តិច​និ​ច​ទាំង​១០ ក្នុងការ​ថែរក្សា​គ្រឿងសម្អាង​ឲ្យ​ប្រើ​បានយូរ​

, , Leave a comment

11701189_393348440860861_5951545382100254310_n

នាពេល​បច្ចុប្បន្ននេះ ស្ទើរតែ​នារី​គ្រប់រូប ដែល​អាច​ស្មើនឹង​២​ភាគ​៣ គឺ​សុទ្ធតែ​ចេះ​នូវ​វិធី​តុបតែង​មុខ និង​ខ្លួនប្រាណ ដើម្បី​ឲ្យ​ស្រស់​ផូរផង់​មុន នឹង​ពួកគាត់​ចេញ​ដើរទៅ​ក្រៅ​។ ប៉ុន្តែ​យើង​មិនបាន​ដឹងថា​ពួកគាត់​អាច​ចេះ​ទុកដាក់ និង​ថែរក្សា​គ្រឿងសម្អាង​របស់ខ្លួន​ឲ្យ​បាន​គ្រប់ៗ​គ្នា​នោះទេ​។ ដូច្នេះ គេហទំព័រ​សារព័ត៌មាន​កំណើត​ថ្មី សូម​បង្ហាញ​នូវ​តិច​និ​ច​ទាំង​១០​យ៉ាង ស្តីពី​វិធី​ថែរក្សា​គ្រឿងសម្អាង​ដើម្បី​ឲ្យ​ប្រើ​បានយូរ និង​មិនឆាប់​ខូចគុណភាព​។​

 

១-​រាល់​ផលិតផល​គ្រឿងសម្អាង មិនត្រូវ​បើក​គម្រប​ទុកចោល​នោះទេ លុះត្រាតែ​ការប្រើ​វា​តែប៉ុណ្ណោះ​។​

 

២-​បើ​ផលិតផល​ណាមួយ​មាន​ស្នាម​ប្រេះ ឬ​បែកបាក់​គួរតែ​ប្រញាប់​ប្រើ​វា​ឲ្យ​អស់ កុំ​ឲ្យ​វា​ខូចគុណភាព​ទាន់ និង​មិន​ខាត​ថវិកា​ទិញ​ម្តងទៀត​។​

 

៣-​ត្រូវ​បិទ​គម្រប​ឲ្យ​បាន​ជិត​ល្អ​រាល់ពេល​ប្រើ​វា​រួច​។​

 

៤-​ប្រសិនបើ​សាច់​ឡេ ឬ​ម្សៅ​មាន​សភាព​ប្រែ​ពណ៌ ឬក៏​ប្តូរ​ក្លិន​ដើម​មិនគួរ​យកមកប្រើ​ទៀត​(​ខូចគុណភាព​)​។​

 

៥-​ត្រូវ​រក្សាទុក​ផលិតផល​គ្រឿងសម្អាង​នៅ​កន្លែង​ណា​ដែល​ត្រជាក់ ស្ងួត និង​ងងឹត ពិសេស​រាល់​ផលិតផល​ដែល​ឆាប់​ផុតកំណត់​ប្រើប្រាស់​។​

 

៦-​កុំ​យក​ផលិតផល​គ្រឿងសម្អាង​ទៅ​លាយ​ជាមួយនឹង​ទឹក ឬក៏​យក​ផលិតផល​ពីរ​ប្រភេទ​មក​លាយ​បញ្ចូល​គ្នា ប៉ុ​នែ្ត​អាច​ធ្វើបាន​លុះត្រា​ណា​តែមាន​ការសរសេរ​ប្រាប់​នៅក្នុង​ស្លាក​សញ្ញា​ប្រើប្រាស់​។​

 

៧-​ប្រសិនបើ​ក្នុងករណី​ប្រើ​អស់ហើយ​ចង់យក​សម្បក​វា​មក​ដា​ក់​ផលិតផល សម្រាប់​ប្រើ​ផ្សេងទៀត​នេះ គួរតែ​សម្អាត​វា​ឲ្យ​ស្អាត និង​ទុក​ឲ្យ​ស្ងួត​ល្អ​ជាមុនសិន មុន​និង​យកមក​ប្រើការ​ម្តងទៀត​។​

 

៨-​មិនត្រូវ​ប៉ះ​សាច់​ឡេ ឬ​ក្រែ​ម​មុន​ទាំង​ដៃ​កខ្វក់​នោះទេ គួរតែ​លាង​សំអាត​ដៃ ឬក៏​ប្រើ​ស្លាបព្រា​តូចៗ​ដួស​វិញ​ទើប​ជាការ​ប្រសើរ​។​

 

៩-​ចំពោះ​ម៉ា​ស្កា​រ៉ា (Mascara) និង អាយ​ឡាញ​ន័​រ (eyeliner) គួរតែ​ចៀសវាង​កុំ​ទាញ​ចេញ​ទាញ​ចូល ព្រោះ​អាចធ្វើ​ឲ្យ​ខ្យល់​ចូលទៅ​ខាងក្នុង ដែល​ធ្វើ​ឲ្យ​ឆាប់​ស្ងួត​ប្រើ​ការលែង​បាន​។​

 

១០-​សម្ភារៈប្រើប្រាស់​គ្រប់យ៉ាង​ដូចជា ជក់ អេ​ប៉ុង​ផាត់មុខ ត្រូវតែ​ឧស្សាហ៍ បោក​សំអាត​ជាមួយនឹង​ទឹកសាប៊ូ ហើយ​ហាល​ឲ្យ​ស្ងួត​ល្អ​មុននឹង​យក​វា​មកប្រើប្រាស់​បន្តទៀត​៕

994000_167232826805758_267842971_n

 

Leave a Reply

(*) Required, Your email will not be published