រាជធានីភ្នំពេញ : ដើម្បីសុខសុវត្ថិភាពក្នុងការបើកបរ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា ដោយយកចិត្តទុកដាក់លើចំណុចសំខាន់ៗ មួយចំនួនដូចជា ត្រូវមានអាយុគ្រប់តាមច្បាប់កំណត់មុននឹងប្រឡងយកប័ណ្ណបើកបរ និងត្រូវមានអាយុគ្រប់តាមច្បាប់កំណត់ពេលមានប័ណ្ណបើកបរកាន់ក្នុងដៃ។
ត្រូវមានប័ណ្ណបើកបរជាប់ខ្លួនជានិច្ច ពេលកំពុងបើកបរយានយន្តគ្រប់ប្រភេទហើយគ្រប់យានយន្តត្រូវមានបិទតែមប្រិ៍បង់ពន្ឋជូនរដ្ឋត្រឹមត្រូវ និងត្រូវមានស្លាកលេខពីមុខ និង ពីក្រោយយានយន្តត្រឹមត្រូវ។ នេះជាសារនៅលើទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន(Samdech Hun Sen, Cambodian Prime Minister) ។
សូមប្រជាពលរដ្ឋគោរពច្បាប់ទាំងអស់គ្នាអោយបានខ្ជាប់ខ្ជួន ចៀសវាងការដកហូត ប័ណ្ណបើកបរ និងផាកពិន័យធ្ងន់ធ្ងរ នៅពេល ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅពេលខាងមុខនេះ៕