មន្ត​ស្នេហ៍​ព្រះកាយ​ច័ន្ទ កំពុង​អន្ទង​បុរស​អ្នកជំនួញ​

, , Leave a comment

150214083345_01

​រាជធានី​ភ្នំពេញ : អ្វីដែល គួរ​ឲ្យ​ចាប់អារម្មណ៍​បន្ទាប់ពី​តារា​សម្តែង​ព្រះកាយ​ចន្ទ​តោង​បាន​ភាព លេចធ្លោ​ក្នុង​អាជីព​សិល្បៈ​នោះ នាង​បានធ្វើ​ឲ្យ​បុរស​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ជ្រួលជ្រើម ព្រោះតែ​សុបិន​ចង់បាន​ព្រះកាយ​ចន្ទ​មក​ថ្នមថ្នាក់​។​

 

​ជាក់ស្តែង​ណាស់​មុននេះ​បន្តិច តារា​សម្តែង​ស្រី​រូប​ស្រស់​ទើបតែ​ច្រានចោល​ស្នេហ៍​ប្រុស​អាមេរិក ស្រាប់តែ​ថ្មីៗ​នេះ​មាន​អ្នកជំនួញ​ក្នុងស្រុក​តាម​ប្រកៀក​ប្រកិត​ចង់បាន ព្រះកាយ​ចន្ទ​មក​ប្រលោម​ស្នេហ៍​។ ប្រភព​ចេញពី​ឪពុក​របស់​តារា​សម្តែង​រូបនេះ​បាន​ប្រាប់ថា លោក​ទទួលស្គាល់ថា​នាពេល​ចុងក្រោយ​នេះ​កូនស្រី​របស់លោក​មាន​យីអ៊ុន​ស្ទុះ ឡើង​ក្រឺតៗ​តែម្តង ដោយ​កំពុងតែ​ត្រូវប៉ាន់​កើប​ប្រាក់​ពី​អាជីព​សិល្បៈ ហើយ​ស្រាប់តែ​ថ្មីៗ​នេះ​ក៏​ឈ្នះ​រង្វាន់​ធំ​បាន​រថយន្ត​ម៉ាក Ford Ranger មួយគ្រឿង​ដែលមាន​តម្លៃ​ខ្ទង់​៤​ម៉ឺន​ដុល្លារ​ពី​កម្មវិធី​របស់​ស្ថានីយ​ទូ រ​ទស្សន៍ My TV ដែល​ធ្វើ​ឲ្យ​លោក​ព្រមទាំង​កូនស្រី​រំភើប​ត្រេកអរ​រក​អ្វី​ប្រៀបផ្ទឹម​ពុំ បានទេ​។​

 

​ក្នុងនោះ​ផងដែរ លោកឪពុក​របស់​ព្រះកាយ​ចន្ទ​បាន​អះអាងថា ពិត​ជាមាន​កន្លង់​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ព្រមទាំង​អ្នកជំនួញ​ក្នុងស្រុក​ជាច្រើន​តាម​ប្រឡោម សុំ​ស្នេហ៍ តែ​កូនស្រី​មិនទាន់​ចង់បាន​នរណាម្នាក់​ធ្វើជា​គូ​មេត្រី​នៅឡើយ​ទេ ខណៈដែល​ពេលនេះ​នាង​ចង់​ប្រឡូក​អាជីព​សិល្បៈ និង​ទាញ​ប្រាក់​ពី​អាជីព​នេះ​ឲ្យ​បាន​ច្រើន​បន្តិច​សិន​ទាន់​មាន​សម្រស់​៕

 

 

Leave a Reply

(*) Required, Your email will not be published