ឧកញ៉ាថៃ កូនជឹង ឧកញ៉ាខ្នារ និង ចែនី នាំគ្នាសម្រុកដឹកឈើប្រណីតឆ្លងកាត់ខេត្តក្រចេះ ទៅលក់នៅស្រុកយួន យ៉ាងអានាធិបតេយ្យ សមត្ថកិច្ចមើលមិនឃើញ

, , Leave a comment

ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ បានឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះឈ្មួញបានសម្រុកទិញឈើនៅឃុំរលួសហើយដឹក ជញ្ជូនតាមរថយន្តទំនើបៗនិងរថយន្តយីឌុបធំៗចេញពីទឹកដីឃុំរលួស ។

ឈើធ្នង់ ជាប្រភេទឈើ ដែលក្រុមឈ្មួញប្រមូលទិញ នៅឃុំ រលួសរួច ដឹកជញ្ជូន ឆ្លងកាត់ភូមិស្រែស្បូវ ឃុំក្បាលដំរី ហើយឈ្មួញខ្លះទៀតដឹកជញ្ជូនឈើប្រណីត ឆ្លងកាត់ក្រុមហ៊ុនឆាយណាដាយណាមិក ដើម្បីបន្លំភ្នែកសមត្ថកិច្ច ។

ឈ្មួញឈ្មោះចែនី ថៅកែ ស្ថានីយ៍ប្រេងឥន្ធនៈស្ពានទេររស់នៅភូមិរកាកណ្ដាល សង្កាត់រកាកណ្ដាល ក្រុងក្រចេះ គឺជាឈ្មួញ ដែលធ្វើសកម្មភាព ប្រមូលទិញឈើ និងដឹកជញ្ជូនឈើ ទៅលក់នៅស្រុកយួនខ្លាំងជាងគេ និងយូរឆ្នាំ មកហើយ។ ឈ្មួញ២នាក់កំពុងឃុបឃិតគ្នាដឹកជញ្ជូនឈើប្រណីតចេញពីឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ ឆ្លងកាត់ក្រុមហ៊ុនឆាយណាដាយណាមិក ទៅលក់នៅស្រុកយួន យ៉ាងរលូនគ្មាន សមត្ថកិច្ច ណាចាត់វិធានការទប់ស្កាត់នោះទេ។

 

ប្រភពពីមន្ត្រីរដ្ឋភិបាលព្រៃឈើដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាចែនី និង ឧកញ៉ាថៃ ជាអ្នកឃុបឃិតគ្នាដឹកជញ្ជូនឈើប្រណីតទៅលក់នៅស្រុកយួន ហើយ មានការបង់លុយឲ្យ សមត្ថកិច្ច ពាក់ព័ន្ធជាប្រចាំទើបគ្មានការបង្ក្រាប។

តាមការអះអាងរបស់សមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា ឈើធ្នង់ជាច្រើនកំណាត់ ដែលគេរកឃើញ នៅចំណុចផ្លូវចូល ក្រុមហ៊ុនឆាយណាដាយណាមិក កាល ពីពេលថ្មីៗ នេះគឺជាឈើរបស់ចែនី។ ប្រជាពលរដ្ឋដែលរស់នៅចំណុចផ្លូវចូល ក្រុមហ៊ុនឆាយណាដាយណាមិកក្នុងឃុំអូរគ្រៀងបានឲ្យ ដឹងថាជារៀងរាល់យប់ រថយន្តយីឌុបដឹកឈើបានបើកឆ្លងកាត់មូលដ្ឋានរបស់ពួកគាត់ឡើងទ្រហឹងហើយ គ្មានសមត្ថកិច្ចណាបង្ក្រាបឡើយ។ ប្រភពខ្លះបានឲ្យដឹងថាឧកញ៉ាថៃ ជាអ្នក រត់ ការបើក ផ្លូវហើយចែនី គឺជាអ្នកដឹកជញ្ជូនឈើ ហេតុនេះហើយ ទើបគ្មាន សមត្ថកិច្ចណាបង្ក្រាបទាល់តែសោះ។បញ្ហានេះកំពុងតែធ្វើឲ្យឈើប្រណីតប្រភេទ ធ្នង់ នៅក្នុងព្រៃ នៃស្រុកសំបូរ ខេត្តក្រចេះ ទទួលរង នូវការ កាប់ បំផ្លាញ យ៉ាង ពេញបន្ទុក ហើយចែនី ដែលជាថៅកែប្រេងឥន្ធនៈស្ពានទេរ ក្រុង ក្រចេះ កំពុង ល្បីល្បាញយ៉ាងខ្លាំងក្នុងការឃុបឃិតជាមួយឧកញ៉ាថៃ និងសមត្ថកិច្ចពាក់ព័ន្ធ ៕

images (1) images (2)

 

Leave a Reply

(*) Required, Your email will not be published