ភាព​ម​ហិ​ច្ឆិ​តា ក្រោយ​បំពេញ​តណ្ហា មានឱកាស​លួច​ប្រាក់​ជនរងគ្រោះ​

, , Leave a comment

10-9-2015 10-9-2015 (1)

​ខេត្តសៀមរាប : ស្ត្រី​ម្នាក់​បម្រើ​ការងារ​នៅតាម​ខារ៉ាអូខេ​ហ្វី​លីង ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន​តាម​ពាក្យបណ្ដឹង ខណៈដែល​ស្ត្រី​រូបនោះ បាន​ទៅ​ដេក​ជាមួយ​ភ្ញៀវ​ជា​ជនជាតិ​ចិន​ម្នាក់ នៅក្នុង​សណ្ឋាគារ​កា​សា​បន្ទប់​លេខ​៣២២ បាន​បាត់​លុយ​អស់​ចំនួន​២០០០​ដុល្លារ​។ ករណី​ឃាត់ខ្លួន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ​។​

 

​តាម​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​បាន​បញ្ជាក់ថា ជនសង្ស័យ​មានឈ្មោះ ទូច ចរិយា ភេទ​ស្រី អាយុ​២៦​ឆ្នាំ​មុខរបរ​ខារ៉ាអូខេ​ហ្វី​លីង ស្នាក់នៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានបញ្ជាក់​ថា ក្រោយពី​ទទួល​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ Lin Chang ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ មុខរបរ​អ្នកជំនួញ ជា​ជន​ជាតិចិន មាន​ទីលំនៅ​បច្ចុប្បន្ន Hen an នៃ​ប្រទេស​ចិន​បាន​បាត់​លុយ​អស់​ចំនួន​២០០០​ដុល្លារ នៅក្នុង​សណ្ឋាគារ​កា​សា បន្ទប់​លេខ​៣២២ ក្រោយពី​បាន​ហៅ​នារី​ម្នាក់​ដែល​បម្រើ​ការងារ​នៅ​ខារ៉ាអូខេ​ហ្វី​លីង​។​

 

​ក្រោយពី​យកមក​សួរនាំ​រួច ជនសង្ស័យ​បាន​សារភាពថា រូបគេ​ពិតជា​បាន​លួច​លុយ​ចំនួន​២០០០​ដុល្លារ​ពី​ជនរងគ្រោះ​ជា​ជនជាតិ​ចិន ពិតប្រាកដ​មែន ដោយសារ​ជនជាតិ​ចិន​នោះបាន​ស្រវឹង ពេលដែល​ដេក​ជាមួយ​នាង​ខ្ញុំ​បាន​១​ម្តង រួច​គាត់​ក៏​ដេកលក់​បាត់ ពេលនោះ​នាង​ខ្ញុំ​ក៏​ឃើញ​ឱកាសល្អ​ក៏​ឆែក​កាបូប​លុយ​យកលុយ​បាន​ហើយក៏​ចុះទៅ​ផ្ទះ​ដេក​។​

 

​បច្ចុប្បន្ន ស្ត្រី​ជា​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

 

Leave a Reply

(*) Required, Your email will not be published