ឃាត់ខ្លួន​ជនជាតិខ្មែរ និង​ជនជាតិ​ចិន ករណី​ជួញដូរ​ព្រហ្មចារិយ ទៅ​រៀបការ​នៅ​ចិន​

, , Leave a comment

10393839_1614596008789519_8451634981823667212_n

11986544_1614598882122565_2254782720599740761_n

​រាជធានី​ភ្នំពេញ : នា​ព្រឹក​ព្រលឹម​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៥ កម្លាំង​នគរបាល​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អ​នីតិ ជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើការ​ស្រាវជ្រាវ ហើយ​ឈានទៅដល់ ការបង្ក្រាប​ករណី​ជួញដូរ​នារី​ក្រមុំ​ជនជាតិខ្មែរ ទៅ​រៀបការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ចិន ដោយ​ឃាត់ខ្លួន​ជនល្មើស​៦​នាក់ ក្នុងនោះ​ជន ជាតិចិន​៣​នាក់ ។​

 

លោក កែវ ធា នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៥ ថា ក្នុង​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​ករណី​ជួញដូរ មនុស្ស​ដោយ​ខុសច្បាប់​ខាងលើនេះ កម្លាំង​របស់លោក​បាន​ជួយសង្គ្រោះ​នារី​រងគ្រោះ​ចំនួន​៣​នាក់​ផងដែរ​។ ប្រតិ​ប​ត្ដិ​ការបង្ក្រាប​ជាក់ស្ដែង​នេះ ក្រោម​ការបញ្ជា របស់លោក​ឧត្ដមសេនីយ៍​ស្នងការ និង​ស្នងការរង​ព្រុំ សន្ធរ ដោយមាន​ការសម្របសម្រួល ពី​ព្រះរាជអាជ្ញារង សៀង សុខ គឺ​សមត្ថកិច្ច​បាន​ទៅ​ចាប់ខ្លួន ជនល្មើស ជនជាតិខ្មែរ​ទាំង​៣​នាក់​នៅផ្ទះ សំណាក់​ណាំ​សុវណ្ណ ផ្លូវ​លេខ​១១១ សង្កាត់ បឹង​ព្រលឹត ខណ្ឌ​៧​មករា  ហើយ​ជនល្មើស ជនជាតិ​ចិន ត្រូវ​ចាប់ខ្លួន​នៅផ្ទះ​សំណាក់​ហេង ឡុង​១​ផ្លូវ​លេខ​១១១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា នៅពេលដែល​ជនល្មើស​យក លិខិតឆ្លងដែន​សំបុត្រ​យន្ដហោះ មក​ប្រគល់​ឲ្យ ជនរងគ្រោះ ដែល​ធ្វើដំណើរ​ទៅ​ព្រលាន​យន្ដ ហោះ​ដោយ​ខ្លួន ហើយ​មាន​ជនជាតិ​ចិន​រង់ ចាំ​នៅ​ទីនោះ ។​

 

​នាយការិយាល័យ​រូបនេះ បាន​បញ្ជាក់ថា ជនល្មើស​ជា​ជនជាតិខ្មែរ ទី​១ ឈ្មោះ​គី ឈាង អាង ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ទី​២​ឈ្មោះ​ស្រី ហួ ជា​ប្រពន្ធ (​មេខ្យល់​នៅ​ភ្នំពេញ​) អាយុ ៦០​ឆ្នាំ និង​ទី​៣ ឈ្មោះ​អ៊ី​ម អៀម ភេទ​ស្រី អាយុ​៦០​ឆ្នាំ ជា​មេខ្យល់​នាំ​នារី​រងគ្រោះ​ពី ខេត្ដ​តាកែវ ដោយឡែក​ជនជាតិ​ចិន​៣​នាក់ ផ្សេងទៀត ឈ្មោះ CAU WUHUA​អាយុ ៤២​ឆ្នាំ ជា​មេ​ធំ ទី​២​ឈ្មោះ YU YINGHONG អាយុ​៣៩​ឆ្នាំ និង​ទី​៣ ឈ្មោះ LI HONG LIN អាយុ​២៤​ឆ្នាំ ។​

 

​ក្រោយ​ការចាប់ខ្លួន​ជនសង្ស័យ​ទាំង​៦​នាក់ ត្រូវបាន​បញ្ជូន​យកទៅ​សួរនាំ​នៅ​ការិយាល័យ ប្រឆាំង​ការ​ជួញ ដូរ​មនុស្ស​រាជធានី​ភ្នំពេញ​បន្ដ​ការសួរនាំ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ខណៈ ដែល​នារី​រងគ្រោះ​ទាំង​៣​នាក់ ត្រូវបាន​សមត្ថ កិច្ច​ធ្វើការ​អប់រំ ហើយ​អនុញ្ញាត​ឲ្យ​ត្រឡប់ ទៅ​លំនៅឋាន​វិញ​៕

11149558_1614599148789205_329738116108262648_n

 12003866_1614595942122859_8675539793584771976_n 12003904_1614599132122540_8479537450937877356_n 11350703_1614598832122570_6869434306265248942_n 

 

Leave a Reply

(*) Required, Your email will not be published