រថយន្តកុងតឺន័រ១គ្រឿង បុកបន្តកន្ទុយគ្នា នៅកំណាត់ផ្លូវជាតិលេខ៤ ស្លាប់និងរបួសជាង១០នាក់

, , Leave a comment

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោងប្រមាណ៧យប់ថ្ងៃទី១៣ កញ្ញា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៤នៅជិតផ្លូវរថភ្លើងស្ថិតក្នុង សង្កាត់កន្ទោក ខណ្ឌ ពោធិ៍សែនជ័យមានករណី

គ្រោះថ្នាក់ចររាចរដ៏រន្ឋត់ បុកបន្តកន្ទុយគ្នា គឺកុងតឺន័រ១គ្រឿងបុក រថយន្ត២គ្រឿង និងម៉ូតូ៣គ្រឿង បណ្តាលអោយអ្នកស្លាប់និងរបួសជាង១០នាក់ ។

មន្ត្រីប៉ូលីសចររាចរបានអោយដឹងថា គ្រោះថ្នាក់ចររាចរខាងលើនៅមុនពេលកើត ហេតុគេឃើញម៉ូតូពីរគ្រឿង បុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្សចំនួន៣នាក់ បានរងរបួសធ្ងន់។ ក្រោយមកក៏មានរថយន្តធុនធំ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-2237 ក្នុងទិសដៅ ពីភ្នំពេញមកដល់ ហើយក៏គេចកន្លែងគ្រោះ ថ្នាក់ ចរាចរណ៍នោះដោយរ៉េចង្កូតទៅបុកនឹងរថយន្ត Rav4 មួយគ្រឿងទៀត ដែលបើក បញ្ច្រាស់ទិសគ្នា បណ្តាលឲ្យស្លាប់អ្នកបើកបរ និងអ្នកអង្គុយខាងមុខ២នាក់ភ្លាមៗ ចំណែកអ្នករួមដំណើរអង្គុយនៅខាងក្រោយដែលមានក្មេងតូចផងបានរងរបួសធ្ងន់ បន្ទាប់មកក៏មានម៉ូតូមួយគ្រឿង ជិះគ្នា២នាក់មកដល់ ចាប់ហ្វាំងមិនទាន់ក៏បុកពី ក្រោយរថយន្ត Rav4 នោះ ហើយភ្លាមៗគេក៏ឃើញរថយន្ត Ford មួយគ្រឿងទៀត បើកមកដល់ រួចក៏បុកម៉ូតូមួយគ្រឿងនោះផ្ទុបទៅនឹងរថយន្តRav4 បណ្តាលឲ្យរង របួសធ្ងន់និងស្លាប់ពេលដឹកដល់មន្ទីរពេទ្យ។

ក្រោយពីកើតហេតុនគរបាលមូលដ្ឋានបានចុះទៅដល់ ដោយបានហៅរថយន្ត សង្គ្រោះរបស់អង្គភាព(ង)៧០ហៅ៧១១មកធ្វើការសង្គ្រោះ។ចំណែកឯសាកសព​ជនរងគ្រោះដែលស្លាប់នៅកន្លែងកើតហេតុនោះត្រូវបាននគរបាលចរាចរណ៍ក្រុង ប្រគល់សាសពទៅឲ្យសាច់ញាត្តិយកទៅធ្វើបុណ្យ៕

 As0kEhIqlwfmwJKVUwt0aLprlU2qD9mynE485kIm9eQv 11260411_407374586128131_1712250371692623008_n 12002042_407374632794793_7414630797488028096_n 12004771_407374686128121_2561325356972255615_n

 

 

Leave a Reply

(*) Required, Your email will not be published