ឡប់សតិ​ដោយសារ​គេ​បង្ខំ​

, , Leave a comment

​អតីត​ពល​ការិនី​ខ្មែរ​ម្នាក់​ស្ទើរ​ក្លាយជា មនុស្ស​ឡប់សតិ​មិន​និយាយស្តី​ដូច​កាលពីមុន​ដោយសារ​ការ បង្ខំ​ឲ្យ​ធ្វើការ​ដូច​សត្វ​ធាតុ​ស្ទើរ​រក​ពេល​សម្រាក​គ្មាន​នៅ​ប្រទេស​ម៉ាឡេស៊ី​។ សំណោក​ជីវិត​នេះ​បានធ្វើ​ឲ្យ កល្យាណ [​និម្មិត្ត​នាម​ដែល​អ្នកនិពន្ធ​ដាក់​] ដែល​នាង​ទើបតែ​មាន​អាយុ​១៨​ឆ្នាំ ប៉ុន្តែ​នាង​បាន​ឆ្លងកាត់ បទពិសោធ​ជីវិត​មួយ​ដែល​ធ្វើ​ឲ្យ​នាង ព្រមទាំង​គ្រួសារ​រាងចាល​អស់​មួយជីវិត​។​

 

​នាង​មិន​ព្រម​ប្រាប់​ពីស​ភាព​ការងារ​របស់​នាង​នៅ​ប្រទេស​ម៉ាឡេស៊ី បើទោះបី​ជាមាន​ការជជែក​សួរ​ពី​ឪពុកម្តាយ​របស់​នាង​យ៉ាងណាក៏ដោយ ។ នាង​ចេះតែ​ភ័យខ្លាច​នៅពេល​ជួប​មនុស្ស​ដែល​នាង​មិន​ធ្លាប់ ស្គាល់ ព្រោះ​ខ្លាច​គេ​បញ្ជូនទៅ​ប្រទេស​ម៉ាឡេស៊ី​វិញ​។ វា​ខុសគ្នា​ស្រឡះ​កាលពីមុន​នាង​ជាម​នុស្ស​ដែល​សុភាពរាបសា​ម្នាក់ ។ ហេតុនេះ​វា​មានការ​លំបាក​ដែល​សុំ​ឲ្យ​នាង​ផ្តល់ព័ត៌មាន​លម្អិត​អំពី​ការងារ​របស់​នាង​នៅ​ប្រទេស​ម៉ាឡេស៊ី​។​

 

​ទោះបីជា​យ៉ាងណាក៏ដោយ ដោយមាន​ការជួប​និយាយ​លួងលោម​ពី​ម្តាយ​នាង នាង​បាន​ប្រាប់​ត្រួសៗ​ម្តង​មួយ​ម៉ាត់ៗ ពីអ្វី​ដែល​នាង​បានធ្វើ​នៅឯ​បរទេស​នោះ ។ នាង​ថា​បន្ទាប់ពី​បាន​ទៅដល់​ប្រទេស​ម៉ាឡេស៊ី នាង​មិន​ត្រូវគេ​បញ្ជូនទៅ​ធ្វើការ​ភ្លាមៗ​នោះទេ ។ អស់​រយៈពេល​មួយខែ​ក្រោយមក ទើប​គេ​យក​នាង​ឲ្យ​ធ្វើការ​នៅផ្ទះ​គ្រួសារ​មួយ​ដែលមាន​សមាជិក​ចំនួន​ប្រាំបួន​នាក់ រស់នៅក្នុង​ផ្ទះ​វីឡា ធំ​បី​ជាន់​ដ៏​ស្តុកស្តម្ភ​មួយ​។​

 

​ដោយ​យូរៗ​និយាយ​មួយ​ម៉ាត់​នាង​ថា “​តាំងពី​ចូលទៅ​នៅ ផ្ទះ​នោះ​ជិត​ពីរ​ឆ្នាំ​មក គេ​មិនដែល​ឲ្យ​នាង​ចេញទៅ​ណា​ទេ នៅតែ​ក្នុងផ្ទះ​ធ្វើការ​បម្រើ​គេ​ដូច​សត្វ​ធាតុ​ជាប់ទ្រុង​។ មិនដែល​ស្គាល់​បរិយាកាស​ខាងក្រៅ​ម្តង​នោះទេ​។ ស្គាល់​តែ​ការងារ​ផ្ទះ​ស្ទើរ​ពេញ​២៤​ម៉ោង​” ។ នាង​បោស​ជូត​ផ្ទះ​ទាំងបី​ជាន់ បោកគក់​សម្លៀកបំពាក់​សមាជិក គ្រួសារ​ទាំងអស់  និង​មើលថែ​យាយ​ចាស់​ម្នាក់ ព្រមទាំង​នាង​ជួយ​ដាំ​ស្ល​គេ និង​បី​ថ្ងៃ​ម្តង​ត្រូវ​លាង​សម្អាត​រថយន្ត​ចំនួន​ដប់​គ្រឿង​ទៀត​។ បើតាម​ការអះអាង​រប​ស់​នាង នាង​ត្រូវ​ម្ចាស់ផ្ទះ​បង្ខំ​ឲ្យ​ធ្វើការ​យ៉ាង​ធ្ងន់​ហួសពេល​វេលា​។​

 

​វា​ពិតជា​រឿង​មួយ​មិនគួរ​ឲ្យ​ជឿ​សោះ​នោះឡើយ ដោយ​នាង​ដេក​បាន​តែមួយ​ម៉ោង​ក្នុង​មួយ​យប់​។ ចំពោះ​ការហូបចុក​វិញ​ក្នុង​មួយថ្ងៃ​គេ​ឲ្យ​នាង​ហូប​ពីរដង​គឺ​នៅ​ម៉ោង​១១​ព្រឹក និង​នៅ​ម៉ោង​៧​យប់​។ នាង​ហូប​បន្លែ​ស្ពៃ​ជាមួយ​បាយ ចំណែកឯ​ម្ចាស់ផ្ទះ​វិញ​គេ​ហូប​សាច់មាន់​។ បើទោះបីជា​ត្រូវ​បង្ខំ​ឲ្យ​ធ្វើការ​ដូច​ទាសករ​យ៉ាងនេះ​ក៏ដោយ ក៏​នាង​មិនដែល​ស្គាល់ ឬ​បានទទួល​ខែ​របស់​នាង​នោះឡើយ​។ រីឯ​លិខិតស្នាម​ផ្សេងៗ ត្រូវ​ម្ចាស់ផ្ទះ​ប្រមូលយក​អស់​។​

 

​ដោយ​ទ្រាំ​នឹង​ការងារ​ហួសកម្លាំង​នោះ​មិនបាន ទើប​នាង​សម្រេចចិត្ត​លោត​ចុះ ពីលើផ្ទះ​រត់គេចខ្លួន​នៅ​យប់​មួយ​ពេលដែល​ពួក​ម្ចាស់ផ្ទះ​ដេកលក់​អស់​។ នាង​មិនដឹង​ជា​ត្រូវ​ដើរ​ទៅណា​នោះទេ នៅ​យប់នោះ​មានតែ​សម្ងំ​នៅ​កន្លែង​មួយ​ដែល​អាច​គេចខ្លួន​ពី​ការរកឃើញ​របស់​ម្ចាស់ផ្ទះ​ហើយ​បើ​ត្រូវ​ប៉ូលិស​ចាប់បាន​នោះ ច្បាស់​ជា​ត្រូវគេ​បញ្ជូន​ត្រឡប់​ទៅវិញ​ជាមិនខាន​ឡើយ​។ នេះ​គឺ​គ្រាន់តែ​ជាការ​គិត​ដោយ​ការភ័យខ្លាច​របស់​នាង​តែប៉ុណ្ណោះ​នោះទេ​។​

 

​ជាធម្មតា​មនុស្ស​នៅក្នុង​ស​ង្គ​មានចិត្ត​ល្អ មានចិត្ត​អាក្រក់ មិន​ដូចជា​នាង​គិត​នោះទេ​។ មួយ​យប់​បាន​កន្លងផុតទៅ កល្យាណ មិនបាន​ដេក​នោះ ទេ​គឺ​រវល់​តែ​ភ័យខ្លាច​។ សំណាងល្អ​នាង​បាន​ជួបនឹង​ប៉ូលិស​ម្នាក់​ដែល​ជួយ​ប្រាប់​នាង​ឲ្យ​ដើរ​សំដៅ​មក​ស្ថានទូត​ខ្មែរ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​នោះ​។ ចាត់ទុកថា​វា​ជា​សំណាង​របស់​នាង​ហើយ ។ ស្ថានទូត​ខ្មែរ​នៅ​ម៉ាឡេស៊ី​មិន​ត្រឹមតែ​ជួយ នាង​ឲ្យ​មកដល់​ស្រុក​ជាមួយនឹង​ពលករ ខ្មែរ​បួន​ប្រាំ​នាក់​ផ្សេងទៀត​ដែលមាន​វាសនា​ដូចជា​នាង​ប៉ុណ្ណោះ​នោះទេ គឺ​ថែមទាំង​បាន​ជួយផ្តល់​សម្លៀកបំពាក់​ឲ្យ​នាង ទៀត ផង ព្រោះថា​នាង​បាន​រត់​ចេញពីផ្ទះ​នោះ ជាមួយនឹង​ខោអាវ​មួយ​ចង្កេះ​តែប៉ុណ្ណោះ ។​

 

​ម្តាយ​របស់​នាង កល្យាណ ខ្លោចចិត្ត​អាណិតកូន​ស្រី ពេល​ឃើញ​កូន​ស្ថិត ក្នុង​សភាព​បែបនេះ​។ ដោយសារតែ​ជីវភាព​កសិករ​ក្រីក្រ​ពេក​កូនៗ របស់គាត់​មិនបាន​រៀន​បាន​ខ្ពង់ខ្ពស់​នោះទេ​។ ទាក់ទង​នឹង​ការចេញ​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​នេះ​វិញ​គាត់​បាន​ឲ្យ​ដឹងថា ដោយ​ឃើញ​មានកូន​អ្នកភូមិ​គេ​ទៅ​ធ្វើការ​គាត់​ក៏បាន​ឲ្យ​កូន​ទៅនឹង​គេ ដែរ​ក្រែងលោ​វា​ជួយ​ឲ្យ​ជីវភាព​ធូរធារ ដូចដែល​គេ​ផ្សាយពាណិជ្ជកម្ម​រើស​ពលករ​ក្តែ​ងៗ តាម​វិទ្យុ​រាល់ថ្ងៃនេះ ប៉ុន្តែ​វា​ផ្ទុយស្រឡះ​ពី​ការឃោសនា​នោះ​ទៅវិញ​។​

 

​គាត់​បាន​បញ្ជាក់ថា “​កូន​គាត់​សួរ​អី​ក៏​មិន​និយាយប្រាប់​ដែរ​។ សួរ​វា​ពេក​វា​យំ​។ វា​ដូចជា​មិនមែន​កូន​ខ្ញុំ​ទេ វា​ដូច​មនុស្ស​ម្នាក់​ថ្មី​មួយទៀត​។ ខ្ញុំ​ខ្លាច​ហើយ​សុខចិត្ត​ឲ្យ​កូន​នៅ​ស្រុក​ឯង​រើស​ក្តាម​ខ្យង ស៊ី​ព្រលឹត​ត្រកួន​ចុះ វា​ស្រួល​ចិត្ត​ជាង​។ ខ្ញុំ​ទទួល​បានតែ​ប្រាក់​មួយ​លាន​រៀល​គត់ គឺ​ពេលដែល​វា​កំពុង​រៀន​មុនពេល​ចេញទៅ​ម៉ាឡេស៊ី​។ ក្រៅពីនោះ​អត់​សោះ​។ សូម្បីតែ​ដំណឹង​ក៏​មិនដែល​ដឹង​ដែរ រហូត​មាន​គេ​មក​ប្រាប់ថា ឲ្យ​ទៅយក​កូន ពី​ភ្នំពេញ តែ​ខ្ញុំ​គ្មាន​ប្រាក់​ទេ ក៏​ខ្ចីប្រាក់​គេ​បាន​៦​ម៉ឺន​ទៅយក​វា​មក​៕

1434971161_1

 

Leave a Reply

(*) Required, Your email will not be published