អ្នកធ្លាប់បានគិតឬទេថា កំហុសឆ្គងដែលធំបំផុត គឺការមិនជួលមនុស្សដែលពូកែជាងអ្នកមកធ្វើការរឲអ្នក ព្រោះបើអ្នកជួលតែមនុស្សដែលល្ងង់ជាងអ្នកជានិច្ច នោះគឺស្មើនឹងអ្នកកំពុងតែបង្កបង្កើតក្រុមហ៊ុនរបស់មនុស្សតឿមួយក្រុមអីចឹង។
ផ្ទុយទៅវិញ បើសិនជាអ្នកជួលមនុស្សដែលពូកែជាងអ្នកនោះប្រៀបដូចជាអ្នកកំពុងបងើ្កតក្រុមហ៊ុនរបស់មនុស្សយក្សមួយក្រុម។ ដូចនេះការមិនជួលមនុស្សដែលពូកែជាងអ្នកមកធើ្វការឲ្យអ្នកជាកំហុសឆ្គងមួយឬ? តើពិតឬទេ? ចុះអ្នកគិតយ៉ាងដែរ?
ឧទាហរណ៍ ថាមានមនុស្សដែលពូកែជាងអ្នក ប៉ុន្តែគេមានចិត្តមិនស្មោះត្រង់ ជាមួយក្រុមហ៊ុន ហើយនិងមនុស្សដែលមិនសូវឆ្លាត ប៉ុន្តែមានចិត្តស្មោះត្រង់ចំពោះក្រុមហ៊ុន តើអ្នកនឹងជ្រើសរើសយកមួយណា?
ជម្រើសទាំងអស់នេះមានតែអ្នកខ្លួនឯងផ្ទាល់ទេ ដែលជាអ្នកសម្រេច សារព័ត៌មានកំណើតថ្មី ទុកឲ្យអ្នកទាំងអស់គ្នាពិចារណាដោយខ្លួនឯងចុះ៕