ប្រពៃណី​លែង​ដើមទ្រូង​ទទេ​របស់​ស្ត្រី​ខ្មែរ​

, , Leave a comment

11708018_971616502890783_725159148409490940_o

​នៅតាម​ជញ្ជាំង​ប្រាសាទខ្មែរ​បុរាណ​នា​សម័យ បុ​រេ​អង្គរ និង​អង្គរ គេ​ឃើញ​មាន​ចម្លាក់​បុរាណ​ជាច្រើន ដូចជា​ព្រះ​ទេពី ស្រី​រាំ ឬ​ទេពអប្សរ ព្រមទាំង​ប្រជានុរាស្ត្រ​ដែលមាន​ឋានៈ​ខ្ពង់ខ្ពស់​ជាទីបំផុត ឬក៏​ឋានៈ​ទាប​ស្ថិតនៅក្នុង​ឥរិយាបថ​លែង​ទ្រូង​ទទេ​ដូចៗ​គ្នា​ដែរ ។ ឧទាហរណ៍​ដ៏​ជាក់ស្តែង​មួយ គឺថា បើ​យើង​ក្រឡេកមើល​ចម្លាក់​ព្រះ​នាង​ម្ចាស់​ក្ស​ត្រី​ឥន្ទ្រ​ទេវី ដែលជា​ព្រះ​ជាយា​របស់​ព្រះមហាក្សត្រ​ខ្មែរ​ដ៏​ខ្លាំងពូកែ គឺ​ព្រះបាទ​ជយ​វ័រ្មន​ទី​៧ នោះ​យើង​នឹង​សម្គាល់​ឃើញថា ព្រះ​នាង​ក៏​ស្ថិតក្នុង​ឥរិយាបថ​ខ្លួន​ទទេ​ដែរ​។​

 

​ដោយឡែក​តាម​ការវិភាគ​រូបសំណាក​នា​សម័យ​នគរ​ភ្នំ​ពី​សតវត្សរ៍​ទី​១ ដល់ទី​៧ និង​សម័យ​ចេនឡា​ពី​សតវត្សរ៍​ទី​៧ ដល់ទី​៩ នៃ​គ​.​ស ក៏បាន​បញ្ជាក់​នូវ​ប្រពៃ​ណី​លែង ខ្លួន​នេះដែរ​។ យោងតាម​ប្រភព​ឯកសារ​បុរាណវិទ្យា យើង​អាច​សន្និដ្ឋានបានថា ប្រពៃណី​ដោះអាវ​នេះ​មាន​តាំងពី​សម័យ​បុរេប្រវត្តិសាស្ត្រ​មកម្ល៉េះ​។​

 

​ដូច្នេះ​ទំនៀមទម្លាប់​លែងខ្លួន​របស់​ស្ត្រី​ខ្មែរ គឺជា​ប្រពៃណី​ទូទៅ​ដែលមាន​តាំងតែ​ពី​បុរាណកាល​មក​គ្មាន​លក្ខណៈ​អាវាសែ​ទេ ។ ម្យ៉ាងទៀត​តាមរយៈ​ឯកសារ​បានបញ្ជាក់​ឲ្យ​ដឹងថា កាលដែល​គេ​ឆ្លាក់​រូប​ទេវតា ឬ​រូប​មនុ​ស្សនា​សម័យបុរាណ គឺ​ពុំមែន​ជា​រឿងប្រឌិត​នោះទេ គឺជា​ប្រពៃណី​ពិតៗ​ដែល​ទាក់ទង​ទៅនឹង​ប្រពៃណី​ដូនតា​ខ្លួន​។​អ្វីមួយ​ដែល​ខុស​នឹង​ចម្លាក់ ឬ​គំនូរ​នា​សម័យ​ទំនើប​ប្រកបដោយ​ភាព​ស្រើបស្រាល​។​

Khmer_woman

​សូមបញ្ជាក់ថា ការដែល​ស្ត្រី​ខ្មែរ​ដោះអាវ ឬ​អត់​អាវ​ចំហ​ដើមទ្រូង​ឲ្យ​លេច​សុដន់​ទាំង​គូ​នៅ​ទទេ​បែបនេះ គឺ​មិនមែន​មានន័យថា ស្ត្រី​ខ្មែរ​មិនចេះ​ពាក់អាវ​នោះទេ នោះ​ជាការ​និយម​ឲ្យ​តម្លៃ ជាទូទៅ​ក្នុង​ព្រះរាជ​នគរ​ខ្មែរ​បុរាណ​រហូតដល់​សម័យ​បារាំង​ចូល​ស្រុក​ទើប​ប្រពៃណី​នោះ​ក៏ត្រូវ​រអាក់រអួល​ទៅវិញ​។​

 

​រហូតមកដល់​សតវត្ស​រ៍​ទី​១៩ ស្ត្រី​ខ្មែរ​នៅតែ​និយម​ប្រពៃណី​ដោះអាវ​នេះ​រហូត ទោះជា​ស្ថិតនៅក្នុង​កាលៈទេសៈ​ណាក៏ដោយ ព្រោះ​វា​បានក្លាយ​ទៅជា​ទម្លាប់​ធម្ម​ជាតិ​នៅ​គ្រប់​ទី​ច្រកល្ហក​ទៅហើយ ប៉ុន្តែ​តាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​ក្រោយមកទៀត​ទើប​គេ​ដឹងថា​ប្រពៃណី​នេះ​បាន​ប្រែប្រួល​បន្តិច​ម្តងៗ​រហូតដល់​បាត់អស់​នៅពេលដែល​ឥទ្ធិពល​អឺរ៉ុប​បាន​ជះ​មកលើ​សង្គម​ខ្មែរ​នា​ជំនាន់​នោះ​។ ប៉ុន្តែ​ជនជាតិខ្មែរ​ដែល​រស់នៅ​តាម​តំបន់​ព្រៃភ្នំ​នៅតែ​រក្សា​ប្រពៃណី​នេះ បាន​គង់វង្ស​ស្ថិតស្ថេរ​រហូតមកដល់​សព្វថ្ងៃនេះ​។​

 

​គួរបញ្ជាក់​ផងដែរ​ថា បងប្អូន​ខ្មែរលើ​ទាំងនោះ​ក៏ដូចជា​បុព្វបុរស​នា​សម័យអង្គរ និង​មុន​អង្គរ​ផងដែរ​។ កាយវិកា​ស្រាត​ននល​ដងខ្លួន ពុំមែន​មានន័យថា ឆ្អេះឆ្អាប​នោះទេ ក៏ប៉ុន្តែ​ប្រកបដោយ​លក្ខណៈ​ស្អាតស្អំ​បរិសុទ្ធ​។​

 

​សូមជម្រាបថា​ថ្មីៗ​នេះ អ្នកស្រាវជ្រាវ​ថៃ​បាន​រកឃើញ​នូវ​រូបចម្លាក់​បុរាណ​នា​សតវត្សរ៍​ទី​១២ តំណាង​អ្នករបាំ​ខ្មែរ​នា​សម័យអង្គរ​ពាក់​អាវ​យ៉ាង​ស្តើង​ខុសពី​ស្ត្រី​ទេពអប្សរ​មួយ​ភាគ​ធំ​ដែលមាន​នៅលើ​ប្រាសាទ​សិលា​អង្គរ ឬ​វត្ត​បាពួន (​ម​.​ត្រា​ណេ​)៕

  Khmer_woman2

​ប្រភព ៖ វិ​គី​ភី​ឌា​ខ្មែរ​

 

Leave a Reply

(*) Required, Your email will not be published