ព្រោះតែ​គ្នា​ល្ងង់

, , Leave a comment

​ស្រមៃ​គិតថា នៅ​ព្រឹក​មួយ​អ្នក​កំពុង​ដើរទៅ​ធ្វើការ ហើយ​មាន​បុរស​ម្នាក់​បាន​ស្រែកជេរ​អ្នក ដោយ​ពាក្យ​អាក្រក់ៗ និង​ចង្អុលមុខ​អ្នក​ទៀត តើ​ពេលនោះ អ្នកមាន​អារម្មណ៍​យ៉ាងណា​?

 

​ចម្លើយ គឺ​ខឹង​ខ្លាំងណាស់​មែន​ទេ​? អ្នក​ចង់​ជេរ​តប​ទៅ​គេ​វិញ​ខ្លាំងណាស់​មែន​ទេ​? ស្រាប់តែ​ពីរ បី ថ្ងៃ​ក្រោយមក​មាន​បុរស​ផ្សេង​មក​ផ្ទះ​របស់​អ្នក ហើយ​ប្រាប់​អ្នក​ថា “​បុរស​ដែល​ជេរ​អ្នក​កាលពី​ថ្ងៃមុន​នោះ គឺជា​មនុស្ស​ឆ្កួត​ទេ​! គេ​ឆ្កួត​ច្រើន​ឆ្នាំ​មកហើយ​! គេ​តែងតែ​ជេរ​គេឯង​គ្រប់​តែ​គ្នា​។ ហើយក៏​គ្មាន​នរណា​គេ​យកចិត្តទុកដាក់​អ្វីដែល​គាត់​ជេរ​គេ​ដែរ​។ គ្រាន់តែ​បាន​ឭ​ពាក្យ​នេះ​ភ្លាម អ្នក​នឹងមាន​អារម្មណ៍​ធូរស្បើយ​ភ្លាម ព្រោះ​គិតថា​ជា​មនុស្ស​ឆ្កួត​។ មនុស្ស​ឆ្កួត ជា​មនុស្ស​ដែល​បាត់បង់​សតិសម្បជញ្ញៈ ការគិត​ខុស​ហើយ និង​ការគិត​ត្រឹមត្រូវ​។​

 

​ដូច្នេះ​យើង​ជាម​នុស្ស​ដែលមាន​ការគិត​ពិចារណា ចេះ​រក​ហេតុផល​ត្រឹមត្រូវ មិនគួរ​គប្បី​ខឹង​ជាមួយ​មនុស្ស ដែល​មិនមាន​ការគិត​នោះទេ​។ ការខឹង​សម្បារ និង​ការឈឺចាប់​នោះបាន​ឃុំ​ជាប់​ក្នុង​ខ្លួន​របស់​អ្នកជា​រៀងរាល់ថ្ងៃ ឥតមាន​ពេល​រសាយ​។ តែ​ឥឡូវនេះ អ្នក​បាន​ធូរស្បើយ​ឡើងវិញ ហេតុអ្វី​? ពីព្រោះ​ឥឡូវនេះ អ្នក​បានដឹង​ការពិតហើយ​។​

 

​អ្នក​ត្រូវ​កុំ​ប្រកាន់ ប្រសិនបើ​អ្នក​មិនដឹង​ការពិត​។ នៅពេលដែល​អ្នកដទៃ​ធ្វើ​អាក្រក់​មកលើ​អ្នក ចូល​អ្នក​គិតថា បើ​គ្នា​ឆ្លាត បើ​គ្នា​ចេះ បើ​គ្នា​ដឹង បើ​គ្នា​ជា​មនុស្ស​ប្រសើរ បើ​គ្នា​មាន​បញ្ញា បើ​គ្នា​មាន​ស្មារតី នឹង​សតិ​ភ្ញាក់រលឹក​ដូច​យើង តើ​គ្នា​នឹងធ្វើ​ទង្វើ​ល្ងង់ៗ ឆ្កួតៗ ឫ​អាក្រក់​ចំពោះ​យើង​ទេ​?  គ្មាន​អ្នកណា​ចង់​អាក្រក់​ទេ តែ​ព្រោះ តែ​គ្នា​ល្ងង់ គ្នា​ខ្សោយ គ្នា​អវិជ្ជា គ្នា​អាប់​បញ្ញា គ្នា​មិនអាច​ទប់​អារ​ម្ម​ណ៏​បាន ទើប​គ្នា​ធ្វើ​អាក្រក់​បែប​ហ្នឹង​ណា​។ សូម​លើកលែង​ឲ្យ​គ្នា​ផង បើ​អ្នកជា​អ្នកចេះដឹង​ពិត​នោះ​។ អ្នកចេះ​ពិត ចិត្តជា​ដុំថ្ម មិន​ងាយ​រង្គើ​ដូច ដុំ​សំលី ដែល​គ្រាន់តែ​ខ្យល់​បក់​បន្តិច រង្គើ​ល រំជើប រំជួល​ខឹងសម្បា​ទេ​។ អ្នក​ដែល​ខឹង​ប្រកាន់ និង​ចាប់កំហុស​មនុស្ស​ល្ងង់ គឺជា​មនុស្ស​មហា​ល្ងង់​តែ​អ្នក​ដែល​ចេះ​អភ័យ​អធ្យាស្រ័យ និង​អាណិតអាសូរ ចំពោះ​មនុស្ស​ល្ងង់ គឺជា​បណ្ឌិត​។ បណ្ឌិត តែង​ឃើញ​ជនពាល​ថា ជា​ជនរងគ្រោះ ចំណែក​មនុស្ស​អគតិ តែង​ឃើញ​ជនពាល​ថា​ជា​ពាល​៕

3h

 

Leave a Reply

(*) Required, Your email will not be published