ការប្រឡង​បាក់​ឌុប​ដែល​ក្រសួង​បានប្រកាស​លទ្ធផល​ជា​ផ្លូវការ​កាលពី​រសៀល​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១​។ លទ្ធផល​នោះបាន​បង្ហាញ​ឲ្យ​ឃើញថា​មិនមាន​ឈ្មោះ​នាង​នៅក្នុង​បញ្ជី​ឈ្មោះ​លទ្ធផល​ប្រឡង​បាក់​ឌុប ឆ្នាំ​នេះឡើយ​ហើយ​លទ្ធផល​បែបនេះ​ក៏បាន​ធ្វើ​ឲ្យ​នាង​ខកចិត្ត​មិន​ស្ទើរ​ទេ​ព្រោះ​នាង​បាន​សរសេរ​លើ​ទំព័រ Facebook របស់ខ្លួន ថា​«​ថ្ងៃស្អែក​ចេញ​លទ្ធផល​បាក់​ឌុប​ប្រសិន ខ្ញុំ​ជាប់​និទ្ទេស​A ត្រូវ​ទទួល​រង្វាន់​ពី លោក ហ៊ុន សែន តើ​ខ្ញុំ​ត្រូវធ្វើ​យ៉ាងណា​?​។ ជាពិសេស​ជាងនេះទៅទៀត​បានធ្វើ​ឲ្យ​នាង​បាក់អំនួត និង​ត្រូវបាន​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ធ្វើការ​បង្ហោះ​នូវ​លទ្ធផល​នៃ​អំនួត របស់​នាង​ព្រមទាំង​ចែកចាយ​ជា​បន្តបន្ទាប់​អម​ជាមួយ​ការ​ការសរសេរ​រិះគន់​ផងដែរ​៕

 

Leave a Reply

(*) Required, Your email will not be published