មិនអាច​រួមរស់ ព្រោះ​ទ្រាំ​មិន​រួច​នឹង​ភាព​គ្មាន​ខន្តី ប្តី​ខ្លាំង​លើ​គ្រែ​

, , Leave a comment

រឿងរ៉ាវ​ដែល​កើតឡើង​ដោយសារតែ​ភ្លើងតណ្ហា ដឹកមុខ​គួរ​ឲ្យ​អៀនខ្មាស​នោះ បាន​កើតឡើង​នៅក្នុង​រង្វង់​គ្រួសារ​កសិករ​ក្រីក្រ​មួយ ដែល​មានកូន​នៅក្នុង​បន្ទុក​៥​នាក់ រស់នៅ​ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

 

​តាម​ការរៀបរាប់​ពី​អ្នកជិតខាង​បាន​បញ្ជាក់ថា បុរស​ចំណាស់​ដែល​ចោទ​ប្រពន្ធ​ថា​មិន​ឲ្យ​រួមដំណេក​ជាមួយ​នោះបាន​រៀបរាប់​ទាំង​ទឹកមុខ​ស្រពាប់​ស្រពោន​ក្រៀមក្រំ​ថា ៖ “​បុរស​នោះ​ពិតជា​បាន​វាយតប់​ប្រពន្ធ​មែន ព្រោះតែ​ខឹង​នឹង​ប្រពន្ធ​មិន​ព្រម​ឲ្យ​រួមដំណេក ជាមួយ​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​។ នៅ​យប់​មុន​ថ្ងៃកើតហេតុ បុរស​ចំណាស់​នោះបាន​សុំ​រួមដំណេក​ទៀត​នៅតែ​គេ​(​ប្រពន្ធ​)​មិន​ព្រមធ្វើ​ឲ្យ​រូបគេ​ខឹង​យ៉ាងខ្លាំង​។ លុះ​ព្រឹក​ឡើង​ក៏បាន​បបួល​មិត្តភក្តិ​ក្នុងភូមិ​ទិញ​ស្រា​ផឹក​អស់​មួយ​លីត្រ​កន្លះ រហូតដល់​ម៉ោង​១១​ថ្ងៃត្រង់ បុរស​ចំណាស់​ម្នាក់​នោះ ឈប់​ផឹកស្រា ហើយ​ដើរ​ត្រឡប់មកផ្ទះ​ដើម្បីរ​កបាយ​ហូប​។​

 

​នៅពេលដែល​មកដល់​ផ្ទះ​ពុំមាន​ឃើញ​នរណាម្នាក់​នៅផ្ទះ​ឡើយ ហើយរ​កបាយ​មួយ​គ្រាប់​នៅក្នុង​ឆ្នាំង​ក៏​គ្មាន​ផង​នោះ ធ្វើ​ឲ្យ​គេ​ខ្ញុំ​មាន​កំហឹង​ក្នុង​ខ្លួន​ក្តៅ​ឆេវ​ឡើង​មួយកម្រិត​ទៀត​ប្រទះឃើញ​ធុង​ទឹកកក ចាន ឆ្នាំង ទាត់​ធាក់​ធ្លាក់​រាយ​ញ​ស​ពេញ​ដី​ចោល អស់​គ្មាន​សល់ មិនតែប៉ុណ្ណោះ​បុរស​ចំណាស់​បាន​ប្រមូល​មុង ភួយ ព្រមទាំង​ខោអាវ​មួយចំនួនទៀត​ដុតចោល​អស់ ធ្វើ​ឲ្យ​ផ្អើល​អស់អ្នក​ស្រុកភូមិ​នៅក្បែរ​ខាង​នាំគ្នា​រត់​ទៅប្រាប់​ប្រពន្ធ​។ ពេលដែល​ប្រពន្ធ​មកដល់​ភ្លាម ឃើញ​សកម្មភាព​ប្តី​ធ្វើ​ដូច្នេះ​ក៏​ជេរប្រទេច ប្រមាថ​មាកងាយ​មើលថោក​រូប​ថែមទាំង​ប្រើពាក្យ​សម្តី​មិន​សមរម្យ​ថា “​អាអ្ហែង​..! មកពី​ផឹកស៊ី​សប្បាយ មករក​រឿង​ប្រពន្ធ​កូន​ទៀត !”​។ ពេលឮ​សម្តី​ប្រពន្ធ​ជេរប្រមាថ​ដូច្នេះ កំហឹង​ក្នុង​ខ្លួន​ចេះតែ​ឆេះ​កញ្ជ្រោល​ឡើង​ថែមទៀត​។ ដោយ​អត់​ខ្ញុំ​ទ្រាំ​នឹង​ពាក្យ​ប្រមាថ មាកងាយ បុរស​នោះបាន​ក៏​ស្ទុះ​ទៅ​កាច់​ជើង​គ្រែ​ដេញ​វាយ​ប្រពន្ធ តែ​សំណាងល្អ​ប្រពន្ធ​រត់​ទាន់​”​។​

 

​អង្គុយ​និយាយ​លើកដៃ លើកជើង ក្នុង​ទឹកមុខ​ញេ​រ​ពេញ​ដោយ​កំហឹង​គ្មាន​អាឡោះអាល័យ​ប្តី​បន្តិច​នោះ អ៊ំស្រី ធីតា ត្រូវជា​ភរិយា​បាន​រៀបរាប់​ឲ្យ​ដឹងថា “​ខ្ញុំ​ស្គាល់​ប្តី​ខ្ញុំ​ច្បាស់​ណាស់ ព្រោះ​រស់នៅ​ជាមួយគ្នា រហូត​មានកូន​ដល់​ទៅ​៥​នាក់​ទៅហើយនោះ​។ រឿង​ដែល​ប្តី​របស់​នាង​ខ្ញុំ​ចោទប្រកាន់ថា នាង​ខ្ញុំ​មិន​ព្រម​ឲ្យ​រួមដំណេក​ជាមួយ គាត់​នោះ​វា​មិន​ពិត​ទាល់តែសោះ គាត់​ចេះតែ​និយាយ​ចោទប្រកាន់​មួលបង្កាច់​រូបខ្ញុំ​ទាំងស្រុង​។ តាមពិត​ប្តី​របស់​នាង ខ្ញុំ​គាត់​អសមត្ថភាព​ផ្លូវភេទ​ខ្លួនឯង​ទេតើ បែរជា​ចោទ​នាង​ខ្ញុំ​ផ្តេសផ្តាស​ខ្ញុំ​មិនដែល​ប្រកែក​ថា មិន​ឲ្យ​គាត់​រួមដំណេក​ម្តងណា​ឡើយ​”​។​

 

​អ៊ំស្រី​បន្ត​ទាំង​មិនមាន​ការអៀនខ្មាស​ថា “​មួយខែ​ប្តី​មិនដែល​មក​ដេក​នៅ​ជាមួយ​ខ្ញុំ​ផង ហើយ​បើ​មក​ដេក​ជាមួយ​ខ្ញុំ​ម្តងៗ​ក៏​ធ្វើ​អ្វី​មិនកើត​ដែរ​។ ដោយ​ខឹង​ខ្លួនឯង​អសមត្ថភាព​នេះហើយ​បានជា​គាត់​ចេះតែ​និយាយ​មួលបង្កាច់​ខ្ញុំ​ថា​មិន​ព្រម​ឲ្យ​ដេក​ជាមួយនេះ​ជា​លេស​រករឿង​របស់​ប្តី​ខ្ញុំ​ប៉ុណ្ណោះ​”​។ នៅ​ថ្ងៃកើតហេតុ​ខាងលើ អ៊ំស្រី​បាន​នាំ​កូនស្រី​អាយុ​១៣​ឆ្នាំ​នៅ​កាប់​អុស​ក្នុង​អូរ​ក្បែរ​ភូមិ គ្រាន់តែ​កាប់​ទើបតែ​បាន​បន្តិច ស្រាប់​តែមាន​អ្នកជិតខាង​រត់​មក​ប្រាប់​គាត់​ថា​“​ប្តី​របស់ខ្ញុំ​ស្រវឹង​បោក​ចាន ឆ្នាំង​ចោល អស់ហើយ​”​។​

 

​គ្រាន់តែ​ឮដូច្នេះ​ខ្ញុំ​ក៏​ប្រញាប់​ត្រឡប់មកផ្ទះ ឃើញ​ដូច​ពាក្យ​គេ​ប្រាប់​មែន​ថែមទាំង​ឃើញ​ប្តី​ខ្ញុំ​កំពុងតែ​កាច់​ជើង​គ្រែ​នៅក្រោម​ផ្ទះ​ចោល​ខ្ញុំ​ក៏បាន​និយាយ​ទៅកាន់​ប្តី​ថា “​នែ​! ឯង​កំពុងតែ​ធ្វើ​ស្អី​ទៀតហើយ មិន​ចោល​ក្បួន​ចាស់​ទេ មកពី​ផឹកស៊ី​រករឿង​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​”​។ ពេលឮ​ខ្ញុំ​និយាយ​ដូច្នេះ ប្តី​ខ្ញុំ​បាន​ឆ្លើយតប​មកវិញ​ថា “​អញ​បោក​បំផ្លាញ​តែ​របស់​អញ​ទេ​” មិនតែប៉ុណ្ណោះ បាន​យក​ជើង​គ្រែ​ដេញ​វាយ​ខ្ញុំ ដោយ​ឃាត់​មិន​ស្តាប់​ខ្ញុំ​បាន​ស្រែក​ឲ្យ​ប្តី​ខ្ញុំ​ទៀត ពេលនោះ​ប្តី​ខ្ញុំ​បាន​រើស​ដុំថ្ម​ចោល​សំដៅ​មក​ខ្ញុំ តែ​សំណាងល្អ​មិនត្រូវ​។​

 

​ស្ត្រី​រងគ្រោះ​បាន​បន្ត​ទាំង​អួលដើមក​ថា តាំងពី​បាន​គ្នា​មក​គ្រួសារ​របស់គាត់​ពីមុន មិនដែល​ឈ្លោះ​គ្នា​ខ្លាំង​ទេ គ្រាន់តែ​រកាំរកូស​បន្តិច​បន្តួច​ប៉ុណ្ណោះ ព្រោះ​ពួកគាត់​រស់នៅ​ក្នុងសង្គម វា​តែងតែ​ប៉ះទង្គិច​គ្នា​បន្តិចបន្តួច​មិនខានឡើយ​។ ម្យ៉ាងទៀត​ក្នុងនាម​ជា​ប្រពន្ធ​ចេះតែ​ទ្រាំៗ​ទៅ ប៉ុន្តែ​រយៈពេល​៣-៤​ឆ្នាំ​ចុង​ក្រោយនេះ ភាព​រកាំរកូស​ចេះតែ​ខ្លាំង​ឡើងៗ​ដោយ​ប្តី​របស់គាត់​ចេះតែ​ដើរ​ផឹកស៊ី លេងសើច ដូច​ក្មេង​ទំនើង មិន​ចូល​ផ្ទះ​ជួយ​រកស៊ី​អ្វី​ទេ ថែមទាំង​យក​ម៉ូតូ​ទៅ​លក់​គ្រឿង​ល្អៗ ដាក់​គ្រឿង​អន់ៗ​មកវិញ មិនតែប៉ុណ្ណោះ​យក​ម៉ូតូ​ទៅ​លក់​មិនបាន​ពិគ្រោះ​ជាមួយ​គាត់​មួយ​ម៉ាត់​សោះ​យកប្រាក់​ដើរ​ផឹកស៊ី​ស្រវឹង ចូលដល់​ផ្ទះ​រករឿង​ប្រពន្ធ​កូន​មិន​ឲ្យ​រស់​បាន​សុខ​ឡើយ​។ នៅពេល​ខ្លះ​ដើរលេង​ដឹក​ស្រី​ញី​មិនបាន​គិតថា ខ្លួន​ចាស់​ទេ ដោយសារតែ​ការ​ទ្រាំលែងបាន​ជាមួយ​ប្តី អ្នក​មីង​បានដាក់​ពាក្យបណ្តឹង​លែងលះ​ជាមួយ​ប្តី សុខចិត្ត​ទ្រាំ​រស់នៅ​ជា​ស្រី​មេម៉ាយ​ប្រឹង​រកស៊ី​ចិញ្ចឹម​កូនៗ ប្រសើរ​ជាង​រស់នៅ​ជាមួយ​ប្តី​ស្គាល់​តែ​ភាពឈឺចាប់​៕

violence_familiale_4

 

Leave a Reply

(*) Required, Your email will not be published