វី​ជេ រស្មី ចង់​នៅ​ក្រាញននៀល​ទ្រនំ​ចាស់ មិន​រេ​ដូច​ទឹកសមុទ្រ​

, , Leave a comment

11-9-2015 (2)

​រាជធានី​ភ្នំពេញ : ស្រប​ពេលដែល​ថ្មីៗ​នេះ​មាន​តារា​ទូរទស្សន៍​ជាច្រើន​បាននាំគ្នា​វេច​បង្វិចរ​ត់ទៅ​ជ្រក​នៅ​ទ្រនំ​ថ្មី ដូចជា ពិធីការនី អ្នក​ផលិត​កម្មវិធី វី​ជេ​ទូរទស្សន៍ អ្នកដឹកនាំ​សម្តែង កាមេរ៉ា​ម៉ាន់ អ្នកយកព័ត៌មាន​ជាដើម​។ ដោយឡែក​ប្លែក​តែ VJ រស្មី ដែលជា​ពិធីការនី​នៅ​ស្ថានីយទូរទស្សន៍ MYTV មិន​ខ្វល់ខ្វាយ និង​ជ្រួលជ្រើម ចង់បាន​មុខ​បាន​មាត់​ដូច​តារាៗ​ដទៃទៀត​ឡើយ​។​

 

​ជាមួយនឹង​ពាក្យសម្តី​ស្រាល​ស្រទន់​ពិធីកា​នី​រស្មី​បាន​ប្រាប់ថា នាង​ខ្ញុំ​អត់​មាន​ចេញទៅ​ណា​ផង គឺ​នៅ​ធ្វើការ​ឲ្យ​ស្ថានីយទូរទស្សន៍ CTN និង MYTV ដដែល គឺ​គ្មាន​គំនិត និង​ចង់​ចេញទៅ​ធ្វើការ​ឲ្យ​ស្ថានីយទូរទស្សន៍​ណាមួយ​ថ្មី​ទៀតឡើយ​។ កញ្ញា​រស្មី​បាន​បន្តថា មាន​គេ​ទាក់ទង​ទៅជា​ហូរហែរ តែ​នាង​បដិសេធ ព្រោះ​នាង​ខ្ញុំ​យល់ថា ទោះជា​ចេញទៅ​ទូរទស្សន៍​ថ្មី​ក៏​តំណែង​នៅតែ​ជា​ពិធីការនី វា​មិន​ខុសគ្នា​អី​នោះទេ យ៉ាងច្រើន​លើស​ប្រាក់ខែ​គ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ ហើយ​ត្រូវ​រៀន​ស្គា​ល់ពី​មនុស្ស​ថ្មីៗ​ជុំវិញខ្លួន​ដដែលៗ ពិសេស​នោះ​កន្លែង​ថ្មី​មិន​ងាយស្រួល​ដូច​កន្លែងចាស់​នោះឡើយ តែបើ​យើង​នៅ​ធ្វើការ​កន្លែងចាស់​យើង​នៅ​ឲ្យ​ដុះ​ស្លែ​ទើប​ល្អ​។​

 

​ពិធីការនី​រស្មី​បាន​បន្ថែមទៀតថា នាង​មិន​ចាកចោល CTN នោះឡើយ ព្រោះ CTN ជា​អ្នក​ផ្តល់កំណើត​ឲ្យ​នាង​តាំងពី​នាង​មិនទាន់​ចេះ​និយាយបាន​ក្បោះក្បាយ រហូតដល់​ឥឡូវ​នាង​ខ្ញុំ​អាចធ្វើ​ការ​បាន និង​មានមុខមាត់​ក្នុងសង្គម​សិល្បៈ ដូច្នេះ​នាង​ខ្ញុំ​មិនអាច​ភ្លេច CTN បានទេ​។ តួយ៉ាង​ពិធីកា​នី​រូប​ស្រស់​នៅតែ​អះអាងថា ទោះ​មាន​គេ​ហ៊ាន​ឲ្យ​តម្លៃ​ថ្លៃ​ប៉ុណ្ណា​ក៏​មិន​រត់ចោល CTN ដែរ​៕

11-9-2015 (1)  11-9-2015 (3)

 

Leave a Reply

(*) Required, Your email will not be published