នៅក្នុង​រឿង Reign of Assassins ឃាតក​តណ្ហា​បាន​បញ្ឆេះ​ឲ្យ​ទស្សនិកជន​ក្រហមមុខ​គ្រប់គ្នា​

, , Leave a comment

​ប្រទេស​ចិន ៖ នៅក្នុង​គេហទំព័រ oneasianworld.com ដែល​ផ្សព្វផ្សាយ​ពី​ផលិតករ​នៃ​ខ្សែភាពយន្ត​បាន​បង្ហាញថា នៅក្នុង​ខ្សែភាពយន្ដ​មនោសញ្ចេតនា​និង​ក្បាច់គុន​បុរាណ​ចិន​របស់​ផលិតកម្ម Woo នាង Jiang Yi Yan ត្រូវបានអ្នកដឹកនាំ​រឿង ឱ្យ​ដើរតួ​ជា​ឃាតក​តណ្ហា​បង្ហាញ​សាច់​សខ្ចី​និង​កាយវិការ​គួរឱ្យ ស្រើ​ប​ស្រា​ល​​ក្នុង​រឿង Reign of Assassins ហើយ​ក្នុង​រូបភាព នេះ​គឺជា​ការបង្ហាញ​ពី​ភាពក្លាហាន​មួយឈុត នៅ​បន្ទប់​គេង​របស់​នាង​ក្នុង​រឿង​ថ្មី​នេះ ។​

   

​នាង Jiang Yi Yan បាន​ដើរតួ​បង្ហាញ​ពី​ភាព ស្រេកឃ្លាន​តណ្ហា​ជាមួយនឹង​កាយវិការ ដ៏​ប៉ិនប្រសប់​និង​មិនចេះ​អៀនខ្មាស​ផង ដែរ ។ មាន​ឈុត​មួយ​ដែល​នាង​នៅតែ ចងចាំ​ក្នុងអំឡុងពេល​ថត​ដោយ​នាង និយាយថា គឺជា​ការល្អ​ដែល​កើតជា​បុរស តែ​ខ្ញុំ​សូម​កើតជា​ស្រី​វិញ ព្រោះ​វាស​ប្បាយ ដែល​បានធ្វើឱ្យ​បុរស​ឈ្លក់​វង្វេង ។ វា​ក៏បាន បង្ហាញ​ពី​សារជាតិ​ជានា​រី​តាម​ប្រពៃណី និង​នារី​សម័យ​ទំនើប ។ រូបភាព​ដែល បានបង្ហាញ​នេះ​គឺ​នាង​ដេក​នៅលើ​គ្រែ ក្បែរ​បុរស​ធាត់​ម្នា​ក់ដោយ​គ្រាន់​តែមាន​កំណាត់​ស្ដើង​គ្របពីលើ​រាងកាយ ប៉ុណ្ណោះ ។ តាម​ប្រភពព័ត៌មាន​ឱ្យដឹងថា នាង Jiang Yi Yan បាន​សម្ដែង​ជា​តួ​សិច​ស៊ី​រួម​នឹងមាន​ភាព​កំប្លែង​ផង ហើយ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ។​

reign-stills4

​នេះ​ជា​ខ្សែភាពយន្ដ​ក្បាច់គុន​បុរាណ​ចិន ទីមួយ​របស់​នាង ហើយ​តាមរយៈ​ខ្សែ ភាពយន្ដ​នេះ​នឹង​បាន​នាំ​ភាព​ភ្ញាក់ផ្អើល ដល់​ទស្សនិកជន ។ តារា​ផ្សេងៗ​ទៀត ដូចជា​នាង Kelly Lin នាង Pace Wu ជាដើម ដែល​សុទ្ធសឹង​ជា​តារា​ស្រី​សិច​ស៊ី​ល្បីឈ្មោះ​របស់ ប្រទេស​ចិន​ក៏បាន​សម្ដែង​ក្នុង​រឿងនេះ​ដែរ ហើយក៏​មាន​តួ​ប្រុស​ល្បីៗ​១២​នាក់​ទៀត ៕

reign-stills5

reign-stills2

reign-stills1

 

Leave a Reply

(*) Required, Your email will not be published