ឥរិយាបទ​ជា​អ្នកកំណត់​ជោគវាសនា​ឲ្យ​មនុស្ស

, , Leave a comment

leader5

​មនុស្ស​ដែល​កើត​មកលើ​ភពផែនដី គឺ​ចង់​ទទួលបាន​ជោគជ័យ​ក្នុង​ជីវិត​ទាំងអស់ មិន​ដែលមាន​អ្នកណា​គិត​ចា​ចង់​ជួប​បរាជ័យ​នោះទេ​។ ប៉ុន្តែ​ភាពជោគជ័យ​របស់​យើង​តែងតែ​រាំងស្ទះ​ដោយសារ​ឥរិយាបទ​មួយចំនួន​។ ថ្ងៃនេះ​សារព័ត៌​មានកំណើត​ថ្មី សូម​ធ្វើការ​បង្ហាញ​ប្រិយមិត្ត​ទាំងអស់​នូវ​កត្តា​ទាំងនេះ​ដូចខាងក្រោម ៖

 

-​ភាព​ខ្ជិល ច្រអូស ទម្រុន​
-​ការ​អួត​កំប៉េង កំប៉ោង ក្អេងក្អាង​ថា​ខ្លួន​ឆ្លាត ពូកែ ខ្លាំង អស្ចារ្យ​ជាងគេ​
-​ឆាប់​ឆេវឆាវ ខឹង​ក្រោធ​គ្មាន​ហេតុផល​
-​ការមិន​បើក​គំនិត​ទទួលយក​ហេតុផល​ពី​អ្នក​ដ៏​ទៃ ដោយ​គិតថា​ខ្លួនឯង​ត្រឹមត្រូវ គេ​ខុស​
-​ការមិន​ចេះ​រោ​ប​ចំ​ខ្លួន​ឲ្យ​បានល្អ​ត្រឹមត្រូវ​
-​ការ​មិនចេះ​បន្ទាបខ្លួន បន្ទន់ឥរិយាបថ ចូលទៅ​ក្នុងឱកាស​
-​ការព្រងើយកន្តើយ​មិន​យកចិត្តទុកដាក់​ចំពោះ​ការងារ និង​មនុស្ស​ជុំវិញខ្លួន​
-​ការ​ប្រតិកម្ម​ប្រកបដោយ​ហិង្សា​
-​មាន​ភាព​អ​ត្មា​និយម លោភលន់ និង​មិន​ស្មោះត្រង់​
-​ការប្រើប្រាស់​សម្ដីសម្ដៅ ទឹកមុខ កាយវិការ​មិន​ត្តឹ​ម​ត្រូវ​តាម​កាល​:​ទេស​: ឬ​ខុស​បែបបទ​

 

​បើ​អ្នកធ្វើ​ការពិចារណា​ហើយ​ឃើញថា​ខ្លួនឯង​មាន​លក្ខណៈ​បែបនេះ​ក្នុង ចំណុច​ណាមួយ​ខាងលើ សូម​ធ្វើការ​ផ្លាស់ប្តូរ​ឥរិយាបទ​ចិត្តគំនិត អត្តចរិត មាយា​ទ និង​អាកប្បកិរិយា​សារជាថ្មី​…​នោះ​អ្នកនឹង​ទទួលបាន​ភាពជោគជ័យ នៅក្នុង​ជីវិត​ថ្មី​ជាមិនខាន​៕

 

Leave a Reply

(*) Required, Your email will not be published