ត្រូវធ្វើ​ចិត្ត​ឲ្យ​ទូលាយ ដូច​សមុទ្រ

, , Leave a comment

​សមុទ្រ ទោះជា​យើង​ចាក់ទឹក​ច្រើន​យ៉ាងណា​ក៏​មិន​ពេញ​ដែរ​។ ហើយ​ទោះជា​ទឹក​នោះ​ហូរ​មកពីណា មិន​ថា ទឹក​បឹង ទឹកទន្លេ ឬ​ទឹកស្ទឹង​នោះទេ គឺ​សមុទ្រ​ទទួលយក​ទាំងអស់​។ ទោះជា​ទឹក​នោះ ស្អាត កខ្វក់ ស្អុយរលួយ យ៉ាងណាក៏ដោយ​សមុទ្រ​ទទួលយក​ទាំងអស់​។ ហើយ​ទោះជា​យ៉ាងណា​ក៏​មិន​ពេញ​ដែរ​។ សមុទ្រ​ទទួលយក​ជានិច្ច វា​ដូចជា​មនុស្ស​ដែល ចង់​ចេះ ចង់ដឹង ដោយ​មិនដែល​គិតថា​ខ្លួនឯង​ចេះ​អស់ហើយ​នោះទេ គាត់​ទទួលយក​ចំណេះដឹង​ទាំងអស់ ហើយ​ទោះជា​ចំណេះដឹង​នោះមក​ពី​ប្រភព​ណាក៏ដោយ ទោះជា​អាក្រក់ ឬ​ល្អ​ក៏ដោយ ក៏​គាត់​ចេះ​កែច្នៃ​ឲ្យ​ទៅជា​ល្អ​ទាំងអស់​។ គាត់​បើក​គំនិត​ទទួល​ទាំងអស់ ទោះបីជា​គាត់​មានចំណេះដឹង​យ៉ាងណាក៏ដោយ គាត់​នៅតែ​គិតថា នៅ​មានរឿង​ជាច្រើន​ទៀត ដែល​គាត់​មិនទាន់​ចេះ គាត់​មិនទាន់​បានដឹង​។​

 

​គំនិត​ពិចារណា​
-​នៅពេលដែល​យើង​ចាក់ទឹក​ចូលទៅក្នុង​កែវ មិនយូរប៉ុន្មាន​វា​នឹង​ពេញ​។​
-​នៅពេលដែល​យើង​ចាក់ទឹក​ចូលទៅក្នុង​ផ្តិល មិនយូរប៉ុន្មាន​វា​នឹង​ពេញ​។​
-​នៅពេលដែល​យើង​ចាក់ទឹក​ចូលទៅក្នុង​ពាង មិនយូរប៉ុន្មាន​វា​នឹង​ពេញ​។​
-​នៅពេលដែល​យើង​ចាក់ទឹក​ចូលទៅក្នុង​អណ្តូង មិនយូរប៉ុន្មាន​វា​នឹង​ពេញ​។​
-​នៅពេលដែល​យើង​ចាក់ទឹក​ចូលទៅក្នុង​ស្រះ មិនយូរប៉ុន្មាន​វា​នឹង​ពេញ​។​
-​នៅពេលដែល​យើង​ចាក់ទឹក​ចូលទៅក្នុង​បឹង មិនយូរប៉ុន្មាន​វា​នឹង​ពេញ​។​
-​នៅពេលដែល​យើង​ចាក់ទឹក​ចូលទៅក្នុង​ទន្លេ មិនយូរប៉ុន្មាន​វា​នឹង​ពេញ​។​
-​នៅពេលដែល​យើង​ចាក់ទឹក​ចូលទៅក្នុង​សមុទ្រ ទោះជា​យូរ​យ៉ាងណា​វា​មិន​ពេញ​៕

f23b8739-6635-4cda-8b8c-be7d8634eaff

​ដកស្រង់​ចេញពី​សៀវភៅ សេចក្តីសុខ​ផ្លូវចិត្ត ដែល​ចងក្រង​ដោយ​ដោយ​លោក អួន សារ៉ាត់​

 

Leave a Reply

(*) Required, Your email will not be published