ឯកឧត្តម លី​ឡេង អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ អញ្ជើញ​ជា​អធិបតី​ក្នុង ទិវារ​អក្ខរកម្ម​ជាតិ​៨​កញ្ញា​

, , Leave a comment

tt

​ខេត្ត​ត្បូងឃ្មុំ : នៅ​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៥ នេះ ឯកឧត្តម លី​ឡេង អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវារ​អក្ខរកម្ម​ជាតិ ៨ កញ្ញា ឆ្នាំ​២០១៥ នៅ​វិទ្យាល័យ ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ទីរ​ជុំវិញ​ខេត្ត លោកគ្រូ អ្នកគ្រូ និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។ ក្នុងឱកាស​នេះ​ឯកឧត្តម បាន​មានប្រសាសន៍​លើកឡើងថា​៖ “​អក្ខរកម្ម​រួមចំណែក​កាត់បន្ថយ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន​”​។​

 

​លោក នូ ផល្លា​ភិ​រ័ត្ន អនុប្រធាន​មន្ទីរ អប់រំ​យុវជន និង​កីឡា​ខេត្ត បាន​ឲ្យ​ដឹងថា ៖ អក្ខរកម្ម​វិជ្ជា​ជី​រៈ គឺជា​ជំហាន​ដំបូង​ដ៍​មាន​សារៈសំខាន់​ក្នុង​ការកសាង​ធនធានមនុស្ស ដោយ​ផ្តល់​ការអប់រំ​បណ្តុះបណ្តាល ដល់​ជ​ន្នា​នុ​ជន​ដែល​មិនចេះ​អក្សរ និង​ចេះ​បន្តិចបន្តួច​ឲ្យ​ក្លាយជា​អក្ខរជន ប្រកបដោយ​ចំណេះដឹង ចំណេះធ្វើ និង​មាន​សីល​ធ​ម៍ អាចបំពេញ​កិច្ចការ​នានា និង​អាច​ដោះស្រាយ​រាល់​បញ្ហា​ដែល កើតមាន​ជុំវិញ​ខ្លួនឯង គ្រួសារ និង​សហគមន៍ ពិសេស​អក្ខរកម្ម ផ្តល់​ជំនាញ​មុខរបរ ដល់​ប្រជាពលរដ្ឋ​គ្រប់រូប ក្នុងការ​ប្រកបមុខរប​រ​ចិញ្ចឹមជីវិត ព្រមទាំង​កែលម្អ​កម្រិតជីវភាពរ​ស់​នៅ​ឲ្យ​កាន់តែ​ប្រសើរឡើង ។​

 

​ឯកឧត្តម​អភិបាលរង​ខេត្ត លី ឡេង បាន​ប្រសាសន៍​បញ្ជាក់ថា ៖ អក្ខរកម្ម គឺជា​កូនសោរ​គន្លឹះ​នៃ​ការអភិវឌ្ឍន៍ និង​ជា​ភារកិច្ច​ចាំបាច់​មិនអាច​ខ្វះ​បាន ក្នុងការ​រួមចំណែក​ស​ម្រេច​គោលដៅ​នៃ​ការអប់រំ​សម្រាប់​ទាំងអស់គ្នា និង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។

 

​ឯកឧត្តម បានធ្វើការ​បាន​ចូលរួម​សាទរ និង​ចាត់ទុក​ទិវារ អក្ខរកម្ម​៨​កញ្ញា​នេះ ជា​ទិវារ​មួយ​ដែលមាន​សារៈសំខាន់ និង​មាន​អត្ថន័យ​ដ៍​ថ្លៃថ្លា​បំផុត​សម្រាប់​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​គាំទ្រ​យ៉ាងសកម្ម​លើ​គ្រប់​រូបភាព​អប់រំ​ទាំងអស់ និង​មានប្រសាសន៍​ផ្តាំផ្ញើរ​ដល់ លោក លោកស្រី ដែលជា​មន្ត្រី​អប់រំ​គ្រប់លំដាប់​ថ្នាក់​ដែល​បម្រើ​ការងារ​ពាក់ព័ន្ធ និង​ការងារ​អក្ខរកម្ម ពិសេស​មន្ត្រី​អប់រំ​ក្រៅ​ប្រព័ន្ធ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ បន្ត​អនុវត្ត​នូវ​ភារកិច្ច​របស់ខ្លួន​ដោយ​យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ពង្រឹង និង​បង្កើតឡើង​នូវ​សមិទ្ធិផល​ថ្មីៗ​បន្ថែមទៀត និង​ធ្វើ​ឲ្យ​ចេញ​ជា​សម្មភាព លេចធ្លោ​ច្រើន​ថែមទៀត ដោយ​ផ្អែក​តាម​ប្រសាសន៍ ដែល​លើកឡើងថា “​អក្ខរកម្ម​រួមចំណែក​កាត់បន្ថយ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន​” និង​ធ្វើ​ការចែក​រង្វាន់​ដល់ សិស្ស​អក្ខរកម្ម ក្នុង​ខេត្ត​ត្បូងឃ្មុំ​ផងដែរ ៕

09-9-2015 (3) 09-9-2015 (4) 09-9-2015 (5) 09-9-2015 09-9-2015 (1) 09-9-2015 (2)

រូប​ថត បណ្តាញ​សង្គម រដ្ឋបាលខេត្តត្បូងឃ្មុំ

 

Leave a Reply

(*) Required, Your email will not be published