តើ​ជនជាតិ​ព្នង​មាន​ប្រវត្តិ​ដូចម្តេច ?

, , Leave a comment

​ជនជាតិ ព្នង​គឺជា​ជនជាតិ​ធំ​មួយ ក្នុងចំណោម​ជនជាតិភាគតិច​នៅ​កម្ពុជា​។ ភាគច្រើន​នៃ​ជនជាតិ​នេះ តែងតែ​ប្រមូលផ្តុំ​គ្នា​រស់នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ជាពិសេស​តាម​តំបន់ភ្នំ និង​ខ្ពង់រាប មានដូចជា ស្រុក​អូររាំង កែវ​សីមា ខេត្ត​មណ្ឌល​គី​រី រតនៈគីរី ក្រចេះ និង​ខេត្តស្ទឹងត្រែង​។​

 

​កាលពី​ដើមឡើយ​ខ្មែរ​ហៅ​ជនជាតិ​នេះ​ថា កុលសម្ព័ន្ធ​ព្នង លុះ​ក្រោយមក​ដោយមាន​ការហាម​ឃាត់​ក្នុងការ​ប្រើប្រាស់​ពាក្យ​ព្នង ក៏បាន​ប្រែ​ទៅជា​«​ខ្មែរលើ​» វិញ​។ លុះ​ក្រោយមក ក៏មាន​ការបែងចែក​ជា​បី​ក្រុម ខ្មែរលើ ខ្មែរក្រោម និង​ខ្មែរ​កណ្តាល ដោយ​មិន​ចង់​ឲ្យ​មានការ​បែងចែក​ដូចនេះ ពាក្យ​ខ្មែរលើ​ដែល​យើង​ហៅ​ជំនួស​ពាក្យ​ព្នង ក៏បាន​ហាមឃាត់​ទៀត ដូច្នេះ​ពាក្យ​ខ្មែរលើ​ក៏បាន​ផ្តាច់​ហៅ​ត្រឹមតែ ខ្មែរ ដូច​ខ្មែរ​ទូទៅ​នៅក្នុង​ប្រទេស​កម្ពុជា​នេះដែរ​។​

 

​បើ​យោងតាម​វចនានុក្រម​របស់​សម្តេច​សង្ឃរាជ ជួន ណាត ពាក្យ​ព្នង​មានន័យថា « ជា​មនុស្ស​មួយ​ពួក​កើត​នៅតែ​ក្នុងព្រៃ​ស្លៀក​ប៉ឹង​វ័​ណ មាន​សណ្តាប់ធ្នាប់​ផ្សេង​ពី​ពួក​មនុស្ស​អ្នកស្រុក​ក្នុង​កុលសម្ព័ន្ធ រដ្ឋ​។ ក៏ប៉ុន្តែ​បើ​យោងតាម​ទឹ​ស្ត្រី​របស់លោក អៀវ កើ​ស ព្នង​មានន័យថា ជា​ពាក្យ​គ្រលាស់​កាត់​មួយ​នៃ​ពាក្យ « ភ្នាក់ងារ + គង = ព្នង » មានន័យថា​ជា​អ្នកព្រៃ​មួយ​ពួក​ដែល​ទទួល​មុខងារ​ធ្វើ​គង​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ​។ ពួកគេ​ពូកែ​ធ្វើ​គង​ណាស់ គងធំៗ ឬ​តូច ដែល​ធ្វើ​ពី​សំរិទ្ធ​លាយ​ជាមួយ​លោហធាតុ​ហើយ​យកទៅ​លុត​ឲ្យ​រឹង​នោះ​មានតែ​ពួកគេ​ទេ​ដែល​ចេះ​ធ្វើ ដោយសារ​ជនជាតិ​ព្នង​ពូកែ​ចំណាំ​កម្ដៅ ហើយ​មាន​ជំនាញ​ខាង​លុត​សំរិទ្ធ ព្រោះ​សំរិទ្ធ​មាន​សារធាតុ​ឆាប់​រឹង​ស្រួយ កាលណា​លត់​មិនត្រូវ​នាំ​ឲ្យ​ប្រេះ​បែក​។​

 

​ចំណែក ប្រភពពី​គេហទំព័រ​របស់​អ្នកស្រី កែវ ច័ន្ទបូរណ៍ បាន​បញ្ជាក់ថា ៖ មាន​កាល យើង​ឃើញ​មានការ​ប្រើពាក្យ​ថា បូ​នង នៅក្នុង​សង្គម​ខ្មែរ និង​សំណៅ​អក្សរសិល្ប៍​ខ្លះ​។ ពាក្យ បូ​នង នេះ គឺ​សម្ដៅ​ទៅលើ​ពាក្យ ព្នង ដែល​គេ​និយាយ​កម្លា​យ​ពី​ពាក្យ​ដើម​គឺ ហ្វូណន ដែលមាន​ដើមកំណើត​មកពី​ពាក្យ​ចិន​មានន័យ​ជា​ខ្មែរ​ថា នគរ​ភ្នំ​។​

 

​ដំបូង​ឡើយ​ខ្មែរ​កាត់​ចិន បាន​ហៅ​ពាក្យ​នេះ​សម្ដៅទៅ ជនជាតិ​កុលសម្ព័ន្ធ ដែល​រស់នៅ​លើដី​ខ្មែរ​មួយក្រុម​តាម​តំបន់ភ្នំ នៃ​ទឹកដី​កម្ពុជរដ្ឋ ក្រោយមក គេ​បាន​និយាយ​កំ​ម្លា​យ ជា​ហូរហែ​ឆ្លង​សតវត្សរ៍ ជាពិសេស​ក្នុងចំណោម​អ្នកផ្សារ ដែល​សម្បូរ​ជនជាតិ​ចិន​រស់នៅ​ហៅ​ក្រុម​កុលសម្ព័ន្ធ​នគរ​ភ្នំ ថា​ជា ជនជាតិ​ហ្វូណន បូ​នង និង​ព្នង រហូតដល់​សព្វថ្ងៃនេះ​។​

 

​រីឯ​ការប្រើ​ពាក្យ​ថា ខ្មែរលើ គឺ​សម្ដៅ​ទៅលើ អ្នករស់នៅ​ស្រុក​ភ្នំ ឬ​តំបន់​លើ ជុំវិញ​ទន្លេមេគង្គ តែ​មិន​សម្ដៅ​ត្រឹមតែ​កុលសម្ព័ន្ធ បូ​នង តែ​ម្យ៉ាង​ទេ គឺមាន​លាយ​ក្រុម ខ្លះៗ​ទៀត ដូចជា គ្រឹ​ង ស្អូច ព័រ កួយ ម៉ែ​វ មង ស្ទៀង មន លាវ និង កូ​ឡា ជាដើម​។ ដោយសារ​ក្រុម​នេះ រស់នៅ​តាមរបៀប​កុលសម្ព័ន្ធ មនុស្ស​ព្រៃ ជា​ក្រុមៗ មិន​ចូលមក​រស់នៅ ជាមួយ​ខ្មែរ​ទូទៅ ទើប​រដ្ឋាភិបាល​ខ្មែរ មិនដែល​ផ្តល់ ការគ្រប់គ្រង ផ្លូវច្បាប់​ដល់​ពួកគេ​ទេ​។ គេ​តែងតែ បណ្តោយអោយ សង្គម​កុល​ស​ម្ព័​ន្ទ​ទាំងនេះ រស់នៅ តាម​សម្មា​ជី​វោ មិន​រំខាន​ជីវិត ពួក​ទាំង​នេះឡើយ​។ សូម្បីតែ​នៅ សម័យ​ប៉ុលពត កឺ​រដ្ឋាភិបាល​ខ្មែរក្រហម មិន​លូកដៃ​ធ្វើបាប ឬ​រំខាន​អ្វី ដល់​ក្រុម​កុលសម្ព័ន្ធ ទាំង​នេះដែរ​។ យើង​ទើបតែ​ឃើញ សម័យ​បច្ចុប្បន្ន ក្រោយ​ជំនាន់​អ៊ុនតាក់​នេះ​ទេ ដែល​សង្គម​បងប្អូន​ក្រុម​នេះ បានរួម​បញ្ចូល ក្រោម​ការដឹកនាំ​ផ្លូវច្បាប់​ជាតិ​។

 

​នៅ​ជំនាន់​ដើម ខ្មែរ​យើង​ខ្លះៗ ជាពិសេស អ្នកទីក្រុង ឬ អ្នក​នៅ​ផ្សារ រមែង ចូលចិត្ត​តិះដៀល​អ្នកស្រែ ឬ​អ្នកតូច​ទាប មិនសូវ​មានចំណេះ ដោយ​ប្រើពាក្យ​ថា ព្នង គឹ​សំដៅ​ទៅលើ មនុស្ស​ព្រៃ ដែល​មិន​ស្គាល់​ច្បាប់​ជាតិ ច្បាប់សង្គម​រស់នៅ ប្រចាំ​ជាតិ របស់ខ្លួន តែ​នោះ​ជា​គ្រាន់តែ​ជា​ពាក្យប្រៀបធៀប ដែល​មិនគួរ​នឹង​ប្រើ​ឡើយ​។ ហើយ​ការប្រើ​ពាក្យ​នេះ សម្រាប់​ត្មះតិះដៀល​គ្នា ក៏​នៅមាន​សល់​បន្ត រហូតមកដល់​សព្វថ្ងៃ​នេះ ថ្វីបើ​គេ​ដឹងថា ជា​កិរិយា មិន​គប្បី​ក៏ដោយ​៕

taprum_440687218

​ប្រភព ៖ ទំព័រ Wiktionary

 

Leave a Reply

(*) Required, Your email will not be published